បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...
បរទេស៖សាជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនធ្វើការបញ្ចូនយន្តហោះចម្បាំងប្រភេទ F-16 ទាំងឡាយណាទៅឲ្យប្រទេសអ៊ុយក្រែនដាច់ខាត។ ការបញ្ជាក់ប្រាប់ដោយប្រធានាធិបតីរូបនេះគឺមានលក្ខណៈ និងស្ថានភាពដូចកាលពីគ្រាដែលលោកបាន បដិសេធថានឹង មិនផ្គត់ផ្គង់រថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន កាលពីលើកមុនផងដែរដោយ គ្រានោះលោកបានបញ្ជាក់ថាវានឹងអាចបង្ក ឡើងទៅជាសង្គ្រាមលោកលើកទី៣ ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបែរជាបានផ្លាស់ប្តូរការសម្រេចចិត្តភ្លាមកាល ពី សប្តាហ៍មុន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Biden បាននិយាយថាទេ “No”ចំពោះយន្តហោះចម្បាំង...
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានសម្ដែងនូវការហួសចិត្ត ជាពន់ពេក ចំពោះសំណងដែលទទួលបាន ដោយទារិការម្នាក់អាយុ២ខួប បានស្លាប់បាត់បង់ជីវិត ចោលឪពុកម្តាយ ទាំងខ្លួនមិនទាន់ស្គាល់ ពន្លឺព្រះអាទិត្យ ច្បាស់ស្រួលបួលផង ដោយសារហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ កើតឡើងនៅចំណុចរង្វង់មូល កួរស្រូវ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដូចក្នុងរូបជាភស្តតាង...
បរទេស៖ យោងតាមការអះអាងដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃ ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើសារមួយមកកាន់ទីក្រុងមូស្គូ ស្តីអំពីបញ្ហាជម្លោះនៅអ៊ុយក្រែន។ លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តីសារដែលអាមេរិកបានផ្ញើមករុស្សីនោះគឺហាក់ដូចជាមិនមានតម្លៃអ្វីជាដុំកំភួនឡើយនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសរុស្សី។ ថ្លែងនៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបលោក Lavrov បានបង្ហាញសាររបស់រដ្ឋមន្ត្រី ក្រសួងការ បរទេសអាមេរិកថា អាមេរិកអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ហើយចាកចេញពីអ៊ុយក្រែន ដែលនៅពេល រួចរាល់វានឹងមិនមានរឿងអ្វីទាំងអស់កើតឡើងបន្តទៀតឡើយ។...
បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។ លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។ លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។ លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកោះធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងស្រុកធំ ខេត្តកណ្ដាល ខណៈអគារមន្ទីរពេទ្យនេះ សម្រេចការសាងសង់បានប្រមាណ ៨០.៥១%ហើយ។ សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា មេដឹកនាំការងារ បារាំង សង្ឃឹមថានឹងនាំបាតុករជាង១លាននាក់ ឡើងវិញនៅថ្ងៃអង្គារនេះនៅក្នុងការប៉ះទង្គិចឆន្ទៈ ចុងក្រោយជាមួយ រដ្ឋាភិបាលជុំវិញ ផែនការរបស់ខ្លួនក្នុងការរុញច្រានអាយុចូលនិវត្តន៍នៅបារាំង ។ សម្រាប់ភាគីទាំង២ ការធ្វើកូដកម្ម និងការតវ៉ាទូទាំងប្រទេស គឺជាការធ្វើតេស្តដ៏សំខាន់មួយ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ នឹងជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ក្រុមស្ត្រីហ្វីលីពីនដែលនៅរស់ រានមានជីវិត ពីទាសករផ្លូវភេទ ដោយយោធាសង្គ្រាមលោកលើកទី២ របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះបានជំរុញ ឱ្យរដ្ឋាភិបាលជប៉ុនទ ទួលស្គាល់ឧក្រិដ្ឋកម្ម សង្គ្រាមរបស់ខ្លួន ដោះស្រាយបញ្ហា “លួងលោមស្ត្រី” និងបញ្ឈប់ “ការធ្វើឲ្យក្តៅក្រហាយ” ។ លោក Sharon Cabusao-Silva...
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ការបំផ្ទុះអត្តឃាតនៅវិហារ ឥស្លាមមួយនៅក្នុងទីស្នាក់ការប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ មនុស្សជាង៩០នាក់គឺជាការវាយប្រហារ សងសឹកដែលមានគោលដៅ ។ ប៉ូលិសចន្លោះពី៣០០ទៅ៤០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ ការអធិស្ឋានពេលរសៀល នៅឯវិហារឥស្លាមនៃបរិវេណ នោះកាលពីថ្ងៃចន្ទក្នុងរដ្ឋធានី Peshawar នៃខេត្តនៅគ្រាដែលជញ្ជាំងទាំងមូល និងដំបូលភាគច្រើនត្រូវបាន...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកបើកយន្តហោះម្នាក់បានស្លាប់នៅគ្រាដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសវៀតណាមបានធ្លាក់អំឡុងពេលហ្វឹកហាត់នៅថ្ងៃអង្គារនេះ នៅភាគខាងជើងនៃប្រទេស ។ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់នៅក្នុងខេត្ត Yen Bai ហើយអ្នកបើកយន្តហោះអាយុ៣០ឆ្នាំបានស្លាប់ខណៈគ្រាដែលព្យាយាមចុះចតយន្តហោះចម្បាំង Su-22 ដែលផលិតដោយរុស្ស៊ីនៅឯអាកាសយានដ្ឋានក្នុងស្រុក ។ ក្រសួងការពារជាតិវៀតណាម បានបើកការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុនេះ...
បរទេស៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩២ នាក់ហើយបន្ទាប់ពីការបំផ្ទុះគ្រាប់បែក អត្តឃាតនៅវិហារអ៊ីស្លាមដែលសំដៅ ទៅលើប៉ូលីសនៅទីក្រុង Peshawar ក្នុងប្រទេសប៉ាគីស្ថាន។ វិហារឥស្លាមនេះស្ថិតនៅក្នុងតំបន់ទីស្នាក់ការប៉ូលីសដែលមានសន្តិសុខខ្ពស់ ហើយការស៊ើបអង្កេតកំពុងដំណើរការលើរបៀបដែលអ្នកបំផ្ទុះគ្រាប់បែកចូល។ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមេដឹកនាំផ្សេងទៀតបានថ្កោលទោសការវាយប្រហារកាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារអាក្រក់បំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមតាលីបង់នៅប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធនេះ បន្ទាប់ពីការអះអាងដំបូងដោយមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការរបស់ខ្លួន។...
តំបន់មួយចំនួន របស់កម្ពុជានឹងមានភ្លៀងធ្លាក់ ដោយអន្លើ ចាប់ពីថ្ងៃទី១ដល់៧កុម្ភៈhttps://dap-news.com/national/2023/01/31/308913/ រដ្ឋ បន្ដលើកលែងការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍https://dap-news.com/national/2023/01/31/308942/ គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅខេត្តកំពត នឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍https://dap-news.com/national/2023/01/31/308997/ រដ្ឋមន្ដ្រីទេសចរណ៍ ណែនាំអាជ្ញាធរ ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារី បម្រើការងារ កន្លែងកម្សាន្ដhttps://dap-news.com/national/2023/01/31/309066/ រដ្ឋមន្ដ្រីពាណិជ្ជកម្ម...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសកូរ៉េខាងត្បូង ដោយសន្យាថា នឹងដាក់ពង្រាយយោធាសមត្ថភាពធម្មតា និងយោធាសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រសិនបើចាំបាច់ដើម្បីកំណត់នូវអ្វីដែលលោកបានពិពណ៌នាថា ជាសកម្មភាព “អស្ថិរភាព” កាន់តែខ្លាំងឡើងដោយកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តតាកែវ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យប្រភពនិងបច្ចេទេស ក្នុងស្ថានីយ៍ផលិតទឹកស្អាតមួយ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំ ដល់ម្ចាស់អាជីវកម្មទឹកស្អាត ត្រូវយកចិត្តទុកដាក់ ថែរក្សា...
ភ្នំពេញ៖លោក យ៉ុង សាំង កុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំដល់សហគមន៍ឲ្យកាត់បន្ថយថ្លៃដើមផលិតស្រូវ តាមរយៈការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹក។ លោក យ៉ុង សាំង កុមារ ថ្លែងបែបនេះធ្វើឡើងក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា ជាមួយសហគមន៍កសិកម្មផលិតស្រូវចំនួន៦...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តី និងស្ថាប័នក្រោមឱវាទទាំងអស់ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែ មានប្រសិទ្ធភាពបន្ថែមទៀត។ នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលធំៗ ដែលក្រសួងពាណិជ្ជកម្ម សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ...
ព្រះសីហនុ៖ ជនរងគ្រោះ២នាក់ ដែលលិចទូកបាត់ខ្លួន ក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុង មកក្រុងព្រះសីហនុ សំណាងល្អ នៅមានជីវិតនៅឡើយ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺ ថ្ងៃ៣០ មករា ២០២៣ ជនរងគ្រោះទាំង២នាក់ បានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបត្រូវបានទូកនេសាទដូចគ្នា ប្រទះឃើញនិងជួយសង្គ្រោះ ពីសមុទ្រនៅចំណុចជិតកោះថាស។ ក្រោយទទួលដំណឹងថា ជនរងគ្រោះនៅមានជីវិត លោកឧកញ៉ា...
បរទេស៖ សូម្បីតែបើប្រៀបធៀបនឹង ភាពប្រែប្រួលនៃការ កាន់កាប់ទឹកដីប៉ាឡេស្ទីន អស់រយៈពេលជាច្រើនទសវត្សរ៍ របស់អ៊ីស្រាអែលក៏ដោយ ក៏ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានសម្គាល់ដោយភាពតានតឹងមិនធម្មតា និងអំពើហិង្សាដ៏សាហាវរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែនៅពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ លោកគ្រាន់តែបញ្ជាក់ឡើងវិញ នូវជំហរដ៏យូរអង្វែងរបស់ ក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនេះ៖ ការប្តេជ្ញាចិត្ត “ដ៏រឹងមាំ” ចំពោះអ៊ីស្រាអែល...
ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៣ ឥណ្ឌូនេស៊ី មានគោលបំណងជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមបញ្ចូលក្នុងចំណោម ប្រទេសនៅក្នុងតំបន់ ។ លោក Marsudi បានឲ្យដឹងថា “យើងចង់បង្ហាញពិភពលោកថា អាស៊ានមានភាពពាក់ព័ន្ធ និងមានសារៈសំខាន់សម្រាប់គ្រប់តំបន់ និងប្រទេសនានាទូទាំងពិភពលោក...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានជួបជាមួយឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីលោកស្រី Lynne Tracy ដែលបានបង្ហាញច្បាប់ចម្លងលិខិត បញ្ជាក់របស់លោកស្រី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលសន្ទនាជាមួយលោកស្រី Tracy អំពីការធ្លាក់ចុះខ្លាំងរវាងរុស្ស៊ីនិងអាមេរិក។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំនាក់ទំនងលោក Ryabkov បានចង្អុលបង្ហាញពីភាពផ្ទុយគ្នា នៃគោលនយោបាយប្រឈមមុខដាក់គ្នា...
ភ្នំពេញ៖ សមាជិក សមាជិកា យុវជន សកម្មជន ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញ ប្រមាណជាង១ពាន់នាក់ ដឹកនាំដោយលោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន...
បរទេស ៖ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យបញ្ចប់ ការឈ្លោះប្រកែកគ្នា ដែលលោកហៅថា ជាជម្លោះដែល “គ្មានន័យ” ជុំវិញថា តើកីឡា ប្រដាល់ប្រពៃណី គួរត្រូវបានគេហៅថា Maay Thai ឬ គុនខ្មែរ ពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡា...
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានព្រមាន សហរដ្ឋអាមេរិកថា ខ្លួននឹងមិនអត់ធ្មត់ ចំពោះការឈ្លានពាន ណាមួយប្រឆាំងនឹងទឹកដី និងផលប្រយោជន៍របស់ខ្លួនឡើយ ហើយនឹងបញ្ចេញប្រតិកម្ម យ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅ នឹងអ្វីដែលខ្លួនហៅថា “ការគំរាមកំហែង” ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Anthony Blinken ។ ការព្រមានរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់...
កំពង់ចាម ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក ) អមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៣ នេះ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ស្ថិតនៅភូមិតាណេង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ថា ភាគីអាមេរិក មិនអាចទាមទារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពីប្រទេសចិនបាននោះទេ ខណៈដែលរក្សាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ចិន។ ការអត្ថាធិប្បាយរបស់លោកស្រី Mao បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀត អំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់រដ្ឋមន្ត្រីលោក...
បរទេស៖ យោងតាមការស្ទាបស្ទង់ថ្មីមួយដោយ Gallup poll ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនយល់ឃើញថា រដ្ឋាភិបាលខ្លួនឯងគឺជាបញ្ហាចំបង របស់ប្រទេសនៅពេលនេះ។ ក្នុងនោះផងដែរគេសង្កេតឃើញថា បញ្ហាកំសោយនៃមេដឹកនាំ គឺមានប្រមាណជា ២១ភាគរយ នៃអ្នកចូលរួមស្ទាបស្ទង់បានអះអាងថា ជាចំណែកនៃបញ្ហាហើយប្រមាណជា ១៥ភាគរយ គឺទៅលើបញ្ហាអតិផរណា។ ការស្ទាបស្ទង់ដែលបានធ្វើឡើង ទាំងទៅលើអ្នកគាំទ្ររបស់ គណបក្សសាធារណ និងគណបក្សប្រជាធិបតេយ្យ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ហើយថា លោកនឹងមិនអនុញ្ញាតិឲ្យមាន ការបញ្ជួនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែននោះឡើយ។ ឆ្លើយតបទៅនឹងសំណួរដែលបាន សាកសួរអំពីលទ្ធភាពថាតើអាមេរិក នឹងអាចបញ្ចូនយន្តហោះចម្បាំង ទៅឲ្យប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះលោក Biden បានចេញមកធ្វើការឆ្លើយតបខ្លីៗថា Noចំពោះការសម្រេចចិត្តបែបនេះ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ សេតវិមានវិញកាលពី ថ្ងៃចន្ទម្សិលមិញនេះលោក...
បរទេស៖ យោងតាមការប្រកាសដោយ អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ali Fekri កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះប្រទេសរុស្សី បានក្លាយខ្លួនទៅជាប្រទេសដែល បានធ្វើការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Fekir បានធ្វើការកត់សំគាល់ទៀតថា៖ រុស្សីចុងក្រោយនេះទើបតែបាន ចំណាយលុយវិនិយោគប្រមាណជា ២,៧ពាន់លានដុល្លារ ទិញយកគម្រោងរុករកប្រេងចំនួន២ ក្នុងប្រទេសអ៊ីរ៉ង់នៅខេត្តភាគខាងលិច ហើយតួលេខនេះគឺជាចំណែកប្រមាណជា ៤៥ភាគរយប៉ុណ្ណោះ...