សៀងហៃ៖ អ្នកប្រាជ្ញអាមេរិក និងចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឲ្យដឹងថា តាមរយៈការធ្វើជាសហម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ លើកទីពីរជាមួយនឹងអ្នកចូលរួម ដែលជ្រើសរើសដោយដៃ សហរដ្ឋអាមេរិក កំពុងដាក់ស្លាកយីហោលទ្ធិប្រជាធិបតេយ្យ របស់ខ្លួនលើប្រទេសដទៃទៀត ដើម្បីបែងចែកពិភពលោកបន្ថែមទៀត និងរក្សាអនុត្តរភាព។ លោក Josef Gregory Mahoney សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ East China...
បាងកក៖ ធនាគារពិភពលោកបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើងក្នុងរង្វង់ ៣,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៣ ដោយបង្កើនល្បឿនពី ២,៦ ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការប្រើប្រាស់ក្នុងស្រុក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការកើនឡើងនៅក្នុងប្រទេសចិន។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា កំណើនកាន់តែលឿននឹងមកពីការ ប្រើប្រាស់ឯកជនក្នុងស្រុកកាន់តែខ្លាំង...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧រវាងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង...
ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអេស្ប៉ាញ “មហោស្រពតន្ត្រីចិន-អឺរ៉ុបលើកទី ៣ និងជាការប្រគុំតន្ត្រីសម្រាប់ អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងអេស្ប៉ាញ” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅ ដោយជោគជ័យនៅថ្ងៃទី ៣១ ខែមីនា ។ លោក Rafael Dezcallar ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំ ប្រទេសចិនបានថ្លែងតាមប្រព័ន្ធវីដេអូថា...
ពោធិសាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្នាមព្រះចាប់ឃាត់ខ្លួនបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការទៅតាមនិតិវិធី ករណីយកកាំបិតបុ័ងតោកាប់ទៅលើ ជនរងគ្រោះដែលត្រូវជាពូរបស់ខ្លួនចំនួន ៤ កាំបិតបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង ១៦ រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ស្ងិតនៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា...
ពីឆ្នាំ២០១៥មក បរិមាណទទួលបានស្បៀងអាហារ សម្រាប់មនុស្សម្នាក់ៗរបស់ ប្រជាជនចិនបានលើសពី ៤០០ គីឡូក្រាម ដែលជាខ្សែសន្តិសុខស្បៀងអាហារ នៃស្តង់ដារអន្តរជាតិ។ កាលពីឆ្នាំ២០១៣ ចំនួនផលិតស្បៀងអាហាររបស់ចិនគឺ ៦១ ប៊ីលានគីឡូក្រាម ។ ឈានដល់ឆ្នាំ២០២២ ចំនួននេះបានឡើងដល់ ៦៩.៥ ប៊ីលានគីឡូក្រាម។ រយៈពេល១០ឆ្នាំកន្លងមក ចិនបានបង្កើនស្បៀងអាហារចំនួន ៧៥លានគីឡូក្រាមនេះ ទទួលបានដែលស្ថិតនៅ លក្ខខណ្ឌដែលចំនួនប្រើប្រាស់ជីគីមី...
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា បានទាក់ទាញតំណាងមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងបញ្ញវន្តធនាគារគំនិតជាង ១៥០០រូប ដែលមកពីប្រទេសនិងតំបន់ជាង៥០ នៃទ្វីបទាំង៥ចូលរួម ។ ក្នុងបរិបទដែលភាពមិននឹងនរ និងភាពមិនប្រាកដប្រជាក្លាយជាប្រក្រតីភាព កិច្ចប្រជុំប្រចាំឆ្នាំលើកនេះផ្ដោតលើប្រធានបទ “ពិភពលោកដែលមានភាពមិនប្រាកដប្រជា៖ ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ជំរុញការអភិវឌ្ឍតាមរយៈ ការបើកទូលាយនិងបរិយាប័ន្ន” កិច្ចប្រជុំលើកនេះមានអត្ថន័យ ជាក់ស្តែងយ៉ាងខ្លាំងដែលបានឆ្លុះបញ្ចាំង...
បរទេស៖ អ្នកវិភាគនយោបាយជនជាតិ ក្រូអាតម្នាក់បានឲ្យដឹងថា ស្តង់ដារប្រជាធិបតេយ្យរបស់អាមេរិក គឺពិតជាមិនមែនជាស្តង់ដារ ប្រជាធិបតេយ្យតែមួយគត់ ដែលចាត់ទុកជាគំរូសម្រាប់ពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Marinko Ogorec បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនអាចជាចៅក្រមតែមួយគត់ លើលទ្ធិប្រជាធិបតេយ្យបាននោះទេ។ លោកបានលើកឡើងថា ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ក៏ដោយ ចិត្តគំនិតនៃសង្រ្គាមត្រជាក់នៃ “អ្នកនៅជាមួយយើង ឬប្រឆាំងនឹងយើង”...
សួស្ដីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានរៀបចំព្រឹត្តិការណ៍នូវការលក់ បញ្ចុះតម្លៃច្រើនជាងគេ ថែមលើសគេ លក់ក្នុងតម្លៃទាបជាងគេក្នុងស្រុក!!! រាល់អតិថិជនដែលទិញគ្រឿងអេឡិចត្រូនិច ១ គ្រឿងនឹងទទួលបានការថែមកាដូជូន ១ ឈុតភ្លាមៗ មានដូចជា៖ ភេសជ្ជៈ សាប៊ូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ...
ហ្សាកាតា៖ ធនាគារកណ្តាលរបស់ ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយល់ព្រម ពង្រឹងការប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកនៅក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកលើ រូបិយប័ណ្ណអន្តរជាតិសំខាន់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការហៀរ ចេញពីវិបត្តិពិភពលោក។ កិច្ចព្រមព្រៀងនេះបានធ្វើឡើង នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល នៃសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានប្រារព្ធឡើងនៅកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី ដោយប្រទេសឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ទេសាភិបាលធនាគារឥណ្ឌូណេស៊ី លោក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តកាលពីថ្ងៃសុក្រ នូវកំណែថ្មីនៃគោលគំនិត គោលនយោបាយការបរទេស ដែលក្នុងនោះ រុស្ស៊ីបង្ហាញពីចេតនារបស់ប្រទេស ក្នុងការបញ្ចប់អនុត្តរភាព របស់សហរដ្ឋអាមេរិក។ ឯកសារបានឲ្យដឹងថា ដើម្បីកសាងពិភពលោកពហុប៉ូល រុស្ស៊ីនឹងផ្តោតលើការលុបបំបាត់ ការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការពិភពលោក និងបង្កើតលក្ខខណ្ឌ ដើម្បីទប់ទល់នឹង “មហិច្ឆតាថ្មីអាណានិគម និងអនុត្តរភាព”។ រុស្ស៊ីបានហៅសហរដ្ឋអាមេរិកថា...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការិយាល័យរបស់មេធាវី Manhattan លោក Alvin Bragg បានឲ្យដឹងថា ពួកគេបានទាក់ទងមេធាវីរបស់លោក ត្រាំ ដើម្បីសម្របសម្រួលការសារភាពរបស់លោក សម្រាប់សវនាការ”។ តាមសេចក្តីរាយការណ៍ថា...
ប៉េកាំង៖ ប្រេសិតចិន បានឲ្យដឹងថា ប្រទេសចិនអំពាវនាវ ឱ្យរដ្ឋអាវុធនុយក្លេអ៊ែរទាំងអស់ កាត់បន្ថយហានិភ័យនៃ សង្គ្រាមនុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិថា “ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសធំៗ គឺជាការធានាជាមូលដ្ឋាន សម្រាប់ការរក្សាស្ថិរភាពជាយុទ្ធសាស្រ្តសកល”...
ព្រុចសែល៖ បណ្ដាធនាគារអ៊ឺរ៉ុប ត្រូវបានរៀបចំបានល្អជាងកន្លែងផ្សេងទៀត ក្នុងពិភពលោកសម្រាប់វិបត្តិដូចជា ការបរាជ័យរបស់ធនាគារ ក្នុងតំបន់ពីរនៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ហើយទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឲ្យដឹងថា ពួកគេនៅតែងាយរងគ្រោះ ចំពោះការផ្លាស់ប្តូរទំនុកចិត្តអ្នកប្រើប្រាស់ និងភាពទន់ខ្សោយក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារយក្សរបស់អាល្លឺម៉ង់ Deutsche Bank គឺជាស្ថាប័នអឺរ៉ុបចុងក្រោយបង្អស់ ដែលស្ថិតនៅក្រោមសម្ពាធ។ ភាគហ៊ុនរបស់ធនាគារមួយនេះ បានបាត់បង់ជិតមួយភាគបួន នៃតម្លៃរបស់ខ្លួននៅក្នុងខែមីនា ដោយសារតែអ្នកវិនិយោគមាន ការព្រួយបារម្ភអំពីភាពងាយរងគ្រោះរបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.២៥០រៀលក្នុងមួយលីត្រ (ឡើង៥០រៀល) ខណៈម៉ាស៊ូត ៤.១០០រៀលក្នុងមួយលីត្រ (ឡើង៥០រៀល) ធៀបនឹង ១០ថ្ងៃមុន ៕
បរទេស៖ កាសែតអាមេរិកបានអះអាងថា ការចាប់ខ្លួនអ្នកឆ្លើយឆ្លងព័ត៌មាន Wall Street Journal (WSJ) នៅក្នុងប្រទេសរុស្ស៊ី ពីបទចារកម្ម គឺស្មើនឹងការចាប់គាត់ធ្វើជាចំណាប់ខ្មាំង។ កាសែតក៏បានចោទប្រកាន់ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ថាបង្ហាញពីភាពទន់ខ្សោយ ចំពោះមុខការឃុំខ្លួន និងបានទាមទារឱ្យមាន សកម្មភាពដ៏តឹងរ៉ឹងជាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា...
បរទេស៖ សវនាការរបស់តុលាការទៅលើលោក Donald Trump ត្រូវបានកំណត់សម្រាប់រសៀលថ្ងៃអង្គារ, នេះបើយោងតាមសារព័ត៌មាន CBS News ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមយន្តហោះឯកជន របស់លោកពីរដ្ឋផ្លរីដាហើយប្រគល់ខ្លួន ឱ្យភ្នាក់ងារសហព័ន្ធនៅទីនោះដើម្បីការពារគាត់។ គណៈវិនិច្ឆ័យបានចោទប្រកាន់លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឱ្យរុស្ស៊ីដោះលែង អ្នកយកព័ត៌មានរបស់កាសែត Wall Street Journal គឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅទីក្រុង Ekaterinburg ក្នុងសប្តាហ៍នេះ ពីបទសង្ស័យចារកម្ម។ ក្នុងពេលជាមួយគ្នានេះ លោក Biden បានច្រានចោលការអំពាវនាវ របស់កាសែតឱ្យបណ្តេញអ្នកកាសែតរុស្ស៊ី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់។ ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង...
បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ដើម្បីផ្តល់អាហារជាថ្នូរនឹង អាវុធរបស់ក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Kirby ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី...
បរទេស៖ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើឯកសារ ដែលផ្តល់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនូវឋានៈជា “ដៃគូសន្ទនា” ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសម្តែងការប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការប្រឈមមុខដាក់គ្នាក្នុងប្លុក និង “សង្រ្គាមត្រជាក់” ថ្មីមួយនៅក្នុងការព្រមានបិទបាំង ចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងការប្រកួតប្រជែង កាន់តែខ្លាំងជាមួយប្រទេសចិន។ នៅក្នុងសុន្ទរកថាសំខាន់នៅឯវេទិកា Boao សម្រាប់អាស៊ី លោក លី បានរក្សាជំហរថា ប្រទេសចិន នឹង “តែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានបំណងចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលមួយឆ្នាំ ពោលគឺនៅឆ្នាំនេះតែម្ដង បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចចរចាសមាជិកភាព។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ឲ្យដឹងថា “គោលដៅរបស់យើង គឺដើម្បីចាប់ផ្តើមការចរចាសមាជិកភាព សហភាពអឺរ៉ុបនៅឆ្នាំ២០២៣។ ខ្ញុំគិតថា វានឹងចំណាយពេលប្រហែលមួយឆ្នាំ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្តីពីការបាញ់មីស៊ីលផ្លោងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Ryabkov ដែលបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ឈប់រាល់ការផ្លាស់ប្តូរ ព័ត៌មានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្អាកការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New...
សម្តេចតេជោ ៖ មន្រ្តីរបស់យើង ចាប់ពីខែ៦ ទៅហាមចេញ ទៅក្រៅប្រទេសhttps://dap-news.com/national/2023/03/31/322317/ សម្តេចតេជោ ៖ ទោះមិនយកលុយថ្លៃ ចូលមើលការប្រកួតស៊ីហ្គេម តែសំបុត្រត្រូវតែមានhttps://dap-news.com/seagame/2023/03/31/322322/ នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅប្រជុំកំពូល គណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅឡាវhttps://dap-news.com/national/2023/03/31/322372/ រាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ប្ដូរឈ្មោះទៅជាបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជាវិញhttps://dap-news.com/national/2023/03/31/322407/ គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋាន ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និង ប្រគល់អំណោយ ជូនដល់បងប្អូនទាំងអស់ ទុកជាចំណងដៃ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
បរទេស៖ លោក Chonsawat Asavahame ដែលជាឥស្សរជននយោបាយដ៏សំខាន់មួយរូប នៅក្នុងខេត្ត Samut Prakan ប្រទេសថៃ ត្រូវបានគេប្រកាសថាបានស្លាប់នៅអាយុ ៥៤ ឆ្នាំនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានបើកបរក្នុងការប្រកួតប្រណាំងរថយន្តនៅខេត្ត Buri Ram ភាគឦសាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣...
ប៉េកាំង៖ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលទីពីរ សម្រាប់លទ្ធិប្រជាធិបតេយ្យពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចបំបែកពិភពលោកបន្ថែមទៀតចូលទៅក្នុងជំរុំប្រឆាំង ដោយដុតភ្លើងនៃការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជាដែលនឹងនាំមកនូវភាពចលាចលបន្ថែមទៀត។ មិនដូចកិច្ចប្រជុំកំពូល ដែលបានបើកកាលពីពីរឆ្នាំមុន ដែលទីក្រុងវ៉ាស៊ីនតោន ជាអ្នករៀបចំតែម្នាក់ឯងនោះទេ សហម្ចាស់ផ្ទះចំនួន ៤ទៀតគឺកូស្តារីកា ហូឡង់ កូរ៉េខាងត្បូង និងសំប៊ី ត្រូវបានក្រុងវ៉ាស៊ីនតោន ជ្រើសរើសសម្រាប់កិច្ចប្រជុំលើកទីពីរ ដែលយោងទៅតាមកាលវិភាគនៃកិច្ចប្រជុំកំពូល តម្បាញវោហាសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យទៅក្នុងបញ្ហានយោបាយ សេដ្ឋកិច្ច...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា លោក Ma Ying-jeou បានអតីតប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់មន្ត្រីជាន់ខ្ពស់ចិន កាលពីថ្ងៃព្រហស្បតិ៍ថា កោះតៃវ៉ាន់ និងប្រទេសចិន ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម ហើយវាជាទំនួលខុសត្រូវរបស់មេដឹកនាំភាគីទាំង២ក្នុងការធានាបានសុខសន្តិភាព ។ គួររំលឹកថា លោក...
សាងសហគមន៍ រួមវាសនា របស់មនុស្សជាតិ នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានា លើពិភពលោក ដែលបានធ្វើឡើង នាពេលចុងក្រោយនេះ លោកXi Jinping ប្រធានរដ្ឋបានស្នើយ៉ាង ឱឡារិកនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយផ្តោតលើការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រ គ្នាទៅវិញទៅមក រវាងអរិយធម៌ខុសៗគ្នា ដែលបានធ្វើឲ្យមាន កាន់ច្រើនបែបយ៉ាង និងពង្រីកធំនូវរបៀបអនុវត្ត ក្នុងការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ...