ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកមេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាគណៈធិបតី ក្នុងកម្មពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសេីរ ចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីងដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបេីកវគ្គ រហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សា និងសុវត្តិភាព។ លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដេីម្បីឆ្លេីយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអធិភាព ដែលត្រូវដំណេីរការដូចភ្លៀងរលឹម ដេីម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕
បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យ បញ្ឈប់ជាបណ្តោះអាសន្ន នូវបេសកកម្មមិនសំខាន់មួយចំនួន ដើម្បីធ្វើការពិនិត្យឡើងវិញ នូវហានិភ័យ និងកំហុសបច្ចេកទេស បន្ទាប់ពីយន្តហោះ MV-22B Osprey ក៏ដូចជា យន្តហោះ MH-60S Seahawk និង យន្តហោះចម្បាំង F/A-18E Super Hornet បានធ្លាក់ត្រឹមតែមួយសប្តាហ៍ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង។...
ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានប្តេជ្ញានៅក្នុងសុន្ទរកថាមួយ ចំពេលសមភាគីរបស់គាត់ មកពីប្រទេសផ្សេងទៀតរួមទាំង សហរដ្ឋអាមេរិកផងដែរថា ចិននឹង “ប្រយុទ្ធឱ្យដល់ទីបញ្ចប់” ដើម្បីបញ្ឈប់កោះតៃវ៉ាន់ ពីការប្រកាសឯករាជ្យ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wei Fenghe រដ្ឋមន្រ្តីការពារជាតិចិន បានប្រាប់កិច្ចប្រជុំសន្តិសុខ...
បរទេស៖ ការប្រមូលផ្តុំគ្នាជាច្រើន ប្រឆាំងនឹងអំពើហឹង្សា ដោយកាំភ្លើងត្រូវបានធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោន ញូវយ៉ក និងទីក្រុងជាច្រើនផ្សេងទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដោយក្រុមសកម្មជន បានដាក់សម្ពាធលើសមាជិកសភា ឱ្យរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារ សម្លាប់មនុស្សអស់ជាច្រើននាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការតវ៉ាដ៏ធំបំផុត ‘ខែមីនាសម្រាប់ជីវិតរបស់យើង’...
បរទេស៖ ប្រជាជនអាល្លឺម៉ង់គួរតែត្រៀមលក្ខណៈ សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងាដ៏លំបាក នៅពេលខាងមុខដោយសារតម្លៃឡើងខ្ពស់ ខណៈដែលប្រទេសនេះជំរុញ ឱ្យមានឯករាជ្យថាមពលពីប្រទេសរុស្ស៊ី។ នេះបើតាមអនុអធិការបតី និងជាប្រធានក្រសួងសេដ្ឋកិច្ច លោក Robert Habeck បានព្រមានកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Robert Habeck...
ភ្នំពេញ៖ លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។ ដំណើរទស្សនកិច្ច នេះធ្វើឡើង ក្នុងខណៈកម្ពុជានិង អូស្ត្រាលីកំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា...
បរទេស៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់អ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងគៀវ បានឈានទៅមុខលើ “ផ្លូវអឺរ៉ុប” ប៉ុន្តែត្រូវតែធ្វើបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប៊ែរឡាំង លោក Andrey Melnyk បានប្រាប់កាសែត Novoye Vremya របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រថា អ៊ុយក្រែននឹងទទួលបាន អាវុធធុនធ្ងន់ដំបូង ពីប្រទេសអាល្លឺម៉ង់ ប្រហែលជានៅថ្ងៃទី២២ ខែមិថុនា។ លោកបានបន្ថែមថា ការដឹកជញ្ជូននេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំង កាំភ្លើងធំ PzH...
បរទេស៖ យន្តហោះអនាមិក ដែលបានប្រទះឃើញហោះហើរ ចេញពីប្រទេសលីទុយអានី ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ ដែនអាកាសនៃសមាជិកណាតូផ្សេងទៀតជាច្រើន ដោយមិនមានការរារាំង មុនពេលចុះចតនៅប្រទេសប៊ុលហ្គារី នៅក្នុងការហោះហើរខុសច្បាប់ដែលនៅតែធ្វើឱ្យមន្ត្រីអាកាសចរណ៍ មានការងឿងឆ្ងល់ពាសពេញទ្វីប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ទោះបីយន្តហោះចម្បាំង ជាច្រើនគ្រឿងបានសម្របខ្លួនដើម្បីអមដំណើរយន្តហោះ ដែលរត់គេចខ្លួនក៏ដោយ ប៉ុន្តែនាវិករបសយន្តហោះនោះ នៅតែចគេចចេញពីកន្លែងកើតហេតុបាន ហើយពួកគេនៅតែមិនស្គាល់អត្តសញ្ញាណយន្តហោះនោះដដែល។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកការបង្កើត “អង្គការណាតូអាស៊ី” ឬជំរុញការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែផ្តោតលើការរក្សាស្ថិរភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសុន្ទរកថាសំខាន់មួយ នៅឯកិច្ចសន្ទនា Shangri-La...
បរទេស៖ ជំនួយការប្រធានាធិបតីលោក Alexey Arestovich បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចទទួលស្គាល់ថា បានបាត់បង់បុគ្គលិកប្រហែល 10 000 នាក់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធារុស្ស៊ីកាលពីចុងខែកុម្ភៈ ចំណែក ការខាតបង់របស់ទីក្រុងម៉ូស្គូវិញ គឺខ្ពស់ជាងយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ប្រភព រុស្ស៊ី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះតម្លៃឧស្ម័នដ៏ខ្ពស់បំផុត និងអតិផរណា (ទំនិញឡើងថ្លៃ) ខ្ពស់រយៈពេល៤០ឆ្នាំ ដែលបច្ចុប្បន្ន កំពុងអង្រួនសហរដ្ឋអាមេរិក។ ចំពេលមានតួលេខ នៃការបោះឆ្នោត ដ៏គួរឲ្យព្រួយបារម្ភ លោក Biden បានទទូចថា...
កាលពីថ្ងៃទី ១០ ខែមិថុនា ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ ” ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំ” ដើម្បីធ្វើបទបង្ហាញ ពីសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃវិស័យគមនាគមន៍ និងដឹកជញ្ជូនរបស់ចិន ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក ។ ក្នុងរយៈពេល...
ចិន មានឆន្ទៈជួយប្រទេស កោះប៉ាស៊ីហ្វិក ឲ្យរីកចម្រើនhttps://dap-news.com/international/2022/06/06/251511/ រុស្ស៊ី៖ រថក្រោះបរទេសទាំងឡាយ ដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ត្រូវបានបំផ្លាញ ក្នុងទីក្រុងគៀវhttps://dap-news.com/international/2022/06/06/251517/ ចិនព្រមាន កាណាដា ប្រឆាំងនឹង “ការបង្កហេតុដែលមាន ហានិភ័យ”https://dap-news.com/international/2022/06/07/251985/ ប្រធានសភាហុងគ្រីថា លោក Volodymyr Zelensky មាន “បញ្ហាផ្លូវចិត្ត”https://dap-news.com/international/2022/06/07/251988/ ប៉ូឡូញ ចាប់យកកុងត្រាដែល...
លោក សុខ ឥសាន ៖ បក្សភ្លើងទៀនឡាំប៉ា មិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ជារឿងអ្នកឯង តែ អង្ករក្លាយជាបាយហើយ (Video)https://dap-news.com/national/2022/06/06/251619/ Breaking: អ្នកសង្កេតការណ៍ជាតិ អះអាងថា ខ្លួន មិនមានរងការគំរាមកំហែង ពីគណបក្សកាន់អំណាច លើសេចក្តីរាយការណ៍ នៃការសង្កេតការណ៍របស់ខ្លួនhttps://dap-news.com/national/2022/06/06/251645/ លោក សយ សុភាព៖...
បរទេស៖ ប្រទេសស៊ែប៊ី ត្រូវតែធ្វើតាមការនាំមុខ របស់សហភាពអឺរ៉ុបក្នុងការ ដាក់ទណ្ឌកម្មរុស្ស៊ី និងទទួលស្គាល់ខេត្តដែលផ្តាច់ ចេញពីកូសូវ៉ូរបស់ខ្លួនជារដ្ឋឯករាជ្យ ប្រសិនបើខ្លួនសង្ឃឹមថា នឹងចូលរួមជាមួយប្លុកនៅថ្ងៃណាមួយ, នេះបើតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃសុក្រ។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Belgrade បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លោក Scholz ក៏បាននិយាយផងដែរថា...
បរទេស៖ មន្ត្រីចារកម្មកំពូលរបស់ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ ស្ទើរតែគ្មានគ្រាប់រំសេវ ហើយអាចពឹងផ្អែកលើ អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vadim Skibitsky អនុប្រធានផ្នែកចារកម្មយោធា អ៊ុយក្រែនបានប្រាប់កាសែត The Guardian កាលពីថ្ងៃសុក្រថា...
កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ ខែមិថុនា នៅសិង្ហបុរី ។ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរចិននិងអាមេរិក នឹងចូលរួមវេទិកាពហុភាគីដ៏សំខាន់ ដែលផ្តោតសំខាន់លើសន្តិសុខ អាស៊ីប៉ាស៊ីហ្វិកលើកនេះ ។ ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក ធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La ។...
ម៉ូស្គូ៖ យោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការមួយបានឱ្យដឹងថា យោធារុស្ស៊ីបានបញ្ចប់សមយុទ្ធទ្រង់ទ្រាយធំ នៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសមយុទ្ធ រយៈពេលមួយសប្តាហ៍នេះ សមយុទ្ធប្រយុទ្ធជាង ៣០០ ត្រូវបានធ្វើឡើង ដែលក្នុងនោះ ១៧០ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធជាក់ស្តែង។ ក្រុមនាវិកបានអនុវត្តការ ស្វែងរកនាវាមុជទឹក បាញ់កាំភ្លើងធំ និងវាយប្រហារគោលដៅ...
សិង្ហបុរី៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមកជាយុទ្ធសាស្ត្រ និងគ្រប់គ្រងភាពខុសគ្នារវាងយោធា នៃប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ។ ប្រមុខការពារជាតិទាំងពីរ ដែលបានជួបគ្នានៅទីនេះនៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី១៩ នៅប្រទេសសិង្ហបុរី បានឯកភាពថា យោធាទាំងពីរគួរតែអនុវត្តការ...
ហ្សឺណែវ៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងសំខាន់ ទៅលើទីផ្សារស្បៀងអាហារពិភពលោក ហើយអាចបណ្តាលឱ្យមនុស្សពី ១១ ទៅ ១៩លាននាក់ បន្ថែមនូវភាពអត់ឃ្លានរ៉ាំរ៉ៃ។ អ្នកនាំពាក្យរបស់ FAO លោក Boubaker Ben Belhassen បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា ទោះបីជាចំនួនជនភៀសខ្លួន និងជនចំណាកស្រុក ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប មានចំនួនទាបជាងមុនបន្តិចក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានឲ្យដឹងកាលពីថ្ងៃសុក្រ ។ លោកស្រី Shabia Mantoo អ្នកនាំពាក្យរបស់ទីភ្នាក់ងារ UNHCR...
គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្របានជួបជាមួយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងកិច្ចពិភាក្សា លោក Zelensky បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ជំនួយប្រកបដោយប្រសិទ្ធភាព សម្រាប់ទីក្រុងគៀវក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានជូនដំណឹងដល់លោក Wallace អំពីតម្រូវការបន្ទាន់នៃ កងកម្លាំងការពាររបស់អ៊ុយក្រែន។...
ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ជាពិសេសជំរុញឲ្យកូរ៉េខាងជើង អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។ តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពីការ បាញ់ សាកល្បង មីស៊ីលថ្មីៗ នៅ ឧបទ្វីប កូរ៉េ នាថ្ងៃទី១០ មិថុនា...
បរទេស ៖ យោងតាមការចេញ ផ្សាយដោយ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសចិន ដែលបានថ្លែងនៅក្នុងជំនួប ពិភាក្សាមួយជាមួយនឹង មន្ត្រីយោធា ផ្សេងទៀតនោះ បានលើកឡើងថា នឹងប្រយុទ្ធឲ្យអស់ពីអ្វីៗ ដែលខ្លួនមានក្នុងការការពារ មិនឲ្យកោះតៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យនោះឡើយ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Wei Fenghe បានប្រាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ...
ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា នាវាចម្បាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធនៅសមុទ្របាល់ទិក ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រ ខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង ហៅកាត់ថា (NATO) កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់ដូចគ្នាដែរ ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងនៅលើផ្ទៃទឹកប្រហែល៦០គ្រឿង ទូក និងនាវាផ្គត់ផ្គង់ យន្តហោះប្រហែល៤៥គ្រឿង...