ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនតែត្រូវអនុវត្តតាមវិធានការសុខាភិបាលដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ក្រសួងធម្មការបានចេញសេចក្តីណែនំាកាលពេលថ្មីៗនេះថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា បុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ...
បរទេស៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោតឱ្យរដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាលលោក តារ៉ូ កូណូ នៅឯការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម នៅរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបោះឆ្នោតដែលនឹងកំណត់នាយករដ្ឋមន្ត្រីថ្មីផងដែរនោះ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីការពារជាតិ...
អ.ស.ប.៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប.) លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានថ្កោលទោស ចំពោះការប៉ុនប៉ង ធ្វើរដ្ឋប្រហារ នៅប្រទេសហ្គីណេ និងបានអំពាវនាវ ឱ្យមានការដោះលែង ប្រធានាធិបតី អាល់ហ្វាខនដេ។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ។
បរទេស៖ ខណៈដែលក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅផ្លូវបំបែក Asoke ក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យមេដឹកនាំអាវក្រហមលោក Nattawut Saikuar បានលើកឡើងពីគំនិតនៃការជួបជុំធំមួយនៅពេលល្ងាច ដើម្បីបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ឱ្យចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nattawut បាននិយាយបន្ទាប់ពីទៅដល់ផ្លូវ Asoke ថា...
បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី បានកើតដល់ចំនួន៧លានករណី នៅថ្ងៃអាទិត្យនេះ ដោយប្រទេសនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៨.៦៤៥ករណី ក្នុងរយៈពេល២៤ម៉ោង និងការណីស្លាប់ជាង៧៩៣នាក់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Daily Star នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនតួលេខដ៏ថ្មីបំផុតនេះ បានធ្វើឲ្យមានចំនួនឆ្លងជម្ងឺកូវីដ១៩សរុបចំនួន៧.០១២.៥៩៩ករណី ជាមួយចំនួនស្លាប់សរុប១៨៧.២០០នាក់។ ទីភ្នាក់ងារស្ថិតិរដ្ឋរបស់ប្រទេសរុស្ស៊ី Rosstat...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់… ហើយម៉ូឌែលនីមួយៗសុទ្ធតែ មានសមត្ថភាពមិនធម្មតាផ្សេងៗគ្នាដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើ ដោយភាពជឿជាក់តែម្តង…! ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ...
បរទេស៖ ប្រទេសកាតា នាពេលថ្មីៗនេះ បានបញ្ជូនជំនួយមនុស្សធម៌តាមយន្តហោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជើងយន្តហោះផ្តល់ជំនួយជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដោយផ្តល់ឲ្យនូវគ្រឿងផ្គត់ផ្គង់ដែលចំាបាច់ខ្លាំង ក្រោយការខ្វះខាតជំនួយពីលោកខាងលិច ដោយសារតែការដណ្ដើមអំណាចរបស់ពួកតាលីបង់ កាលពីខែមុន។ ប្រទេសកាតា បានបង្ហាញខ្លួនជាអន្តរការីដ៏សំខាន់មួយ រវាងបណ្ដាប្រទេសលោកខាងលិចនិងពួកតាលីបង់ ក្រោយវិវត្តចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុមពួកសកម្មប្រយុទ្ធនោះ តាមរយៈផ្តល់ទីតាំងធ្វើជាការិយាល័យនយោបាយរបស់ពួកតាលីបង់ នៅក្នុងប្រទេសកាតា ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រសួងការបរទេសកាតា បាននិយាយថា...
បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន៣គ្រឿង ដែលផ្តោតគោលដៅវាយប្រហារតំបន់ប្រេងភាគខាងកើតរបស់ប្រទេស ក៏ដូចជាទីក្រុង និងទីក្រុង នៅក្នុងតំបន់ភាគខាងត្បូងនោះ។ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធីនៅក្នុងទីក្រុងយេម៉ែន បានថ្កោលទោសចំពោះក្រុមឧទ្ទាមដែលមានចំណងទាក់ទងជាមួយអ៊ីរ៉ង់។ ប្រភពមួយដែលដឹងរឿងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មីស៊ីលដែលមានគោលដៅវាយប្រហារទៅលើតំបន់ភាគខាងកើតទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុង Dammam។ កម្ទេចកម្ទីពីមីស៊ីលទាំងនោះ បានធ្លាក់បាចសាចពីលើស្រុក...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារដាស់តឿន ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ទោះបីអត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.០៧១ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៤០០នាក់...
បរទេស៖ កងកម្លាំងពិសេស របស់អង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន (SAS) បានប្រើយុទ្ធសាស្ត្រល្បិចកល ដើម្បីឆ្លងកាត់ តាមប៉ុស្តិ៍ត្រួតពិនិត្យ របស់តាលីបង់ ដើម្បីទៅដល់ទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គភាពមួយ ដែលមានទាហាន រហូតដល់ ២០ នាក់មកពីសេវាកម្មអាកាសពិសេស របស់កងទ័ពអង់គ្លេស...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បានចេញយន្តហោះ យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល សកម្មភាពយោធាចិន ដោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះយោធាចិន ១៩គ្រឿង រួមមានទាំងយន្តហោះទម្លាក់គ្រាប់ សមត្ថភាព នុយក្លេអ៊ែផង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់តៃវ៉ាន់។ កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤២៧នាក់...
បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤១នាក់ និងពិន័យជាប្រាក់់ចំនួន ៨០,៤០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២៥ ករណី ៖ ១.ឃាត់ខ្លួន...
អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃេីញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៩នាក់ថ្មី និងមានករណីជាសះស្បេីយចំនួន ១២៥នាក់ នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ ២០២១។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក កម្មករការដ្ឋានសំណង់ SCE ដែលពាក់ព័ន្ធ ករណីកូវីដ១៩ បំប្លែងថ្មី Delta នៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លទ្ធផលធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់ថ្មី និងមានករណីជាសះស្បើយ ៤៤នាក់ ក្នុងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដី ជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន២៦៤៧នាក់...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃអាទិត្យទី ៥ ខែកញ្ញានេះថា ប្រទេសជប៉ុន នឹងចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមអ៊ីនធើរណេត ចាប់ពីខែធ្នូ ។ សារព័ត៌មាន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា យោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣.០៧៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន១០២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ នៅក្នុងសេចក្តីប្រកាស បានដាក់ថា ចំនួនវិជ្ជមានកូវីដ-១៩...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា តួលេខផ្លូវការប្រកាសកាលពីថ្ងៃ សៅរ៍ថា មានពលរដ្ឋផ្សេងទៀត ចំនួន៣៧.៥៧៨នាក់ នៅអង់គ្លេស បានធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លង វីរុសកូរ៉ូណាសរុប នៅក្នុងប្រទេសកើនឡើង ដល់៦.៩៤១.៦១១នាក់ ។ ប្រទេសនេះក៏បានរាយការណ៍ថា មានអ្នកស្លាប់ផ្សេងទៀតចំនួន១២០នាក់ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ។ សរុបចំនួនអ្នកស្លាប់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ១៥នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់មន្ថែមទៀត។ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៣នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកស្ទឹងត្រង់...
បរទេស៖ ក្រុមតាលីបង់បានធ្វើអ្វី ដែលត្រូវបានប៉ាន់ស្មាន។ ជាការពិតវិហារអ៊ីស្លាមមួយ នៅទីក្រុងកាប៊ុលបានប្រកាសថា អ្នកដែលរកឃើញថា បានលួចឬធ្វើអំពើលួចដោយដៃ របស់ពួកគេនឹងត្រូវកាត់ តាមច្បាប់ Sharia នៃសាសនាអ៊ីស្លាម។ អ្នកកាសែត Aditya Raj Kaul បានយកទៅក្នុង Twitter ដើម្បីជូនដំណឹងអំពីការប្រកាស របស់តាលីបង់តាមរយៈវិហារអ៊ីស្លាម នៅទីក្រុងកាប៊ុល។ យោងតាមវែបសាយ News...
បរទេស៖ សហរដ្ឋអាមេរិក បានស្នើឱ្យតាលីបង់បង្កើត“ រដ្ឋាភិបាលរួមបញ្ចូល” នៅអាហ្វហ្គានីស្ថានដែលខ្លួននិយាយថា គួរតែ“ តំណាងសហគមន៍ផ្សេងគ្នា និងផលប្រយោជន៍ខុសគ្នា នៅអាហ្វហ្គានីស្ថាន” ។ មហាអំណាចពិភពលោក រួមមានអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប (EU) មានទស្សនៈថា មិនមានការប្រញាប់ប្រញាល់ ទទួលស្គាល់តាលីបង់ជាផ្លូវការឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា លោក Mullah Abdul Ghani Baradar សហស្ថាបនិកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ប្រភពនៅក្នុងក្រុមនេះបានឲ្យដឹង កាលពីថ្ងៃសុក្រទី៣ ខែកញ្ញា ខណៈដែលយុទ្ធជនរបស់ខ្លួន បានប្រយុទ្ធជាមួយកងកម្លាំងស្មោះត្រង់ នឹងសាធារណរដ្ឋ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ ហៅកាត់ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍ថា ប្រទេសថៃឡង់ដ៏ បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥.៩៤២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើង ដល់១.២៦៥.០៨២នាក់ ។ មជ្ឈមណ្ឌល CCSA ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន២៥៧នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើន...
បរទេស៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើដំណើរ ទៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា បារ៉ែន និងគុយវ៉ែត នៅក្នុងសប្ដាហ៍ក្រោយ នេះបើយោងតាមសម្តីមន្ទីរបញ្ចកោណ ដើម្បីជាការសម្តែងការអរគុណ ចំពោះសម្ពន្ធមិត្ត និងកងទ័ព ដែលបានជួយក្នុងប្រតិបត្តិការ ជម្លៀសអាមេរិកចេញពី អាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់ក្តោបក្តាប់អំណាច។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន GVS...
ខេត្តបន្ទាយមានជ័យ: យោងតាមផេកផ្លូវការណ៍និង ហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរិះគន់អំពីការបម្រើសេវា របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ដែលកន្លងមកមន្ទីរពេទ្យនេះបម្រើសេវាមិនបានល្អ មិនយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ គិតរឿងលុយជាធំនឹងបង្កភាពក្តៅក្រហាយ ឲ្យប្រជាពលរដ្ឋ ។ លោក អ៊ុ រាត្រី បានថ្លែងរិះគន់ចំៗ លើបណ្តាញសង្គមថា ថ្ងៃនេះម៉ោង១០...