ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ឬដូសជម្រុញ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។ សូមអានការជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ខាងក្រោមនេះ ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងជូនដល់ឯកឧត្តម...
បរទេស ៖ ជនបរទេសចំនួន៣នាក់ ដែលបានប្រយុទ្ធ ដើម្បីកងកម្លាំង អ៊ុយក្រែន បានប្រកែកមិនទទួលទោស ចំពោះការចោទប្រកាន់មួយចំនួន នៅក្នុងតុលាការទីក្រុង Donetsk កាលពីថ្ងៃពុធ។ ជនជាតិអង់គ្លេស២ នាក់ គឺ Shaun Pinner និង Aiden Aslin និងពលរដ្ឋម៉ារ៉ុកម្នាក់ឈ្មោះ Ibrahim Saadoun...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១៥,៨លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបគ្រប់ប្រភេទ ព្រមទាំងអាចបង្កើតការងារជិត ៦ពាន់កន្លែង ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ មិថុនានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១....
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លង នៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញកើតលើ កុមារនៅតាមបណ្ដាល ខេត្តមួយចំនួន។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ក្នុងការបញ្ជូន ជនភៀសខ្លួនអាហ្គានីស្ថាន ប្រមាណជា១៨ ២៥៦នាក់ ទៅកាន់ប្រទេសកំណើតវិញ ហើយគិតចាប់ តាំងតែពីពេលដែលជើងហោះហើរ រវាងប្រទេសទាំងពីរ បានដំណើរការឡើងវិញ ។ យោងតាមការបញ្ជាក់ ដោយក្រសួងមហាផ្ទៃ នៃប្រទេស តួកគី...
បរទេស ៖ អធិកាបតី អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីនៃប្រទេស អ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធ ម្សិលមិញបានឈាន ទៅដល់ការព្រមព្រៀងគ្នាមួយ លើកិច្ចខិតខំប្រឹងប្រែង ក្នុងការអាចនាំចេញ គ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ នៅក្នុងជំនួបពិភាក្សាគ្នាមួយ តាមទូរស័ព្ទដែលធ្វើឡើង ដោយមេដឹកនាំទាំងពីរពួកគេ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា...
បរទេស ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងធ្វើការនាំចេញគ្រាប់ ធញ្ញជាតិជាធម្មតាឡើងវិញ ប្រសិនបើសន្តិសុខ របស់ខ្លួនត្រូវបានធានាជាមុនសិន។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានជាតិ លោក Alexey Danilov មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានលើកឡើងសាជាថ្មី នូវលក្ខណ្ឌ ដែលក្រសួងការបរទេស ក៏ធ្លាប់បានលើកឡើង មកហើយដែរថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសទី៣ សម្តេចតេជោ បានបញ្ហាញ ការយល់ឃើញ ជុំវិញបញ្ហាកើតឡើង នៃការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ កម្ពុជា-ឥណ្ឌា កាលពីរាត្រ៨ មិថុនា ដែលទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ធ្វើការពន្យល់គ្រប់គ្រាន់ ជាងលើលិខិតសុំទោសកម្ពុជា អំពីកំហុសឆ្គង លើក្រុមកីឡាករជម្រើសជាតិ កម្ពុជា និងទង់ជាតិកម្ពុជា...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារបាន ចាប់ផ្តើមបំពេញ ទស្សនកិច្ច ទៅកាន់បណ្តាប្រទេសនៅតំបន់ អាស៊ីកណ្តាល ហើយនោះមាន ដូចជាប្រទេស Turkmenistan, Uzbekistanនិង Kyrgyzstan ផង នៅក្នុងជំនួបពិភាក្សា ស្តីអំពីទំនាក់ទំនិង China+Central Asia(C+C5) ដែលធ្វើឡើង...
បរទេស ៖ បន្ទាប់ពីមានការបិទទ្វារអស់ រយៈពេលជាង២ឆ្នាំកន្លងមក ប្រទេសប្រទេសជប៉ុន បានកំពុងឈានទៅដល់ការសម្រេច បើកទ្វារប្រទេស ជូនភ្ញៀវបរទេសទាំងឡាយវិញហើយ គិតចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខនេះ បន្ទាប់ពីបានប្រកាសបើកទ្វារ ដំណាក់កាលដំបូង កាលពីមួយរយៈពេលមុន ។ នាយករដ្ឋមន្ត្រី នៃ ប្រទេសជប៉ុន លោក Fumio Kishida បានប្រកាសថាភ្ញៀវទេសចរ បរទេសនឹងអាចអនុញ្ញាតិ...
ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅក្រុង Meishan ខេត្ត Sichuanប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរSansuci ដែលស្ថិតនៅឃុំ Yonghe ខ័ណ្ឌDongpo ដើម្បីស្វែងយល់ពីសភាពការណ៍កសាងដីស្រែ តាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌ...
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) បានសរសេរលិខិតសុំទោសកម្ពុជា ជុំវិញបញ្ហាស្នាក់នៅសណ្ឋាគារ និងការហូបចុករបស់កីឡាករខ្មែរជាដើម នៅមុនជំនួបរវាង ឥណ្ឌា-កម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពូល D នៃពានរង្វាន់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata ប្រទេសឥណ្ឌា ។...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៥) នៅវិមានព្រឹទ្ធសភា ។
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបំពាន លើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធា ចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន។ លោកបានចង្អុលបង្ហាញថា ក្នុងចំណោមរបស់ផ្សេងទៀត គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលបាន ការអនុញ្ញាតពីរុស្ស៊ី មុនពេលបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងពីគោលដៅដើម នៅប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អ៊ុយក្រែន។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានជ្រាបច្បាស់អំពីស្ថានភាព នៃដំណើរការក៏ដូចជាបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាត...
បរទេស៖ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា ប៉ូលីសអាល្លឺម៉ង់បានរកឃើញ “សំបុត្រ” នៅក្នុងរថយន្តរបស់អ្នកបើកបរ ដែលបានបើករថយន្តរបស់គាត់ ចូលទៅក្នុងហ្វូងមនុស្ស នៅកណ្តាលទីក្រុង Berlin កាលពីព្រឹកថ្ងៃពុធ ដែលបណ្តាលឱ្យ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា...
បរទេស៖ សហរដ្ឋអាមេរិក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើទៅបានដើម្បីពង្រីកការរងទុក្ខ របស់ប្រជាជនអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌដែលលេចឡើង ដើម្បីផ្តល់អាណត្តិដល់ការពង្រីក កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ី និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី7 ខែមិថុនា ឆ្នឆាំ2022 បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមផ្ទេរប្រព័ន្ធរ៉ុក្កែត M142...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសន័រវេស បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានកាំភ្លើងធំប្រភេទ M109 ចំនួន២២គ្រឿងពីប្រទេសន័រវេស។ សេចក្តីថ្លែងការណ៍បាននិយាយថា សព្វាវុធត្រូវបានបរិច្ចាគទាំងស្រុង ជាមួយនឹងឧបករណ៍ គ្រឿងបន្លាស់ និងគ្រាប់រំសេវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាំភ្លើងធំ M109 គឺជាកាំភ្លើង...
បរទេស៖ ប៉ូលីសស៊ុយអែត បានសម្តែងការព្រួយបារម្ភថា អាវុធដែលផ្តល់ទៅឱ្យអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិច អាចធ្វើដំណើរ (ហូរ) ទៅកាន់ប្រទេសស៊ុយអែត ដោយបញ្ចប់ នៅក្នុងដៃនៃក្រុមឧក្រិដ្ឋជន នៅពេលដែលជម្លោះ បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុស៊ុយអែត កាលពីថ្ងៃច័ន្ទ ស្នងការផ្នែកឧក្រិដ្ឋកម្ម លោក...
បរទេស៖ ប៉ូលិសរបស់ប្រទេសឥណ្ឌា កំពុងមានការប្រុងប្រយ័ត្នខ្ពស់ នៅទូទាំងប្រទេស បន្ទាប់ពីសាខានៃក្រុមភេរវករ Al-Qaeda បានគំរាមកំហែងអំពីរលក នៃការវាយប្រហារ ដោយអត្តឃាត ជុំវិញការលើកឡើង របស់អ្នកនយោបាយ បក្សកាន់អំណាច ទៅលើព្យាការី Mohammed ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន...
Phnom Penh — Cambodia and China on Wednesday broke ground on a Beijing-funded project to revamp a naval base that the U.S....
Update: ចំនួនអ្នកស្លាប់ កើនដល់ ១៧ នាក់ នៅក្នុងឧបទ្ទវហេតុ រថភ្លើង នៅកណ្តាលប្រទេសអ៊ីរ៉ង់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៍ត៌មានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យចំនួន ៧នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ ការឆក់ទូរស័ព្ទដៃរ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវបំពេញការងារ ឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ ជាមួយការងារ ដើម្បីធ្វើយ៉ាងណា បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ។ នេះជាការណែនាំ របស់លោក ឃួង...
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ ពីការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងគ្មានការគម្រាមកំហែងអ្វីឡើយ ។ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន...
បរទេស ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអ៊ីស្រាអែល បានរិះគន់ប្រទេសអ៊ីស្រាអែល ចំពោះការបដិសេធមិនផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ដោយនិយាយថា ពួកគេត្រូវការដើម្បីការពារកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក Yevgen...
(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២...