អ្នកឧកញ៉ា គិត ម៉េង៖ តើអ្នកធ្លាប់បានទទួលការបដិសេធដែរឬទេ? សំណួរនេះសំដៅឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នក នៅពេលដែលអ្នកត្រូវបានគេបដិសេធ ហើយក៏ឱ្យអ្នកផ្ដោតលើបទពិសោធដែលអ្នកទទួលបានពីការបដិសេធនោះ។ ប្រសិនបើអ្នកប្រាប់ខ្ញុំឥឡូវនេះថា អ្នកមិនដែលធ្លាប់បានត្រូវគេបដិសេធទេ នោះជាអព្ភូតហេតុមួយ។ ប៉ុន្តែ ប្រាកដណាស់ យើងភាគច្រើនបានឆ្លងកាត់បទពិសោធត្រូវបានគេ “បដិសេធ”។ អ្នកត្រូវបានបដិសេដពីការចុះឈ្មោះចូលរៀន ការសម្ភាសការងារ ឬការសារភាពស្នេហា។ អារម្មណ៍ទាំងនោះគឺធ្វើឱ្យអ្នកឈឺចាប់មិនអាចពិពណ៌នាបាន។ ឆ្លងតាមការទទួលបានការបដិសេធជាច្រើនដង អ្នកប្រហែលជាធ្លាប់គិតស្តីបន្ទោសខ្លួនឯង ឬរហូតឈានដល់បោះបង់ការព្យាយាមរបស់អ្នកផងដែរ។ ខ្ញុំនៅទីនេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារ សម្ដេច ម្នាក់ឯងនោះទេ មានមនុស្សជាច្រើនសាកសមនឹងទទួលពានរង្វាន់នេះ ដោយសារពួកគេចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ សម្ដេច ក្នុងកិច្ចដំណើរការ នៃការកសាងសន្តិភាព នៅកម្ពុជា។ ថ្លែងក្នុង កម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់...
វ៉ាស៊ីនតោន៖ មន្ត្រីសុខាភិបាលសាធារណៈនៅសហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក និងមានតម្លៃទាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយហៅការខ្វះខាតព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាថា “ជាការបរាជ័យដ៏ធំបំផុតមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ-១៩ នេះ បើ តាម សារព័ត៌មាន CNN។ នៅពេលដែលរលកអូមីក្រុង ស្រកចុះក្នុងសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលសាធារណៈត្រូវប្រឈមមុខជាមួយនឹងការសម្រេចចិត្តថ្មីមួយលើមធ្យោបាយដ៏ល្អបំផុត សម្រាប់ប្រទេស ដើម្បីឆ្ពោះទៅមុខ ប៉ុន្តែពួកគេត្រូវបានជំទាស់ដោយ “ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក...
បរទេស៖ សម្ព័ន្ធភាព នៅពេលថ្មីៗនេះបានប្រើលេសនៃការគំរាមកំហែងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្កើនវត្តមានរបស់ខ្លួននៅអឺរ៉ុបខាងកើត។ រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលការហាមឃាត់ការរចនាណាមួយប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ហើយបានទាមទារឱ្យប្លុកលោកខាងលិចបញ្ឈប់ការជំរុញឆ្ពោះទៅទិសខាងកើតរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសម្ព័ន្ធមិត្ត គឺលោក Jens Stoltenberg បាននិយាយថា ការដាក់ពង្រាយទាហានអាមេរិកបន្ថែមនាពេលថ្មីៗនេះ ទៅកាន់ប្រទេសរ៉ូម៉ានី ជាការផ្ញើ “សារដ៏ខ្លាំងមួយ” ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិតួកគីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក២៩នាក់នៃអង្គភាពការពារប្រជាជនឃឺដ ហៅកាត់(YPG) នៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា សមាជិក YPG សរុបចំនួន២៨នាក់ ដែលប៉ុនប៉ងវាយប្រហារតំបន់ Operation Euphrates Shield និងយុទ្ធជន YPG ម្នាក់ដែលព្យាយាមវាយប្រហារតំបន់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា មនុស្សម្នាក់ត្រូវបានគេអះអាងថា បានស្លាប់និង១៤នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានករណីបំផ្ទុះនៅមុខវិហារឥស្លាមធំមួយនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន ។ ប្រធានសុខភាពខេត្ត លោក Mohammad Asif Qanet បានលើកឡើងឲ្យដឹងនៅថ្ងៃសុក្រនេះ ។ លោក Qanet បានលើកឡើងថា អ្នកស្លាប់និងអ្នករបួស១៤នាក់ ដែលក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបំផ្ទុះដែលបានកើតឡើងនៅច្រកទ្វារសំខាន់នៃវិហារអ៊ីស្លាមក្នុងទីក្រុង...
ញូវយ៉ក៖តម្លប្រេងបានឡើងថ្លៃ កាលពីថ្ងៃសុក្រ ខណៈភាពចលាចល នៅតែមាន នៅលើវិបត្ដិប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនា បានបន្ថែម ៣,២២ដុល្លារអាមេរិក ឬ ៣,៦ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៣,១០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange...
បរទេស៖ អាជ្ញាធរបាននិយាយថា ប្រទេសចិនបានបញ្ឈប់ការទិញសាច់គោ ផលិតផលទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានី ខណៈដែលជម្លោះកាន់តែស៊ីជម្រៅជុំវិញទំនាក់ទំនងរបស់រដ្ឋបាល់ទិកជាមួយកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារលីទុយអានីមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលគយទូទៅរបស់ប្រទេសចិន បានផ្អាកការនាំចេញដោយលើកឡើងពី “កង្វះឯកសារ” ។ ការផ្អាកនេះ បានកើតឡើងបន្ទាប់ពីប្រទេសលីទុយអានី បានអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកស្ថានទូតជាក់ស្តែងនៅទីនោះ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល៕
បរទេស៖ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃសុក្រនេះត្រូវបានគេដឹងថាបានធ្វើការអនុម័តក្នុងការលក់ អាវុធដែលមានតម្លៃរហូតទៅដល់១៤ពាន់លានដុល្លារ ឲ្យទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីអាចយកទៅប្រឈមមុខទៅ នឹងការគម្រាមកំហែងពីសំណាក់ មហាយក្សចិន។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងទៀតដែរថាសព្វាវុធភាគច្រើន គឺជាយន្តហោះចម្បាំង ប្រភេទ F-15ចំនួន ដល់ទៅ៣៦គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធ មួយចំនួនធំទៀត។ រំលឹកដែរថាកិច្ចព្រមព្រៀងទិញលក់នេះ ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចមួយ របស់លោករដ្ឋមន្ត្រីក្រសួងការ...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា យន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកកម្ពុជា នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា ៖ក្នុងគោលដៅធានាឱ្យមានការ យល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំ អំពីគោលបំណងន គំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ក្នុងចំណោមសាធារណមតិ, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបដូចតទៅ៖ (១) យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជាត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ ខណៈពេលដែល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមថាប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ការបង្ហាញក្ដីសង្ឃឹមនេះ...
ខេត្តពោធិ៍សាត់ : ក្រុមចោរឆក់កាបូបចំនួន ៤ នាក់ត្រូវកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការណ៍នឹងកម្លាំងនគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លូនបាន ជាបន្តបន្ទាប់កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ ខណ:ក្រុមចោរទាំងនោះបានជិះម៉ូតូដេញតាមប្រជាពលរដ្ឋម្នាក់ ដែលទើបនឹងចេញមកពីសុីការគេ។ បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានអោយដឹងថា ហេតុការណ៍ដែលក្រុមចោរបានជិះម៉ូតូដេញឆក់កាបូបរបស់ប្រជាពលរដ្ឋម្នាក់ដែលរូបគាត់ទើបជិះម៉ូតូចេញពីសុីការគេនោះគឺបានកើតឡើងកាលពីវេលាម៉ោង ២០ និង ០០ នាទីថ្ងៃទី...
សមាគមអ្នកចិញ្ចឹមសត្វកម្ពូជា ចេញញាត្តិគាំទ្រ សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម លើបញ្ហាការឡើងថ្លៃជ្រូករស់
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ចង់បង្ខំប្រទេសអ៊ុយក្រែន ឱ្យធ្វើសម្បទានទៅឱ្យរុស្ស៊ីលើកិច្ចព្រមព្រៀងសន្តិភាព ដែលបានរៀបចំឡើងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ Donbass។ នេះបើយោងតាមអតីតរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុង គៀវ បានអះអាងថា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៅលើប៉ុស្តិ៍ទូរទស្សន៍ NASH កាលពីថ្ងៃពុធ លោក Pavel...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យលោក មួន ជេអ៊ីន ប្រធានាធិបតី សាធារណកូរ៉េ គាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េ មានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែម ការវិនិយោគនៅកម្ពុជាផងដែរ។ ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
បរទេស៖ បើតាមសេចក្តីរាយការណ៍, សេតវិមាន បានអំពាវនាវឱ្យរដ្ឋាភិបាលកាណាដា ប្រើ “អំណាចសហព័ន្ធ” ដើម្បីបិទការតវ៉ារបស់អ្នកបើកបររថយន្តប្រឆាំងនឹងការរឹងបន្តឹងលើច្បាប់ Covid-19 នៅក្នុងទីក្រុង Ottawa និងកន្លែងផ្សេងទៀត ដោយផ្តល់ “ការគាំទ្រពេញលេញ” ពីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សាជីវកម្មផ្សព្វផ្សាយកាណាដា (CBC)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំលោក មួន (Moon Jae-In) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េបង្កើនកូតានាំពលករកម្ពុជា ទៅធ្វើការ នៅប្រទេសកូរ៉េ បន្ថែមទៀត។ នៅក្នុងជំនួប ពិភាក្សាការងារ ជាមួយលោក មួន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១...
បរទេស៖នៅថ្ងៃសុក្រនេះគេជឿជាក់ថា ប្រទេសហ្វាំងឡង់នឹងត្រូវធ្វើការ ចុះហត្ថលេខាជាផ្លូវការក្នុងការទិញយកយន្តហោះ ចម្បាំង F-35 ពីសហរដ្ឋអាមេរិកជាច្រើនគ្រឿង។ ប្រភពពីអាមេរិកបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរថាយន្តហោះចម្បាំងថ្មីៗ ទាំងនេះនឹងក្លាយទៅជាជំហ៊ានថ្មីមួយទៀត ដើម្បីអាចបន្តដាក់ពង្រាយកម្លាំងការពារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៅនឹងក្បែរព្រំដែនជាមួយនឹងប្រទេសរុស្សី។ កាលពីខែធ្នូកន្លងមកហ្វាំងឡង់ធ្លាប់បាននិយាយហើយថានឹងធ្វើការជំនួសយន្តហោះអាយុកាលចាស់ៗដូចជាF/A-18 ជាមួយនឹងយន្តហោះ F-35 ចំនួន៦៤គ្រឿងពីអាមេរិកព្រមទាំងសព្វាវុធមួយចំនួនទៀតផងដែរដែលមាន តម្លៃរហូតទៅដល់ ៩៤០០លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានផ្តល់ការអនុម័តលឿន សម្រាប់ការប្រើប្រាស់ថ្នាំគ្រាប់ជំងឺកូវីដ-១៩ តាមមាត់ ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc. ដោយបង្កើនជម្រើសព្យាបាលសម្រាប់អ្នកដែលមានរោគសញ្ញាស្រាល។ ថ្នាំគ្រាប់ Paxlovid ដែលជាការរួមបញ្ចូលគ្នានៃថ្នាំប្រឆាំងមេរោគពីរគឺ nirmatrelvir និង ritonavir ត្រូវបានកំណត់ឱ្យក្លាយជាថ្នាំផ្ទាល់មាត់ទីពីរសម្រាប់ការឆ្លងមេរោគវីរុសកម្រិតស្រាល ដែលមាននៅក្នុងប្រទេសជប៉ុន ដែលត្រូវបានគេឃើញករណីកើនឡើង ដែលជំរុញដោយទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។ រដ្ឋាភិបាលជប៉ុន បានយល់ព្រមជាមួយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ខណៈពេលដែល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ ភាគីទាំងពីរ បាននិងកំពុង ពន្លឿនការផ្ដល់សច្ចាប័ន ។ ជាថ្មីម្ដងទៀត នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក មួន ជេអ៊ីន ប្រធានាធិបតី...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែន ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃសកម្មភាពយោធារុស្ស៊ី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយថា លោកនឹងមិនបញ្ជូនទាហានទៅជួយសង្គ្រោះជនជាតិអាមេរិកទេ ប្រសិនបើក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន មែននោះ។ លោក Joe Bidenថា...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីអាមេរិកលោក Antony Blinken បានចាប់ផ្តើមកិច្ចពិភាក្សានៅប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ ដែលពួកគេត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពជុំវិញអ៊ុយក្រែន ខណៈដែលការភ័យខ្លាចកើនឡើងនៃការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតមាន។ លោក Hayashi និងលោក Blinken ក៏ទំនងជានឹងទទួលយកសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេ និងរបៀបដោះស្រាយភាពខ្លាំងខាងយោធា និងសេដ្ឋកិច្ចរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការគំរាមកំហែងមីស៊ីល...
អង់ការ៉ា៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីបានឆ្លងវីរុសនេះ កាលពីសប្តាហ៍មុន។ វេជ្ជបណ្ឌិតរបស់លោកឈ្មោះ Serkan Topaloglu ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារនេះថា “ការធ្វើតេស្ត PCR របស់ប្រធានាធិបតីលោក Erdogan ដែលយើងបានធ្វើក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានត្រឡប់មកអវិជ្ជមានវិញ”...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ បានយាងសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ ជារចនាសម្ព័ន្ធ នៅទីស្នាក់ការក្រុងព្រះសីហនុ ។ ក្នុងឱកាសយាងសំណេះសំណាលសួរសុខទុក្ខនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកោតសរសើរ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់សហជីវិន សហជីវិនីដែលបានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការបញ្ជូនក្រុមដ៏ទូលំទូលាយមួយទៅកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បង្ហាញពីឆន្ទៈដ៏មុតមាំរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការបន្តដំណោះស្រាយការទូត។ លោក Raisi បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងឱកាសខួបលើកទី៤៣ នៃបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ១៩៧៩ នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។ លោកបានលើកឡើងថា “មនុស្សគ្រប់គ្នាដឹងថាសាធារណរដ្ឋអ៊ីស្លាម មិនដែលចាកចេញពីតុចរចានោះទេ ហើយតែងតែចូលកិច្ចពិភាក្សាជាមួយនឹងការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម”។ លោក Raisi បានបន្ថែមថា...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Liz Truss ឲ្យដឹងថា ទីក្រុងមូស្គូ និងសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ មិនអាចស្វែងរកចំណុចរួមលើបញ្ហាសន្តិសុខអឺរ៉ុប និងការពង្រីកសម្ព័ន្ធភាពបាននោះទេ។ លោក Lavrov បានពន្យល់ថា “ខ្ញុំមិនអាចនិយាយបានថា យើងមានចំណុច នៃការបង្រួបបង្រួមនៅទីនេះទេ...
ព្រុចសែល ៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ជា មួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ជុំវិញភាពតានតឹង រវាងរុស្ស៊ី-អ៊ុយក្រែន។ និយាយអំពីការបង្កើនយោធារបស់រុស្ស៊ី នៅជុំវិញអ៊ុយក្រែន លោក Stoltenberg បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់...
កាលពីថ្ងៃទី៨ ខែកុម្ភៈ ក្នុងការប្រកួតដែលធ្វើឡើងនៅកីឡាដ្ឋានលោតជិះស្គីBig Air Shougang កញ្ញា Gu Ailing អត្តពលិកនៃគណៈប្រតិភូកីឡាចិនទទួលបានមេដាយមាសលើវិញ្ញាសាជិះស្គីបែបសេរីផ្នែកនារី ។ ប្រការនេះក៏បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេសចាប់អារម្មណ៍ពីកីឡដានលោតជិះស្គីBig Air Shougang ដែលសាងសង់នៅលើទីតាំងចាស់នៃរោងចក្រដែកថែបរដ្ឋធានីប៉េកាំង ។ ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានផ្សាយដំណឹងថា កាលពីមុន អត្តពលិកដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា មានទម្លាប់សម្តែងកាយវិការពិបាកដែលលោតចុះពីភ្នំទឹកកក...
ថ្ងៃទី ១០ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡា អូឡាំពិកបានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានក្លាយ ជាការប្រកួតកីឡា អូឡាំពិករដូវរងា ដែលមានទូរទស្សនិកជន ទស្សនាច្រើនបំផុត ក្នុងប្រវិត្តសាស្ត្ររួចហើយ ដែលបានបំបែក កំណត់ត្រាថ្មី លើវិស័យជាច្រើន ដូចជាពេលវេលាផ្សាយបន្តផ្ទាល់ បច្ចេកទេសនិងវិធីសាស្ត្រ ផលិតកម្មវិធីជាដើម ។ លោក Yiannis...