ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Joe Biden និងមន្ទីរបញ្ចកោណ អះអាងផ្ទុយគ្នា អំពីទំនាក់ទំនងជាមួយយោធាអ៊ុយក្រែន នៅប៉ូឡូញ

បរទេស ៖ ប្រមុខកងកម្លាំង អាមេរិកប្រចាំទ្វីប អឺរ៉ុប បាននិយាយថា លោកមិនបានដឹង ពីកម្មវិធីបណ្តុះបណ្តាល ទាហានអ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញនោះទេ បន្ទាប់ ពីប្រធានាធិបតី Joe Biden ហាក់ដូចជាស្នើឱ្យមានបេសកកម្ម បែបនេះកំពុងដំណើរការ ខណៈដែលការបញ្ជាក់ ពីភាពខ្វែងគំនិត ដែលបានធ្វើកាលពីសប្តាហ៍មុន។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ សមាជិកសភា ក្នុងអំឡុងពេល សវនាការគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា នៅថ្ងៃអង្គារ ឧត្តមសេនីយ Tod Wolters – មេបញ្ជាការនៃបញ្ជាការអឺរ៉ុបអាមេរិក (EUCOM) និងមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប របស់អង្គការណាតូ បានទទូចថាមិនមានបេសកកម្មហ្វឹកហ្វឺន នៅក្នុងប្រទេសប៉ូឡូញ “នៅពេលនេះ” នោះទេ។

លោក Woolters បានប្រាប់សមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ លោក Tom Cotton (រដ្ឋ Arkansas) ថា ខ្ញុំមិនជឿថា យើងកំពុងស្ថិតក្នុងដំណើរការ នៃការហ្វឹកហ្វឺនកងកម្លាំងយោធា ពីប្រទេសអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញនោះទេ»។

ទោះយ៉ាងណាក៏ដោយ ឧត្តមសេនីយរូបនេះបានបន្ថែមថា មាន “ទំនាក់ទំនង” ជាមួយទាហានអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ ហើយថាពួកគេ “ត្រូវបានផ្តល់ដំបូន្មាន” ប៉ុន្តែលោកបានប្រកែកថា “វាខុសពីអ្វីដែលខ្ញុំគិត [អ្វីដែលអ្នកចង់សំដៅ ទៅលើការហ្វឹកហាត់” ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពី អ្វីដែលរួមបញ្ចូលនៃពាក្យ ‘ទំនាក់ទំនង’ នោះទេ ៕ប្រែសម្រួលៈ ណៃ តុលា

To Top