ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ីរ៉ង់ អាចនឹងឈាន ដល់កិច្ចព្រមព្រៀង ទិញលក់យន្ដហោះ ចម្បាំងធុន Su-35

ម៉ូស្គូ ៖ មេបញ្ជាការកងទ័ព អាកាសអ៊ីរ៉ង់ លោក Hamid Vahedi បានឲ្យដឹងថា ការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ី គឺស្ថិតនៅក្នុងរបៀបវារៈ របស់កងកម្លាំងអាកាសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោក Vahedi បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន BORNA របស់អ៊ីរ៉ង់ ក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តចុង ក្រោយលើការទិញយន្តហោះចម្បាំង Su-35 គឺស្ថិតនៅលើទីបញ្ជាការកងទ័ពអ៊ីរ៉ង់ និងបញ្ជាការអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ ។

កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍ថា អ៊ីរ៉ង់ កំពុងស្វែងរកការផ្លាស់ប្តូរយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ជាមួយនឹងយន្តហោះចម្បាំងពហុគោលបំណង របស់រុស្ស៊ី Su-35 នៅក្នុងកិច្ចព្រមព្រៀងទិញដូរមួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top