បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Segey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងមិនបង្ហាញក្តីមេត្តាចំពោះនរណាម្នាក់ដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោកស្រី Darya Dugina នោះទេ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវថាជាអ្នករៀបចំផែនការសម្លាប់អ្នកកាសែតរុស្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយនៅក្នុងការបំផ្ទុះរថយន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយ កាលពីថ្ងៃពុធ នៅពេលមានការសាកសួរ...
បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបង្ហាញជាសាធារណៈនូវវីដេអូរបស់ជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់នៅក្នុងការបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់អ្នកកាសែត Darya Dugina នៅទីក្រុងមូស្គូ។ វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញពី Vovk និងកូនស្រីជំទង់របស់នាងបានចូលប្រទេសរុស្ស៊ីនៅខាងក្នុងអគារដែល Dugina រស់នៅ ហើយចាកចេញពីប្រទេសយ៉ាងប្រញាប់ប្រញាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាព ផ្តល់ឥណទាន មានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន...
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានខេត្តចំនួន ១៣ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ហើយខេត្តពោធិ៍សាត់ គឺជាភូមិសាស្រ្តទី១៣ ដែលទទួលបានការចុះបើកយុទ្ធនាការ ផ្សព្វផ្សាយខាងលើ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
បរទេស៖ បេសកកម្មការទូតអាមេរិក នៅរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បានណែនាំជនជាតិអាមេរិកឱ្យចាកចេញពីប្រទេសនេះដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានទូតអាមេរិកបាននិយាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃអង្គារថា “ស្ថានទូតអាមេរិកជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែន នៅពេលនេះដោយប្រើជម្រើសដឹកជញ្ជូនតាមផ្លូវគោកដែលមានឯកជន ប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ” ។ ស្ថានទូតបាននិយាយថា “ក្រសួងការបរទេសមានព័ត៌មានថា រុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងនានារបស់រដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។ ស្ថានទូតអាមេរិកក៏បានបញ្ជាក់ដោយណែនាំជនជាតិអាមេរិកឱ្យមានការប្រុងប្រយ័ត្ន...
បរទេស៖ កិច្ចសន្យាផ្គត់ផ្គង់ យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze ចំនួន ១០ គ្រឿងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រកាស កាលពីខែមុន ត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេល ៣០ ថ្ងៃ នេះបើតាម Defense News បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម ចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែង ជាផ្លូវការ នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងខេត្តកំពង់ចាមទាំង ៦...
ពោធិសាត់ : កូនអកត្តញូម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ ឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ឪពុក ដោយសារកូនអកត្តញូ របស់ខ្លួនទាញពូថៅ កាប់ទៅលើរូបគាត់ អោយរងរបួសធ្ងន់ ដោយមូលហេតុខឹង ប្រើខ្លួនអោយ ទៅច្រូតស្មៅគោ ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី...
ភ្នំពេញ ៖ កាលពីកន្លងទៅនេះ អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តធំទីពីរ នៅក្នុងប្រទេសកម្ពុជា បានធ្វើការបង្រ្កាប និងរឹបអូសសាច់សត្វឆ្កែក្លាសេ ចំនួនប្រមាណជាង ១៣០០គីឡូក្រាម ។ គួរបញ្ជាក់ផងដែរថា សាច់ឆ្កែទាំងអស់នោះ ត្រូវបានគេដឹកឆ្លងកាត់ខេត្តសៀមរាប មកលក់នៅរាជធានីភ្នំពេញ ។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានដុតកំទេចចោលសាច់ឆ្កែទាំងនោះ ដើម្បីធានាថា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ តាមម៉ាស៊ីន PCR ដោយសេរី និងដោយស្ម័គ្រចិត្ត នឹងត្រូវបានផ្តល់ ជូនដល់អ្នកដំណើរ ដែលចូលមកក្នុងអាកាសយានដ្ឋាន អន្តរជាតិ Ben Gurion ចាប់ផ្តើមថ្ងៃពុធនេះ ។ ក្រសួងបានពន្យល់ថា...
ក្នុងខណៈដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់ បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗ កន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿង ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ច...
នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប (ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញ ពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់ក្រុមអ្នកសិក្សា អាមេរិកដែលមកទស្សនកិច្ច នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ បានមើលឃើញយោធា របស់ចិន កាលពី៦ទសវត្សរ៍មុន នៅគ្រាដែលកងកម្លាំង របស់ខ្លួនបានទម្លាក់គ្រាប់បែក...
ភ្នំពេញ: លោកងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ក្រុមយុវជន ខ្មែរថាវរ: និង សកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិចំនួន ១០...
ស៊ីចាង ៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ទៅកាន់ទីលំហអាកាស ដោយទទួលបានជោគជ័យ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន ។ ផ្កាយរណប Chuangxin-16 ដែលត្រូវបានបង្កើតឡើង ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ត្រូវបានបាញ់បង្ហោះនៅម៉ោង ១០និង៣៦នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា រដ្ឋធានីគៀវ របស់ប្រទេស អ៊ុយក្រែន បានហាមឃាត់ការ ប្រារព្ធពិធីជាសាធារណៈ នៅក្នុងសប្តាហ៍នេះ ដើម្បីរំលឹក ដល់បុណ្យឯករាជ្យភាព ពីការគ្រប់គ្រង របស់សូវៀត ដោយលើកឡើង ពីការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការវាយប្រហារ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចតែងតាំង និងផ្លាស់ប្តូរ មុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទនិង មេបញ្ជាការកងរាជអាវុធហត្ថ នៅតាមបណ្តាខេត្តមួយចំនួន ៕
ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា ភូមិព្រៃស្នួល ដែលធ្លាប់តែស្ងប់ស្ងាត់ និងដាច់ស្រយ៉ាល គ្មានអ្នកស្គាល់ពីមុន បាននឹងកំពុងប្រែក្លាយ ទៅជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយ ប្រចាំខេត្តតាកែវ តាមរយៈនៃការកែច្នៃបឹងធម្មជាតិ សម្រាប់ជិះទូកកំសាន្ដ និងអង្គុយលំកាយ មើលភ្នំជីសូរ។ សូមរំលឹកថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានពន្យារពេលដំណើរ ការឆ្នាំសិក្សា ២០២១-២០២២ ដោយ នឹងបញ្ចប់ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ ខណៈគម្រោងបញ្ចប់នាថ្ងៃទី៣១ តុលា ។ យោងតាមលិខិត របស់ក្រសួងអប់រំ ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចេញផ្សាយ នាថ្ងៃទី២២...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅកម្ពុជាមិនអាចមានវិបត្តិសេដ្ឋកិច្ច ដួលរលំដួចប្រទេសស្រីលង្ការនោះទេ ។ ការអះអាងរបស់សម្តេចថា មិនដួលរលំដូចស្រីលង្ការ ព្រោះស្រីលង្ការមានបុគ្គលិករដ្ឋច្រើន ដោយត្រូវចំណាយថវិកាជាតិ បើកឲ្យបុគ្គល ខណៈកម្ពុជាវិញសម្តេចថា បានគិតគូយ៉ាងច្បាស់លាស់ លើការជ្រើសបុគ្គលិករដ្ឋ មកបំពេញការងារនៅតាមស្ថាប័ន-ក្រសួងនានា។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនថា កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ច រហូតដល់ដួលរលំប្រទេស...
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នករាយការណ៍ ពិសេសរបស់ UN ថា រាល់ការសម្រេចលើពាក្យបណ្ដឹង របស់គណបក្សនយោយបាយនីមួយៗ គ.ជ.ប ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ច្បាស់លាស់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ជ.ប)។ ក្នុងជំនួបពិភាក្សា ការងារ លោក...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកការដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិកថា ជាបញ្ហាមនុស្សធម៌ ហើយមិនបានភ្ជាប់ វាទៅនឹងជោគវាសនានៃកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។ ធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Nasser Kanaani...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៨នាក់ទៀត ខណៈជាសះស្បើយចំនួន២៩នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៧៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២០៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ប៉ារីស ៖ សីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួត បានធ្វើឱ្យវិបត្តិថាមពល កាន់តែស៊ីជម្រៅនៅអឺរ៉ុប ក្នុងរដូវក្តៅនេះ ដែលប៉ះពាល់ដល់ការផលិតអគ្គិសនី នៅពេលដែលសេដ្ឋកិច្ចអឺរ៉ុប កំពុងប្រឈមមុខនឹងតម្លៃប្រេង និងឧស្ម័នខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ។ នៅប្រទេសបារាំង ដែលជាប្រទេសផលិតថា មពលនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប រោងចក្រជាច្រើន នៅតាមបណ្តោយទន្លេ Rhone និង Garonne...
តូក្យូ ៖ សន្និសីទស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរ បានឈានចូលដល់ដំណាក់ កាលចុងក្រោយ នៃកិច្ចប្រជុំពេញអង្គកាលពីថ្ងៃច័ន្ទ ចំពេលមានការកើនឡើង នូវភាពមិនច្បាស់លាស់ថា តើសមាជិកអាចឈាន ដល់កិច្ចព្រមព្រៀងមួយ ដោយការបញ្ចប់កាលពីថ្ងៃសុក្រ នៃសម័យប្រជុំរយៈពេលជិតមួយខែ ឬយ៉ាងណា ។ គណៈកម្មាធិការទាំងបី នៅក្រោមសន្និសិទ្ធពិនិត្យ សន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ នីមួយៗបានបញ្ជូន...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នៅថ្ងៃនេះ។ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការចាប់ពីខែមីនា ដល់រហូតដល់ខែកក្កដា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះបានទទួលបានជិត ៩០ ពាក្យពីក្រុមហ៊ុនដែលមកពី វិស័យផ្សេងៗគ្នា ដែលក្នុងនោះពាក្យចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងតបទៅបណ្តាអ្នករិះគន់មួយចំនួន ចំពោះការមិនពេញចិត្តលើការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីលើប្រសាសន៍របស់លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុនថា ការបង្កើតនេះ មានផលចំណេញមកលើកម្ពុជាច្រើន តាមរយៈជួយសម្របសម្រួលដល់និស្សិតខ្មែរ ទៅសិក្សានៅវៀតណាម ព្រមទាំងសម្រួលដល់ការធ្វើធុរកិច្ច ដើម្បីបំពេញការងារផ្សេងៗផងដែរ ។ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡាដែលមាន...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ពិភពលោក គឺស្ថិតនៅក្នុង “គ្រាដ៏គ្រោះថ្នាក់បំផុត” ហើយប្រទេសទាំងអស់ ដែលមានអាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើការប្តេជ្ញាចិត្ត ដោយមិនប្រើប្រាស់អាវុធនេះជាមុនឡើយ” ខណៈដែលលោកក៏បានអំពាវនាវឱ្យបញ្ចប់ “ការផ្ទុះអាវុធនុយក្លេអ៊ែរ” ផថដែរ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះការសន្ទនា និងហេតុផលដែលនាំទៅដល់កិច្ចព្រមព្រៀង ដែលបានចាប់ផ្តើមឡើងវិញបនូវការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់មិនទាន់ទទួលបានការឆ្លើយតប ណាមួយពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើថ្មីៗរបស់សហភាពអឺរ៉ុប ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅឡើយទេ ។ ធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Nasser Kanaani បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជូនការឆ្លើយតបរបស់ខ្លួន ទាន់ពេលវេលាទៅនឹងសំណើ របស់សហភាពអឺរ៉ុប ដែលបានដាក់ចេញ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា បរិយាកាសក្នុងតំបន់ជាវិជ្ជមាន អំពាវនាវឱ្យទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បោះជំហានទៅមុខឆ្ពោះទៅរក ការបន្តទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានឲ្យដឹងថា បរិយាកាសទាំងមូល នៅក្នុងតំបន់មានភាពវិជ្ជមាន ដោយបន្ថែមថា វាអាចបង្កើតក្តីសង្ឃឹមនៃការកែលម្អឡើងវិញ នៅក្នុងទំនាក់ទំនងរបស់អ៊ីរ៉ង់ ជាមួយរដ្ឋជិតខាង និងក្នុងតំបន់។ យោងតាមលោក Kanaani...