President Joe Biden has ordered the reestablishment of a US troop presence in Somalia to help local authorities combat the Al-Shabaab militant...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតប ប្រសិនបើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីនៃប្រទេស ហ្វាំងឡង់ ឬស៊ុយអែត។ វិមានក្រឹមឡាំងបានដកស្រង់សម្តីប្រធានាធិបតីបានឲ្យដឹង នៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញា សន្តិសុខ សមូហភាព នៅទីក្រុងមូស្គូថា “ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ទៅក្នុងទឹកដីទាំងនេះ ពិតជានឹងបង្កឱ្យ...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) និងចលនាតស៊ូអ៊ីស្លាម ឬហាម៉ាសកាលពីថ្ងៃចន្ទ បានព្រមានប្រឆាំង នឹងផែនការរបស់អ៊ីស្រាអែលក្នុងការសាងសង់បណ្តាញរថយន្តខ្សែកាបទៅកាន់ទីក្រុងចាស់របស់ទីក្រុងយេរ៉ូសាឡឹមខាងកើត។ ការបដិសេធ និងការព្រមានរបស់ប៉ាឡេស្ទីន បានកើតឡើងបន្ទាប់ពីក្រុមឆ្វេងនិយមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបាត់បង់សំណុំរឿងរបស់ពួកគេនៅចំពោះមុខតុលាការកំពូលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។ ប្រជាជនប៉ាឡេស្ទីនអះអាងថា គម្រោងតភ្ជាប់ផ្នែកខាងលិច និងភាគខាងកើតនៃទីក្រុងបរិសុទ្ធ នឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និងផ្លាស់ប្តូរទេសភាពបុរាណរបស់ទីក្រុង។ ទោះយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលរំពឹងថា គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ។...
ម៉ុកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូល នៃទ្វីបអាមេរិកនាពេលខាងមុខ ដោយមិនមានការលើកលែងពីប្រទេសក្នុងតំបន់ណាមួយឡើយ។ លោក បាន សង្កត់ ធ្ងន់ ថា “យើង ត្រូវ តែ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសមិនទាមទារ ឲ្យភាគីអាមេរិក ចាត់វិធានការផ្លូវច្បាប់ លើបុរសម្នាក់គប់ស្បែកជើង លើសម្តេចទេ ប៉ុន្តែសម្តេចបានផ្តាំទៅភាគី សហរដ្ឋអាមេរិកថា តើបុរសម្នាក់ ដែលយកស្បែកជើងគប់ មកលើសម្តេចនៅមុខសណ្ឋាគារ នៅរដ្ឋធានីវ៉ាស៊ីនតោននោះ ជាសិទ្ធិនៃការបញ្ចេញមតិ?។ សម្តេចក៏បានឲ្យភាគីអាមេរិក គិតគូឲ្យបានច្បាស់លាស់ផងដែរ ករណីបើគប់ស្បែកជើងនេះ។ សម្តេចថា បើពេលនោះសម្តេច...
Paris — The European Union again failed to agree to an oil embargo against Russia Monday as part of a sixth package...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យក្រុមប្រទេសទាំង៧ (G7) បញ្ឈប់ការលាបពណ៌ចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ ដែលចេញដោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស G7 ដែលមានធាតុជាច្រើន ទាក់ទងនឹងប្រទេសចិន រួមមានហុងកុង...
ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីមានតម្រូវការ ឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១០ ក៏ដោយ ក៏ការចាក់វ៉ាក់សាំងនេះ គឺរដ្ឋនឹងមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត៕
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា កងទ័ពបានកាន់កាប់ នៅក្នុងបន្ទាយដ៏រឹងមាំចុងក្រោយ របស់អ៊ុយក្រែន នៅក្នុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធដោយបានចាប់ផ្តើម ជម្លៀសកាលពីថ្ងៃច័ន្ទ ដែលហាក់បីដូចជាបាន ប្រគល់ការគ្រប់គ្រងទីក្រុង ដែលធ្លាប់រុងរឿង ទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនខែ ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យក្រុមមន្រ្តីសុខាភិបាល ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យជំនាញ ព្យាបាលជំងឺមហារីក ដោយត្រូវបំពាក់ឧបករណ៍សំភារៈបរិក្ខា ទៅតាមជំនាញ ។ សម្តេចតេជោបានថ្លែងបន្តថា ត្រូវធ្វើយ៉ាងណា ឲ្យមន្ទីរហ្លួងម៉ែ ក្លាយទៅជាមន្ទីរពេទ្យមហារីក ដោយក្រុមមន្រ្តីជំនាញចូលទៅរៀបចំ ជាបណ្តើៗទៅ ដោយមិនចាំបាច់ ដាក់អ្នកជំងឺកូវីដទៀតទេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្ត ក្នុងការបញ្ចូនទ័ពអាមេរិក ទៅកាន់ប្រទេសុម៉ាលីឡើងវិញហើយ បន្ទាប់ពីការដកទ័ពកន្លងមក ដោយរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់អតីត ប្រធានាធិបតី Donald Trump។ ការសម្រេចចិត្ត ដាក់ពង្រាយកងទ័ពអាមេរិកឡើងវិញ ទៅកាន់ប្រទេសសុម៉ាលីត្រូវបានធ្វើឡើង ក្រោយការស្នើសុំដោយមន្ទីរប៉ង់តាហ្គោន ដោយសង្ឃឹមថានឹងអាចជួយគាំទ្រ...
បរទេស៖ យោងតាមការវិភាគ របស់ក្រុមសមាជិកកំពូល នៃគណកម្មការអឺរ៉ុបហៅកាត់ថា EC កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាផលិតផលក្នុងស្រុកសរុប របស់ប្រទេសរុស្សី នឹងដាំក្បាលចុះខ្លាំងក្នុងឆ្នាំនេះ ប្រមាណជា១០,៤ភាគរយ បន្ទាប់ពីទទួលបានកំណើន ជាកំណត់ត្រា ដល់ទៅ៤,៧ភាគរយ កាលពីឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក្តី ការនាំចេញរបស់រុស្សី បានបង្កើនប្រាក់ចំណូល ជនជាតិយ៉ាងច្រើនសន្ធឹក ហើយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត នាពេលខាងមុខដោយសារតែតម្លៃទំនិញ កំពុងឡើងខ្ពស់រីឯតម្រូវការ ក៏មិនធ្លាក់ចុះទាបមកនោះដែរ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអូទ្រីសលោក Alexander Schallenberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសអូទ្រីស របស់លោក គឺគ្មានផែនការ ឬនឹងមិនមានផែនការ ក្នុងការចូលរួមជាមួយ នឹងអង្គការណាតូឡើយ នាពេលអនាគត។ ថ្លែងបែបនេះទៅកាន់ក្រុមអ្នកកាសែត នៅក្នុងទីក្រុងប្រ៊ូស៊ែល នៅពេលដែលលោកត្រូវបានសាកសួរ អំពីជំហរបស់ហ្វាំងឡង់ និងស៊ុយអែត ដែលទើបតែបានប្រកាស អំពីបំណងចូលរួមអង្គការណាតូថ្មីៗនេះ និងដោយបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ បានចាប់ផ្តើមដំណើរការហើយ នៅក្នុងប្រទេសអេស្តូនី ក្បែរទៅនឹងព្រំដែននៃប្រទេសរុស្សី។ សមយុទ្ធយោធាដែលមានឈ្មោះថា Hedgehog 2022 គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃតំបន់ប៉ាល់តិក ដោយសារតែជាការប្រមូលផ្តុំ នៃបណ្តាក្រុមសម្ព័ន្ធមិត្ត របស់អង្គការណាតូ ចំនួនដល់ទៅ ១៤ប្រទេស ខណៈដែលយោធា មានដល់១៥០០០នាក់។ ក្នុងនោះគេក៏សង្កេតឃើញមានកងកម្លាំងយោធា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមាន ការសម្រេចចិត្ត ខាងនយោបាយ របស់សហរដ្ឋអាមេរិក លើកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ដោយលើកឡើងថា អ៊ីរ៉ង់បានធ្វើសំណើផ្ទាល់ខ្លួនរួចហើយ។ លោក Saeed Khatibzadeh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “ប្រសិនបើសហរដ្ឋអាមេរិកប្រកាស ការសម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួន យើងអាចចាត់វិធានការសំខាន់មួយក្នុងរឿងនេះ” ដោយបញ្ជាក់ឡើងវិញ នូវការទាមទាររបស់អ៊ីរ៉ង់ ដែលថាសិទ្ធិស្របច្បាប់របស់ខ្លួន គួរតែត្រូវបានគោរព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺរលាកថ្លើមប្រភេទថ្មី ទោះបីមិនមាននៅកម្ពុជាក៏ដោយ។ នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា នាពេលបច្ចប្បន្នជំងឺរលាកថ្លើមប្រភេទថ្មីនេះ មិនទាន់ឆ្លងមកដល់កម្ពុជាឡើយ ប៉ុន្ដែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន។ សម្ដេចតេជោមានប្រសាន៍ថា...
ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ (ចាប់ពីថ្ងៃ១៨-២៤ ឧសភា) កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានស៊ីតុណ្ហភាពអប្បបរិមាពី២៤-២៦អង្សាសេ និងស៊ីតុណ្ហភាពអតិបរិមា ពី៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកំរិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។ ការសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយ ការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង...
កម្រងរូបភាព៖ ការប្រកួតកីឡាហែលទឹក នៅស៊ីហ្គេម ប្រទេសវៀតណាម។ រូបថត៖ តាំង សុវណ្ណាពេជ្រ (បេសកជនថតរូប ដើមអម្ពិល នៅហាណូយ)
កម្រងរូបភាព កីឡាចាក់សាប នៅស៊ីហ្គេម ប្រទេសវៀតណាម។ រូបថត៖ តាំង សុវណ្ណាពេជ្រ (បេសកជនថតរូប ដើមអម្ពិល នៅហាណួយ)
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានជំរុញ លើកទឹកចិត្ត ដល់សមាជិក-សមាជិកា សមាគមរបស់ខ្លួនថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគម មានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យនៅតែមាន។ ការថ្លែងលើកទឹកចិត្តនេះធ្វើឡើង ក្នុងពិធីប្រគល់ពានរង្វាន់បុគ្គល ដែលមានស្នាដៃឆ្នើម នៃសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក។ លោក ឡី សុភាព បានលើកឡើង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកដល់ អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញ តាមរយៈការអនុម័តច្បាប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ សម្រាប់គាំទ្រដល់ធុរកិច្ច ទីផ្សារបណ្ដាញនៅកម្ពុជា លើកស្ទួយនិងការពារអ្នកប្រកបអាជីវកម្មស្របច្បាប់ ទប់ស្កាត់អ្នកធ្វើអាជីវកម្មល្មើសច្បាប់ជាដើម។ លោកប្រធាន បានថ្លែងថា «បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគមមានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យ នៅតែមានឱកាសរីកចម្រើនតទៅមុខទៀត»។ ជាមួយគ្នានោះ លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការគោរពច្បាប់ ឬមានផលិតផលចរាចរណ៍ដោយមិនស្របច្បាប់ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នឹងសហការជាមួយដែនដី កម្លាំងមានសមត្ថកិច្ច ចុះបង្ក្រាបក្រុមហ៊ុនណា ដែលល្មើសនឹងច្បាប់ទាំងនោះ ដោយលោកអះអាងថាប្រសិនបើមានក្រុមហ៊ុនល្មើសច្បាស់ទាំងនោះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុន ដែលប្រកបអាជីវកម្ម ស្របច្បាប់ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃខុសគ្នា និងអាចប៉ះពាល់ដល់សុខមាលភាពប្រជាជនផងដែរ។ លោកបានបន្តណែនាំ ដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញត្រូវតែយល់ដឹងស៉ីជម្រៅ អំពីអាជីវកម្មដែលមានការទទួលស្គាល់ច្បាស់លាស់ ដើម្បីប្រកបការងារ-មុខរបរបានស្របច្បាប់ និងដើម្បីទាក់ទាញ ឱ្យប្រជាជនចូលរួមប្រកបមុខរបរជាមួយខ្លួនប្រកបដោយទំនុកចិត្ត និងស្មើមុខស្មើមាត់ នៅគ្រប់មូលដ្ឋានទាំងអស់។ លោកប្រធាន ឡី សុភាព ក៏មិនភ្លេចអំពាវនាវ ដល់ក្រុមហ៊ុននីមួយៗត្រូវដាក់គោលនយោបាយ លក់ចេញ-ទិញចូលឱ្យបានច្បាស់លាស់ ដើម្បីតាមដានពីវឌ្ឍនភាពការងារ មុខរបរ អាជីវកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ត្រូវមានគោលនយោបាយ អភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនា ឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។ លើសពីនេះ លោកបានដាស់តឿន ឱ្យសមាជិក-សមាជិក និងក្រុមហ៊ុនត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ លោកលើកឧទាហរណ៍មួយថា ប្រសិនបើមានបញ្ហា ឬកំហុសខុសឆ្គងណាមួយ សូមកុំមានការប្រកែកគ្នា រកខុសរកត្រូវ, អ្នកទាំងអស់គ្នា ត្រូវមើលទៅលើស្ថាប័ន ឬក្រុមហ៊ុនទាំងមូល កុំមើលតែបុគ្គលតែម្នាក់ៗដែលធ្វើខុសនោះទេ ព្រោះស្ថាប័នមួយរីកចម្រើន តែងកើតចេញពីការខិតខំ ការសាមគ្គី ឯកភាពផ្ទៃក្នុងនេះឯង។ ប្រធានសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា រូបនេះ ក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់សមាជិក-សមាជិកា ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ អំពីការរៀបចំផែនការអាជីវកម្ម ឱ្យបានច្បាស់លាស់ ព្រមទាំងមធ្យោបាយល្អៗ ក្នុងការពង្រីក-ពង្រឹងអាជីវកម្ម របស់ខ្លួនផងដែរ៕
បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូលចំពោះ “អាកប្បកិរិយាមិនទទួលខុសត្រូវ” របស់ពួកគេ ចំពេលមានការរីករាលដាលនៃមេរោគ Covid-19 ដែលកំពុងកើនឡើង ដោយបញ្ជាឱ្យយោធារបស់ប្រទេសនេះជួយធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានចេញបទបញ្ជាមួយ...
ខែកញ្ញាឆ្នាំ១៩៩០ លោក Huang Daoliang និស្សិតជនពិការ ដែលមកពីស្រុក Fuqing ខេត្តFujian ធ្លាប់បានប្រឡង ចូលសកលវិទ្យាល័យ ចំនួន៣ដងមកហើយ បានត្រូវលោកXi Jinpingលេខាបក្សកម្មុយនីស្ត ទីក្រុង Fuzhou និងជាសាកលវិទ្យាធិការ សកលវិទ្យា ល័យវិជ្ជាជីវៈ Minjiang ទទួលជានិស្សិត ជាពិសេស ដែលក្លាយទៅជានិស្សិត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ទោះបីសម្រេចបានសមិទ្ធផល យ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន យ៉ាងណាក៏ដោយ ពួកគាត់នៅមានឧបសគ្គជាច្រើន ត្រូវរួមគ្នាដោះស្រាយបន្ដទៀត ។ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង...
ក្នុងនាម ជាប្រទេស មហាអំណាចតែមួយគត់ នៅលើពិភពលោក ប្រទេសអាមេរិក មានមុខមាត់ច្រើន បែបយ៉ាងខុសៗគ្នា ៖ បើលោភលន់ អាមេរិក មិនអើពើ នឹងជីវិតរបស់ប្រជាជនសាមញ្ញ រហូតដល់បំភ្លេចកាតព្វកិច្ចអន្តរជាតិ និងទំនួលខុសត្រូវ របស់ប្រទេសមហាអំណាច ។ បើចិត្តទូលាយ អាមេរិកអាចបោះលុយជាច្រើន ដើម្បីបំផុសសង្គ្រាម ។ ថ្ងៃទី១០ខែឧសភតាមម៉ោងក្នុងតំបន់ សភាតំណាងរាស្រ្តអាមេរិក...
ភ្នំពេញ៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ (Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយ យ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក! ការងារកាន់តែមានប្រសិទ្ធភាពជាងមុន… អារម្មណ៍កាន់តែល្អជាងមុន… ការកម្សាន្តសប្បាយគ្មានដែនកំណត់...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕
កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូន ចំពោះលោក Mohammedប្រធានាធិបតីថ្មី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោក បានចូលកាន់មុខតំណែង ជាប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ។ ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិន...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងថា រាជរដ្ឋាភិបាល ប្ដេជ្ញាពន្លឿនវឌ្ឍនភាព ការអនុវត្តការដ្ឋានកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត ។ ក្នុងសន្និសីទជាតិ ស្ដីពីទីផ្សារមូលបត្រកម្ពុជា...
តាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្មចិន បង្ហាញថា បើធៀបនឹង១០ឆ្នាំមុន ចំនួនកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលប្រទេសចិន បានចុះហត្ថលេខា បានកើនឡើងជិតទ្វេដង ហើយវិស័យគុណភាព មានចំណុចពិសេសថ្មីៗ ជាច្រើនផងដែរ ។ ចាប់តាំងពីឆ្នាំ ២០១២ មក ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីចំនួន ៩ ជាមួយបរទេស ហើយសមាមាត្រ...