កាលពីថ្ងៃទី១៩ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ឥស្សរជនប្រឆាំង សង្គ្រាមមួយចំនួន របស់សហរដ្ឋអាមេរិក បានជួបជុំដង្ហែក្បួន នៅក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ការគាំទ្រ ខាងយោធាដល់អ៊ុយក្រែន ព្រមទាំងអំពាវនាវ ឱ្យរំសាយអង្គការណាតូ ។ ប៉ុន្តែមួយថ្ងៃក្រោយ លោក Joe Biden ប្រធានាធិបតី អាមេរិក ស្រាប់តែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានជំហរក្នុងការប្រាប់ ប្រទេសចិនឱ្យធ្វើអ្វីចំពោះ វិបត្តិអ៊ុយក្រែននោះទេ ព្រោះថាវាជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលបាននិងកំពុងចាក់អាវុធ ចូលទៅក្នុងសមរភូមិ។ លោក Wang បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយក្នុងការឆ្លើយតបទៅនឹង សំណួរដែលពាក់ព័ន្ធថា “យើងនឹងមិនឈរសម្រាប់ការចង្អុលដៃ ឬសូម្បីតែការបង្ខិតបង្ខំ និងការគាបសង្កត់ពីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃលក់រាយ ប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ៍ ចាប់ពីថ្ងៃទី២១-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយតម្លៃលក់រាយ ប្រេងធម្មតា ៤.៣៥០ រៀល ក្នុងមួយលីត្រ (ចុះ៥០រៀល) ខណៈប្រេងម៉ាស៊ូត ៤.៣០០ រៀលក្នុងមួយលីត្រ (ចុះ៥០រៀល) ៕
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហគមន៍អន្តរជាតិមានសិទ្ធិទាមទារ ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ឆ្លងប្រទេសយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លោក Wang បានលើកឡើងថា វាចាំបាច់ក្នុងការធ្វើការស៊ើបអង្កេត ប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣,បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានប្រាប់ទៅកាន់ក្រុមឧទ្ទាមក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកជាពូជក្បត់ជាតិបីជំនាន់ កុំព្យាយាមអូសទាញ ថ្នាក់ដឹកនាំនិងសកម្មជន គណបក្សភ្លើងទៀន ឱ្យដើរខុសផ្លូវ។ តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព...
បរទេស៖កាសែត La Repubblica ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានសរសេរថារដ្ឋាភិបាលនៃប្រទេស អ៊ីតាលីកំពុង ធ្វើការពិចារណា ក្នុងការជ្រើសរើសយកជម្រើសក្នុងការបញ្ជូនយន្តហោះចម្បាំង របស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពចេញផ្សាយដោយកាសែតដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលកំពុងស្ថិតនៅលើតុពិភាក្សានោះគឺជឿជាក់ថាមានចំនួនយន្តហោះចម្បាំងចំនួន៥ដែលអាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ជាផ្លូវការទៅកាន់រដ្ឋធានីក្រុងគៀវ។ យន្តហោះចម្បាំងដែលអាចផ្តល់ទៅឲ្យអ៊ុយក្រែននោះមានដូចជាយន្តហោះស៊េរីចាស់ AMX A-11 Ghibli ដែលប្រើប្រាស់សម្រាប់វាយប្រហារគោលដៅនៅផ្ទាល់ដីនិងក៏ដូចជាយន្តហោះប្រភេទ Tornado ផងដែរ។ ទោះបីជាយ៉ាងណាក្តីកាសែតនេះបានសរសេរថាកញ្ចប់យន្តហោះចម្បាំងនេះនឹងអាចក្លាយទៅជាគំនិតផ្តួចផ្តើមដំបូងគេដែលជឿជាក់ថាចំនួនរបស់វានឹងមិនអាចធ្វើការកែប្រែស្ថានភាពនៅលើដែនអាកាសរបស់អ៊ុយក្រែនបានឡើយ៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរិះគន់សហភាពអឺរ៉ុប ចំពោះការបន្តគោលនយោបាយដាក់ទណ្ឌកម្ម ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយថា វាបង្ហាញពីការ បន្តប្រើប្រាស់ស្តង់ដារទ្វេរបស់ប្លុកនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីយប់ថ្ងៃអាទិត្យ...
បរទេស៖មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថាសហរដ្ឋអាមេរិកពិត ជាបានជូនដំណឹងទៅ កាន់ប្រទេសរុស្សី ពិតមែនមុនដំណើរទស្សនកិច្ចជាផ្លូវ ការរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់រដ្ឋធានីក្រុងគៀវ។ ដំណើរទស្សនកិច្ចដែលខុសពីការលើកឡើងរបស់លោកប្រធានាធីបតី Joe Biden លើកមុនថាលោកនឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៉ូឡញប៉ុន្តែមិនមែនអ៊ុយក្រែន ហើយទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់ដដែលក៏បានលើកឡើងបែបនេះថា៖ ពួកយើងពិតជាបានផ្តល់ដំណឹងឲ្យទៅឲ្យ ភាគីរុស្សីពិតមែនចំពោះដំណើរ ទស្សនកិច្ចរបស់លោក Biden លើកនេះពោល គឺប៉ុន្មានម៉ោងនៃការចាកចេញរបស់លោកចេញពីទីក្រុងវ់ាស៊ិនតោន។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សន កិច្ចដោយ មិនប្រកាសមួយទៅកាន់រដ្ឋធានីរបស់ អ៊ុយក្រែននៅថ្ងៃចន្ទនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយទីក្រុង គៀវ នៅប៉ុន្មានថ្ងៃមុនខួបលើកទី១នៃការលុកលុយពេញលេញ របស់រុស្ស៊ីមកលើអ៊ុយក្រែន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមឃ្លាំមើលគុណភាព កំពូលរបស់ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota បានចាប់ផ្តើមប្រមូលរថយន្តដែលនាំចូល ពីទីផ្សារប្រទេសចិន ឡើងវិញដោយសារបញ្ហាសុវត្ថិភាព ។ រដ្ឋបាលទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា បានដាក់ការងារនេះដល់ក្រុមហ៊ុន Toyota Motor (China) Investment Co.,...
ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការបង្កើត និងបំបែកភូមិ នៅក្នុងឃុំ-សង្កាត់ នៃខេត្តកំពង់ចាម៕
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ កន្លងទៅ ខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ បង្ក្រាបគ្រឿងញៀន ពីរករណីធំៗ និងរឹបអូសបានជាងពីរតោន។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិស ដៅឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គួច...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានសម្លឹងឃើញថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចូលរួមពីគណបក្សនយោបាយនានា ប្រៀបបានទៅនឹងកន្រ្ដកផ្កាដ៏ល្អ ស្រស់បំព្រងមួយ សម្រាប់ប្រជាធិបតេយ្យ នៅកម្ពុជា។ តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅថៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ កុម្ភៈនេះ បានឲ្យដឹងថា លោកឧបនាយក រដ្ឋមន្រ្តីទាំងពីរ...
ភ្នំពេញ ៖ បេក្ខជនចូលរួមប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម ទោះបីបារីអេឡិចត្រូនិក បង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ ការលក់ និងចែកចាយ។...
[ភ្នំពេញ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣] ថ្មីៗនេះគេសង្កេតឃើញថា មានកំពូលរថយន្ត SUV មួយប្រភេទដែលត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន តាំងពីមិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាមកម្លេះ នោះគឺរថយន្ត Ford Territory ស៊េរីឆ្នាំ 2023។ រថយន្តនេះត្រូវបានធ្វើការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយទាំងអស់នេះ ធ្វើអោយរថយន្ត...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតថៃថា កម្ពុជាកំពុងស្វែង រកដៃគូវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ ខណៈគម្រោងនេះ បានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាល ពីថ្ងៃអាទិត្យថា រដ្ឋ សៅ ប៉ូឡូ ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សអស់តិចបំផុត៣៦នាក់ ។តួរលេខពីមុនរបស់រដ្ឋាភិបាលរដ្ឋបានដាក់លេខជនរងគ្រោះត្រឹម១៩នាក់ ។ ក្នុងចំណោមជនរងគ្រោះមានក្មេងស្រីអាយុ៧ឆ្នាំដែល បានស្លាប់ដោយសារថ្មធ្លាក់ពីលើផ្ទះរបស់គ្រួសារនាង និងស្ត្រីម្នាក់ដែលបានស្លាប់ ដោយសារដើមឈើរលំ ។ ទូរទស្សន៍ក្នុងស្រុក GloboNews បានរាយការណ៍ឲ្យដឹង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២-២៨ កុម្ភៈ ដោយឡំទៅដោយភ្លៀងធ្លាក់ផងដែរ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច...
ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានស្វាគមន៍អ្នកវិនិយោគកូវ៉ែត ដែលមានបំណង ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័ន ខណៈបច្ចុប្បន្នកម្ពុជាមានប្លុក offshore ចំនួន៤ និងប្លុក onshore ចំនួន១៨ ទៀត សម្រាប់វិស័យនេះ។ ក្នុងជំនួបសម្ដែងការគួរសមរវាងលោក ស៊ុយ សែម...
បរទេស៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពី កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រ។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះ (JCS) នៅទីក្រុងសេអ៊ូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ បាននិយាយថា ជាផ្នែកមួយនៃសមយុទ្ធ យន្តហោះចម្បាំង F-35A និង F-15K...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរតួកគី នឹងបញ្ចប់ការងាររុករក និងជួយសង្គ្រោះដែលមានរយៈ ពេលជិត២សប្តាហ៍បន្ទាប់ពីការ រញ្ជួយដីដ៏ធំដែលបានឆក់យកជីវិតមនុស្សជាង៤០.០០០នាក់នៅក្នុងប្រទេសនេះ ។ លោក Yunus Sezer ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះមហន្តរាយតួកគី ហៅកាត់ (AFAD) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការស្វែងរក...
គៀវ៖ វាមានរយៈពេលជិតមួយឆ្នាំហើយចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយយ៉ាង ពេញលេញលើ អ៊ុយក្រែន ដោយសាបព្រោះការស្លាប់និងការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស។ ចំនួនអ្នកស្លាប់នៃសង្គ្រាមគឺធ្ងន់ធ្ងរ៖ ជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់បានស្លាប់ ទាហានរាប់ម៉ឺននាក់ទាំងសង ខាងត្រូវបានសម្លាប់ មនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ទីក្រុង និងភូមិរបស់អ៊ុយក្រែនទាំងមូលត្រូវ បានបំផ្លិចបំផ្លាញរាបដល់ដី។ នៅពេលដែលយើងឈានចូលដល់ឆ្នាំទីពីរ ភាគីទាំងពីរកំពុងរៀបចំការវាយលុកទ្រង់ទ្រាយធំ ដោយមានអ្នកជ្រើសរើស ថ្មីរាប់ម៉ឺននាក់ និងផ្នែករឹងទំនើបថ្មីត្រូវបានបញ្ជូនទៅជួរមុខ។ ជួរដ៏ធំទូលាយនៃសេណារីយ៉ូ ដែលអាចសម្រេចបានក្នុង វិសាលភាពផ្សេងៗ...
ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា លោកខាងលិច ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន និងបង្កើនល្បឿននៃការចែកចាយរបស់ខ្លួន ។ លោក Borrell បានឲ្យដឹងនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃអាទិត្យថា “កិច្ចការជាច្រើនទៀតត្រូវធ្វើ និងលឿនជាងមុន។ នៅមានរឿងជាច្រើនដែលត្រូវធ្វើ។ យើងត្រូវតែបង្កើន និងពន្លឿនការគាំទ្រខាងយោធារបស់យើង”។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ...
ម៉ូស្គូ៖ អ៊ុយក្រែន កំពុងរៀបចំផែនការរៀបចំឧប្បត្តិហេតុនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ដើម្បីទម្លាក់កំហុសលើក្រុងម៉ូស្គូមុនកិច្ចប្រជុំអង្គការសហប្រជាជាតិដ៏សំខាន់ ដែលរុស្ស៊ីបានចោទប្រកាន់ដោយមិនបានផ្តល់ភស្តុតាង។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សារធាតុវិទ្យុសកម្មត្រូវបាន ដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះ ហើយទីក្រុងគៀវ កំពុងរៀបចំ “ការបង្កហេតុ” ទ្រង់ទ្រាយធំ។ ប្រភពបានឲ្យដឹងថា “គោលបំណងនៃការញុះញង់គឺដើម្បីចោទប្រកាន់កងទ័ពរបស់រុស្ស៊ីថាបានធ្វើការវាយប្រហារដោយមិនរើសអើងលើទីតាំងវិទ្យុសកម្មដែលមានគ្រោះថ្នាក់នៅក្នុងអ៊ុយក្រែន ដែលនាំឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្ម និងការបំពុល ក្នុងតំបន់”។ រុស្ស៊ីបានចោទប្រកាន់ក្រុងគៀវម្តងហើយម្តងទៀតពីការរៀបចំផែនការប្រតិបត្តិការ “ទង់ជាតិក្លែងក្លាយ” ជាមួយអាវុធមិនធម្មតាដោយប្រើសារ ធាតុជីវសាស្ត្រ...
ភ្នំពេញ៖ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥រូប បានធ្វើដំណើរចេញទៅសិក្សា នៅប្រទេសចិន ហើយកាលពីថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លង ទៅនេះ។ និស្សិតដែលចេញទៅសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិននេះ ទទួលបាននូវអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
ភ្នំពេញ៖ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើប ត្រូវបានតែងតាំងថ្មីបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ប្រកាសថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។ ក្នុងឱកាសទទួលជួប លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ...