ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងរយៈពេលដំណើរ ការសំណេរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនអវត្តមាន ជាង២ពាន់នាក់ និងសង្ស័យវិជ្ជមានកូវីដ៤នាក់ ខណៈដំណើរការប្រឡង មានភាល្អប្រសើរ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៦ធ្នូ បានលើកឡើងថា ដំណើរការសំណេរ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ ខុសប្រក្រតីកើតមានឡើង គួរឱ្យកត់សម្គាល់នោះទេ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា «ការប្រឡងសញ្ញាបត្រ...
បូហ្គូតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន៣៤នាក់បានស្លាប់នៅគ្រាដែលមានគ្រោះបាក់ដីបានហូរច្រោះកប់លើរថយន្តក្រុង១គ្រឿង នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ ហៅកាត់ថា (UNGRD) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានហូរច្រោះបុកចំរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico...
ម៉ូស្គូ៖ អ៊ុយក្រែន បានរាយការណ៍ពីការរារាំងថ្មីនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងបានបិទតម្លៃប្រេង ដែលមានន័យថាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនចុះខ្សោយ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងទីក្រុងគៀវ និងទីក្រុងផ្សេងទៀត ខណៈអ៊ុយក្រែនរាយការណ៍ពីការវាយប្រហាររយៈចម្ងាយឆ្ងាយពីនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដីគោករុស្ស៊ី។ លោក Kyrylo Tymoshenko ជំនួយការរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួច ដែលបានបំផ្លាញផ្ទះនៅតំបន់ Zaporizhzhia ។ នៅទីក្រុង Odesa...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរបស់ប្រទេសចិន បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ អំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ថាជា “កាយវិការ” និងការប៉ាន់ស្មានដោយអយុត្តិធម៌ ។ គួររំលឹកថា មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ប្រទេសចិន ទំនងជាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១.៥០០នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តកិច្ចការជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ ។...
ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងថា មាតុភូមិកម្ពុជា ជាទីជម្រកនៃដង្ហើមជីវិតរបស់លោក ហើយមិនមានហេតុផលអ្វីទាល់តែសោះ ដែលលោក នាំជាតិសាសន៍ណាមួយ មកត្រួតត្រា ឬឈ្លានពានប្រឆាំងនឹងកម្ពុជាឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត ឆែក...
ញូវយ៉ក៖ តម្លៃប្រេងបានបើកឡើងខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេរបស់ពិភពលោកបានបន្តបន្ធូរបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ពីរភាគបីនៃប្រេងរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ០,៥ភាគរយនៅតម្លៃ ៨៣,០៥ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ ព្រឹក ម៉ោងនៅ UAE។ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ០,៤ ភាគរយនៅ ៧៧,២៧ដុល្លារ...
គៀវ ៖ អ៊ុយក្រែនយោងតាមប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការវាយប្រហារ ដោយកាំជ្រួចមីស៊ីល “ជៀសមិនរួច” ចុងក្រោយបង្អស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ត្រូវបានបំផ្លាញ ចោលទាំងស្រុង ។ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងក្នុងអំឡុងពេលថ្លែង តាមទូរទស្សន៍ពេលយប់ របស់លោកថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនចរចាក្រោមសម្ពាធ និងការគំរាមកំហែងលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។ លោក Kanaani បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវដំណើរការចរចា ហើយមានបំណងបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ ទោះជាយ៉ាងណាក៏ដោយ “មន្រ្តីអាមេរិកដឹងថាអ៊ីរ៉ង់ មិនមានឆន្ទៈក្នុងការចរចា...
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី...
ភ្នំពេញ ៖ ចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគួរផ្តោតលើភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងប្រទេសចិន ដែលចេញពីកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ នៃកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្តីពីប្រទេសចិន កាលពីដើមខែនេះ។ លោកស្រី ម៉ៅ បានលើកឡើងជាការឆ្លើយតបថា...
ភ្នំពេញ ៖ ដើម្បីអបអរបុណ្យណូអែល ដែលខិតជិតមកដល់ ណាហ្គាវើលដ៍ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃ ជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន ។សូមអញ្ជើញរីករាយ ជាមួយនឹងបទពិសោធន៍ថ្មីៗ ដ៏អស្ចារ្យពេញមួយខែធ្នូ ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍! ។ នៅខាងមុខណាហ្គាវើលដ៍ទី១...
ម៉ូស្គូ៖ លោក Vyacheslav Volodin ប្រធានសភា Duma នៃរដ្ឋរុស្ស៊ីបានឲ្យដឹងថា ពិភពលោកគួរតែមានពហុប៉ូល ប៉ុន្តែសហរដ្ឋអាមេរិកព្យាយាមរារាំងការអភិវឌ្ឍន៍របស់ប្រទេសផ្សេងទៀតដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន។ វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ – ការដាក់ទណ្ឌកម្មខុសច្បាប់ ការបង្ខូចកេរ្តិ៍ឈ្មោះ ការបំភិតបំភ័យ ការបំប៉ោងជម្លោះ – ក្នុងគោលបំណងបំផ្លាញតម្លៃប្រពៃណី ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនារបស់ប្រទេសដទៃ។ លោក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រកាសឱ្យដឹងថា កម្ពុជា នៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេ នៅលើពិភពលោក ខណៈបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនការពារជាតិរបស់អ៊ីស្រាអែល Rafael និងក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាបង្កើតប្រព័ន្ធអាវុធឡាស៊ែរថាមពលខ្ពស់។ ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃច័ន្ទក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងនេះរួមមានការអភិវឌ្ឍន៍ ការធ្វើតេស្ត និងការផលិតប្រព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រព័ន្ធនាពេលអនាគតនឹងផ្អែកលើប្រព័ន្ធការពារកាំរស្មី Iron Beam ដែលត្រូវបានអភិវឌ្ឍរួចហើយដោយក្រុមហ៊ុន Rafael និងក្រសួងការពារជាតិអ៊ីស្រាអែល។ ជាមួយនឹងប្រព័ន្ធថាមពលខ្ពស់នៃ 100...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្ដចូលរួមទប់ស្កាត់ ឬការពារការចម្លងវិរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ធ្នូ លោក ម៉ម ប៊ុនហេង បានឱ្យដឹងថាឆ្នាំ២០២២ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់...
ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការ លក់លេខចុះបញ្ជីរថយន្ត បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមជាមួយក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួន ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែសម្បូរបែប។ ក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការលក់លេខពិសេសផ្ទាល់ខ្លួន នាថ្ងៃទី៥ ខែធ្នូ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងដំណើរការ និងនៅដដែល ទោះបីជាមានការវាយប្រហារដោយ មីស៊ីលចុងក្រោយរបស់រុស្ស៊ី ទៅលើកន្លែងថាមពលក៏ដោយ ។ លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថារោងចក្រថាមពលនៅក្នុងតំបន់គៀវ នៅភាគខាងជើងអ៊ុយក្រែន តំបន់ Vinnytsya កណ្តាល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និកីឡា បានឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ ខណៈមានបេក្ខជនមានបញ្ហាសុខភាព ២៦នាក់ ក្នុងនោះសង្ស័យវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤នាក់ ។ ក្រសួងអប់រំបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី៦ ធ្នូ យ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២...
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាបន្តសុពលភាព លើឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង...
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរចិន បានផ្សាយនៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា សាកសពរបស់លោក Jiang Zemin ដែលជាអ្នកដឹកនាំដ៏ឆ្នើមនៃ បក្សនិងកងទ័ពចិន អ្នកម៉ាក្សនិយមដ៏មហិមា អ្នកបដិវត្តន៍ អ្នកនយោបាយ អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏មហិមា និងយុទ្ធជនកុម្មុយនិស្តនិយម ដែលបានឆ្លងកាត់ការពិសោធន៍ដ៏យូរ ព្រមទាំងជាមេដឹកនាំដ៏ឆ្នើម នៃបុព្វហេតុសង្គមនិយមមាន លក្ខណៈពិសេសចិន ជាប្រមុខស្នូលនៃក្រុមអ្នកដឹកនាំ មជ្ឈិមបក្សកុម្មុយនិស្តចិនជំនាក់ទីបី និងជាអ្នកផ្តួចផ្តើមគំនិត...
បរទេស៖ យោងតាមការអះអាងដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនថាមពល របស់អាល្លឺម៉ង់ RWE បានឲ្យដឹងថាក្រុមហ៊ុននឹង ដាក់ពាក្យបណ្តឹងដើម្បីប្តឹង ប្រឆាំងក្រុមហ៊ុនផលិតប្រេង និងហ្គាសរបស់ប្រទេសរុស្សី Gazprom ពាក់ព័ន្ធទៅនឹងបញ្ហាមិនអាច ដឹកជញ្ជូនហ្គាសតាមកុងត្រា។ អ្នកជំនាញបាននិយាយថា REW ដែលពឹងផ្អែកលើការផ្គត់ផ្គង់ហ្គាសពី Gazprom នោះគឺបានទទួលទំនិញ បានតិចតួចប៉ុណ្ណោះធៀបទៅនឹង អ្វីដែលខ្លួនគួរតែត្រូវបានតាមកិច្ចសន្យា ហើយនៅពេលនេះក្រុមហ៊ុន កំពុងដាក់ពាក្យបណ្តឹង ក្នុងការទាមទារសំណង...
ភ្នំពេញ៖ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន២កង មាន១៧៣នាក់ ដើម្បីទៅចូលបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់រយៈពេល ១ឆ្នាំ ។ ក្នុងចំណោមទ័ពមួកខៀវទាំង២កងនោះ មានកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះចំនួន ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD ចំនួនសរុប ១៤៤នាក់ ដោយឡែកសម្រាប់កងកម្លាំង EOD គឺបានបញ្ជូន កម្លាំងនាំមុខចំនួន...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទត្រូវបានគេដឹងថា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើស្ពានក្នុងតំបន់ Crimea ដែលជាស្ពានបានទទួល រងការវាយប្រហារដោយដ្រូន របស់អ៊ុយក្រែននាពេលកន្លងមក និងបានជួបជាមួយនឹងក្រុមកម្មករសំណង់ ព្រមទាំងបានបើកបររថយន្តដោយខ្លួនឯង ទៅកាន់ទីតាំងរងការបំផ្លិចបំផ្លាញនោះទៀតផង។ រុស្សីបានហៅការវាយប្រហារ មកលើទីតាំងស្ពានដ៏សំខាន់ ដែលតភ្ជាប់រវាងដែនដី របស់រុស្សីទៅកាន់តំបន់ Crimea លើកនោះថា គឺជាផែនការភេវរកម្មហើយហេតុការណ៍នេះ បានកើតឡើងតាំងតែពីដើមខែតុលាមកម្ល៉េះខណៈដែលបច្ចុប្បន្នរុស្សី...
ឡុងដ៌៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីលុបបំបាត់ការប្រឈមមុខដាក់គ្នា ខាងយោធាដែលអាចកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជារបៀបវារៈនៃ កិច្ចពិភាក្សារបស់លោកនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ នៅទីនោះ លោកបានលើកឡើងម្តងទៀត នូវការព្រួយបារម្ភរបស់អឺរ៉ុបដែលថា សហរដ្ឋអាមេរិក អាចនឹងត្រូវអូសទាញឲ្យប្រើកងកម្លាំង ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយរង់ចាំការដោះស្រាយ សំណួរនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងការរស់ឡើងវិញនៃ កិច្ចចរចានុយក្លេអ៊ែរ។ ទាំងអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីរបស់សហភាពអឺរ៉ុបបានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សីជុំវិញ បញ្ហាជម្លោះនៅអ៊ុយក្រែន ហើយជឿជាក់ថា បញ្ជីឈ្មោះបុគ្គលនិងក្រុមហ៊ុនចំនួនជិត ២០០ នឹងត្រូវដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា បណ្តាក្រុមហ៊ុននិងបុគ្គលសំខាន់ៗទាំងនោះ មានទាំងអ្នកដែលមានប្រភពមកពី វិស័យឧស្សាហកម្មរបស់រុស្សី វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងវិស័យសារព័ត៌មាន មួយចំនួនផងដែរសរុប ១៨០ក្រុមហ៊ុននិងបុគ្គល។...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ធ្នូនេះ ថា មានលោកគ្រូអនុរក្សម្នាក់ឈ្មោះ សេក វណ្ណថន នៅបន្ទប់លេខ១៥ នៃវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល មានអាការៈមិនស្រួល ត្រូវបានក្រុមគ្រូពេទ្យប្រចាំមណ្ឌល ពិនិត្យឃើញថា លើសសម្ពាពឈាម ។ ជាមួយគ្នានោះដែរ ប្រធានមណ្ឌលក៏បានអនុញ្ញាត...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើ គោលនយោបាយចំនួន ៥0លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែង ជាសកលរបស់ប្រទេស ។ នេះបើយោងតាមប្រកាសរបស់ ធនាគារ ADB នៅថ្ងៃទី៦ ធ្នូនេះ ។ កម្មវិធីនេះនឹងគាំទ្រដល់ការ ស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ មកលើទីតាំងមូលដ្ឋានទ័ពអាកាស របស់រុស្សីចំនួន ២កន្លែងនៅក្នុងតំបន់ Ryazan និង Saratov ហើយជាលទ្ធផល វាបានធ្វើឲ្យយោធារុស្សី ៣នាក់បាត់បង់ជីវិត និងខូចខាតយន្តហោះ ២គ្រឿងផងដែរ។ ក្រសួងបានអះអាងទៀតថា យន្តហោះដ្រូនដែលផលិត តាំងពីសម័យសហភាពសូវៀត ដែលអាចហោះបានក្នុងកម្រិត...