ព័ត៌មានជាតិ

លោក ហ៊ុល វណ្ឌី ដឹកនាំក្រុមការងារមូលដ្ឋានឃុំព្រៃគគីរ ចុះបង្រៀនពលរដ្ឋពីរបៀបគូស សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ លោក ហ៊ុល វណ្ឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋនៅភូមិត្រពាំង បុណ្យពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។


តាមការគ្រោងទុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ លោក ហ៊ុល វណ្ឌី នឹងដឹកនាំក្រុមការងារមូលដ្ឋានឃុំព្រៃគគីរបន្តចុះ បង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវនៅតាមបណ្ដាភូមិនានាក្នុងឃុំបន្ថែមទៀត។


សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានឃុំព្រៃគគីរ មានចំនួន ៥ ភូមិ ស្មើរនឹង ៩ការិយាល័យបោះឆ្នោត មានប្រជាពលរដ្ឋចំនួន ១ ៦៥១គ្រួសារ ស្មើរនឹងចំនួនប្រជាពលរដ្ឋសរុប ៦ ១៥៤នាក់ ក្នុងនោះស្រី ៣,១៨៣នាក់ ,អាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ៤,០៤២នាក់ ក្នុងនោះស្រី ២,១០៦នាក់,អ្នកចុះឈ្មោះបោះឆ្នោត មានឈ្មោះក្នុងបញ្ជីសរុប ចំនួន ៤,២៥២នាក់​ ក្នុងនោះ ២១០នាក់ជា អ្នកចំណូលថ្មី និង ក្រុមការងារ,សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួន ៣,៨១៦នាក់ ស្រី ២,០៥២នាក់ ស្មើរនឹង ៩៤,៤០ភាគរយ៕

To Top