បរទេស៖ កងកម្លាំងសន្តិសុខ នៃប្រទេសតួកគី កាលពីព្រឹកថ្ងៃសុក្របានបើកបេសកកម្ម ស្វែករកក្រុមជនភេវរករ ដែលមានចំនួនប្រមាណជា១២៦នាក់ ដែលបានរៀបចំផែនការ ដើម្បីវាយប្រហារភេវរកម្មមកលើប្រទេសរបស់ខ្លួន។ ការប្រកាសបញ្ជាចេញពី ព្រះរាជអជ្ញានៃរដ្ឋធានីក្រុងអ៊ីស្តង់ប៊ូល បានអនុញ្ញាតិឲ្យក្រុមអង្គភាពប៉ូលីស បង្ក្រាបភេវរកម្មដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅតាមបណ្តាខេត្តចំនួន១៦ ដើម្បីស្វែងរកក្រុមជនសង្ស័យទាំងនោះ។ ក្រុមភេវរកម្មដែលជនសង្ស័យទាំងនោះ ត្រូវបានគេដឹងដែរថា គឺបានទទួលការហ្វឹកហាត់អាវុធ បានយ៉ាងល្អព្រមទាំង ការហ្វឹកហាត់ពីរបៀបរៀបចំផែនការក្នុង ការវាយប្រហារផងដែរ។ យោងតាមការបញ្ជាក់ របស់ប្រភពព័ត៌មានក្នុងស្រុក...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក នៅក្នុងសមុទ្រជប៉ុន នាថ្ងៃសុក្រនេះ និងបានអនុវត្តពីវិធីប្រតិបត្តិការរួមគ្នា និងកម្ទេចគ្រាប់មីនបណ្ដែតរបស់សត្រូវ ដោយការបាញ់កាំភ្លើងធំ។ ល្បែងសង្គ្រាមនេះ គឺជាផ្នែកនៃសហប្រតិបត្តិការជើងទឹក រវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានិងចូលរួមដោយនាវាចម្បាំង និងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិក របស់រុស្ស៊ី រួមមានទាំងនាវាបោសសម្អាតមីន និងនាវាមុជទឹកមួយគ្រឿង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងមូស្គូនិងប៉េកាំង បានបង្កើតចំណងយោធានិងការទូត កាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព ជាមួយលោកខាងលិច បានធ្លាក់ចុះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាពិឃាតចិន២គ្រឿង នាវាមុជទឹក១គ្រឿង និងនាវាចម្បាំង២គ្រឿង គឺស្ថិតក្នុងចំណោមនាវា ដែលទីក្រុងប៉េកាំងបញ្ជូន ទៅចូលរួមក្នុងសមយុទ្ធនោះ និងបានបន្ថែមថា នាវាទាំងនោះ បានបោះយុទ្ធការនៅក្នុង តំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ...
ភ្នំពេញ ៖ កម្លាំងនគរបាល នៃ អធិដ្ឋាននគរបាលខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស- ស្រីចំនួន នាក់ ក្នុងនោះមានស្រី ចំនួន ២ ដែលសង្ស័យជាមុខសញ្ញាប្រើប្រាស់ និង ជួញដូរគ្រឿងញៀន និង រឹបអូសបានថ្នាំងញៀន...
បរទេស៖ មន្ត្រីសហភាពអឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ នៅមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីវិលត្រឡប់ ធ្វើកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោក ជុំវិញកម្មវិធីនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ ហើយក្រុមចរចាថ្មី របស់អ៊ីរ៉ង់ ចង់ធ្វើការពិភាក្សាពីអត្ថបទ ដែលត្រូវដាក់ចេញ នៅពេលជួបជាមួយ សហភាពអឺរ៉ុប ក្នុងទីក្រុងព្រួចសែល នាពេលពីរបីសប្ដាហ៍ទៀត។ ប្រធានផ្នែកនយោបាយ សហភាពអឺរ៉ុប លោក Enrique...
បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ អាចនឹងបង្កើនទ្វេដង នូវចំនួនការបង្កើត អគ្គិសនីដុតធ្យូងថ្មី ដែលខ្លួនដំឡើងនៅត្រឹមឆ្នាំ២០៣០ ក្រោមសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ថាមពល ដែលដាក់ឲ្យនាយករដ្ឋមន្ត្រី ធ្វើការអនុម័ត នៅក្នុងសប្ដាហ៍នេះ។ ផែនការព្រាងនោះធ្វើការធានាថា ប្រទេសវៀតណាម នឹងក្លាយជាមានការពឹងផ្អែកខ្លាំងឡើងលើធ្យូងថ្មី ដើម្បីផ្តល់ថាមពលដល់ សេដ្ឋកិច្ចរីកចម្រើនយ៉ាងរហ័សរបស់ខ្លួន ស្របពេលដែលអ្នកហិរញ្ញវត្ថុនិងអ្នកធានារ៉ាប់រង បដិសេធមិនគាំទ្រដល់គម្រោងថ្មីនោះ ព្រោះតែឥទ្ធិពលបម្រែបម្រួលអាកាសធាតុដ៏ធំពីឥន្ធនៈ។ យោងតាមសេចក្តីចម្លងនៃផែនការឈ្មោះ គម្រោងអភិវឌ្ឍន៍ថាមពល៨...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ស្របពេលរដ្ឋាភិបាលលោក ប្រឈមមុខនឹងសម្ពាធពីពិភពលោក ឲ្យចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ លោក Scott Morrison តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយថា លោកមិនប្រាកដចិត្តថា លោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនាថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២...
បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចូលរួមជាថ្មីក្នុងក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្រោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញកាលពី៣ឆ្នាំមុន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រកាសថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបោះឆ្នោតចូលក្រុមប្រឹក្សាមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិ២០២២-២០២៤ ហើយលោកស្រីបាននិយាយថា ការបោះឆ្នោតនេះ...
ភ្នំពេញ ៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំង ថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះសមាគមន៍នេះ បានប្តេជ្ញាថាខ្លួននឹងបង្កើន សកម្មភាពសប្បុរធម៌ ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ។ ថ្លែងក្នុងពិធីប្រកាស តែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ(ឆៀក) ជំនាន់ទី២ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ថ្មីៗនេះ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មវិទ្យា និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយ លោក ហ៊ាង...
ភ្នំពេញ ៖ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ តុលា ចំនួនភ្នាក់ងារ គណបក្សនយោបាយ ស្នើសុំសម្រាប់សង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចំនួន៤.២៨៩នាក់ ក្នុងនោះ ស្រី្ដ ចំនួន១.១១៩នាក់។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៥...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឲ្យដឹងថា អាមេរិកចាប់ផ្តើម បើកយុទ្ធនាការរុកកួន ប្រធានអាស៊ាន ប្តូរវេនហើយ បន្ទាប់ពីកាសែតឌឺហ្គាដិន បានវាយប្រហារខ្មែរ និងមេដឹកនាំខ្មែរ មិនបានប៉ុន្មានផង ដល់វេន អាមេរិកវាយប្រហារម្តង ព្រោះថា គេចែកគ្នាវាយខ្មែរបន្តកន្ទុយ។ ការលើកឡើងរបស់លោក សយ...
ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តសរុប ចំនួន ១,៨៣០ ,៦៣១គ្រឿង ក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន ៥៧៨,១០៣គ្រឿង ស្មើនឹង ៣១.៥៨%។ យោងតាមរបាយការណ៍ នៃការអនុវត្តការងា រក្នុងរយៈពេល...
ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចោទប្រកាន់ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយមានតម្លៃ ជាង១៣ម៉ឺនដុល្លារអាមេរិក អោយទៅ ភាគី ម្ចាស់បំណុល ដែលជាជនជាតិកូរ៉េដូចគ្នា ដើម្បីទូរទាត់ប្រាក់កម្ចី និងជំពាក់ប្រព្រឹត្តកាល ពីអំឡុងខែកុម្ភៈ និងឧសភា ឆ្នាំ២០២១ ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
បរទេស៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងបង្កើត “យោធាដែលមិនអាចឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក ។ លោក គីម ជុងអ៊ុន បានឲ្យដឹងទៀតថា ការអភិវឌ្ន៍អាវុធ គឺសម្រាប់ការពារខ្លួន ហើយមិនមែនដើម្បីចាប់ផ្តើម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក មិនកំពុងប្រើប្រាស់ថាមពល ជាអាវុធប្រឆាំងអឺរ៉ុបទេ និងថា រុស្សីតាំងជំហរជាស្រេច ដើម្បីជួយតំបន់ ស្របពេលនៅតែបន្ត មានវិបត្តិថាមពល។ លោកបាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន CNBC ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា “យើងមិនកំពុងប្រើប្រាស់ អាវុធណាមួយនោះទេ។...
បរទេស៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធការពារ អាកាសថ្មីមួយ ដែលមានភាពអាថ៌កំបាំង ដែលប្រើបច្ចេកវិទ្យាបាញ់បង្ហោះបញ្ឈរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹង ថា ប្រព័ន្ធគ្មាន ឈ្មោះត្រូវបានថត ដោយបានចូលរួម ក្នុងសមយុទ្ធការ ពារអាកាសរួមគ្នាទ្រង់ទ្រាយធំ នៅកណ្តាលប្រទេស អ៊ីរ៉ង់ កាលពីថ្ងៃអង្គារនិងថ្ងៃពុធ។ សមយុទ្ធដែលមានឈ្មោះថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា កិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី ហៅកាត់ថា AUKUS ដែលជាដៃគូសន្តិសុខរវាងអូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក ពិតជាធ្វើឱ្យ ប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ លោក បានលើកឡើងថា “នៅក្នុងគំនិតរបស់ខ្ញុំវាជាការល្អ ដែលមានមិត្តភក្តិជាមួយគ្នា ប៉ុន្តែអាក្រក់ ដែលត្រូវធ្វើជាមិត្ត នឹងនរណាម្នាក់។ នេះជាការធ្វើឱ្យប៉ះពាល់...
តេអេរ៉ង់ ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ali Bagheri បានលើកឡើងថា ការអនុវត្តជំហានជាក់ស្តែងជាមួយ លទ្ធផលជាក់ស្តែង អាចជាគោលបំណង នៃកិច្ចចរចានុយក្លេអ៊ែរ នាពេលខាងមុខរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសល់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមគ្នា (JCPOA) ។ មន្រ្តីអ៊ីរ៉ង់រូបនេះបានធ្វើសុន្ទរកថានេះ...
សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូង ខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុល បានបន្តលើកដៃសំពះ សុំឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជួយធ្វើកិច្ច អន្តរាគមន៍ផ្អាកការអនុវត្តនិង...
ញូវយ៉ក ៖ លោក James Laurenceson នាយកវិទ្យាស្ថានទំនាក់ទំនងអូស្ត្រាលី-ចិន នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាស៊ីដនី បានព្រមានថា ការអនុវត្តន៍ របស់ក្រុងកង់បេរ៉ា ក្នុងការគាំទ្រ ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឈមមុខនឹងទីក្រុង ប៉េកាំងអាចទុកឱ្យ ប្រទេសនៅតែម្នាក់ឯង ។ លោក Laurenceson បានសរសេរ នៅក្នុងមតិមួយ ដែលត្រូវបានបោះពុម្ពផ្សាយ...
សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៩៣២ ករណី ដែលធ្វើឱ្យចំនួន សរុបនៅក្នុងប្រទេសកើនឡើងដល់ ១៣៨,៣២៧ ករណី ។ ករណីថ្មីនេះមាន ២,៤១២ ករណីជាការចម្លងនៅក្នុង សហគមន៍ ៥១៧ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក...
ភ្នំពេញ៖ អតីតទាហានម្នាក់ ត្រូវបានចាប់ខ្លួន និង ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ នេះ ចេញដីកាបង្គាប់ អោយឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ” ឃាតកម្ម ”...
ភ្នំពេញ: កម្លាំងសមត្ថកិច្ច នគរបាលស្រុកមង្គលបូរី កាលពីរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន ជនសង្ស័យចំនួន៣ នាក់ ដែលជា មុខសញ្ញាសកម្ម ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជាប់ ពាក់ព័ន្ធនឹងប្រើប្រាស់,ចែកចាយ និង កំហែងលុយ, ទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាម...
បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា នឹងមានការបន្ធូរបន្ថយ នូវការរឹតបន្តឹង នៃជំងឺកូវីដ-១៩ទូទាំង ប្រទេស ចាប់ពីថ្ងៃទី១៦ ខែតុលាតទៅ ខណៈអត្រានៃការចាក់ថ្នាំបង្ការ របស់ប្រទេសនេះ បានកើនឡើង នាពេលថ្មីៗនេះ ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍កូវីដ-១៩...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីថ្មីចំនួន៣.០៩២ករណីនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមានករណីឆ្លង ក្នុងស្រុកចំនួន ៣.០៨៨ នាក់ និងនាំចូលចំនួន៤ករណី នេះបើយោង តាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ ភាគខាងត្បូង...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ថា លោក Sebastian Pinera ប្រធានាធិបតីឈីលី កាលពីថ្ងៃអង្គារថា បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន នៅខេត្ត Biobio, Arauco, Malleco and Cautin និង Cautin ចំពេលមានការកើនឡើង...
(ភ្នំពេញ) ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់ បានទៅហើយ…ត្រូវតែមានកន្លែងពិសេស… កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…! បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៣៤ ៩៤៤នាក់ ដោយឡែក អ្នកនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន២០២០៤នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៤ តុលា ឱ្យ ដឹង ថា «រយៈពេលពេល ៣ថ្ងៃ...
បឺរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា កាកបាទក្រហម នៅក្នុងប្រទេសលីបង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស៥នាក់បានស្លាប់ នៅក្នុងពេលប៉ះទង្គិចគ្នា ដោយអាវុធ នៅរដ្ឋធានីបឺរ៉ាត់ និងជាង៣០នាក់ ផ្សេងទៀត បានរងរបួស ។ នៅជាយក្រុង ភាគខាងត្បូង ទីក្រុងបឺរ៉ាត់ បានឃើញនៅមុនថ្ងៃ នៃការប៉ះទង្គិចគ្នាដោយអាវុធក្នុងកំឡុងពេល ធ្វើបាតុកម្ម...