បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងប្រើគ្រប់វិធានការទាំងអស់ ដើម្បីការពារអ្នកសារព័ត៌មាន ជនជាតិចិន ក្នុងដំណើរឆ្លើយតប ចំពោះការពន្យារ ពេលផ្តល់ទិដ្ឋាការថ្មី របស់សហរដ្ឋអាមេរិក សម្រាប់អ្នកសារព័ត៌មានចិន។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននិងកំពុងជួបប្រជុំផ្លូវការ ដេីម្បីពិភាក្សាសាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១.១៩២នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់មានចំនួន៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា រាល់ករណីទំាងអស់នេះ គឺជាពលរដ្ឋវៀតណាម ដែលបានចូលមកកាន់ប្រទេសនាពេលថ្មីៗនេះ ដែលមកពីបរទេស...
ភ្នំពេញ ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយម ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) នៅសមុទ្រចិនខាងត្បូងហើយថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺពុំមានឥទ្ធិលមកលើកម្ពុជាទេដែលធ្វើឲ្យកម្ពុជាពុំមានភ្លៀងជោគជាំខ្លាំងទេ។ ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី បានកើនឡើងដល់៦២នាក់ ។ អាជ្ញាធរខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា សរុបអ្នករងរបួសមានចំនួន៩៤០នាក់ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិទ័រ ដែលបានវាយប្រហារនៅក្រោមសមុទ្រ Aegean នៅក្នុងស្រុក Seferihisar កាលពីថ្ងៃសុក្រ ។...
បរទេស៖ ក្រសួងពាណិជ្ជកម្មអង់គ្លេស នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក មានទំនុកចិត្តថា កិច្ចពិភាក្សាជំនួញ ដែលកំពុងតែប្រព្រឹត្តទៅ កំពុងតែឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្នា ដ៏ទូលំទូលាយមួយ។ សេចក្តីថ្លែងការណ៍មួយ ពីក្រសួងបាននិយាយប្រាប់ដូច្នេះថា “ក្រោយមានការវិវត្តទៅមុខ ដ៏គួរឲ្យកត់សម្គាល់ ត្រូវបានបង្កើនឡើងនោះ ភាគីទាំងពីរមានទំនុកចិត្តថា យើងកំពុងស្ថិតនៅលើផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលនឹងផ្តល់ឲ្យ នូវអត្ថប្រយោជន៍ដ៏សំខាន់ទៅវិញទៅមក...
បរទេស៖ ព្រះរាជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed al-Nahyan តាមសេចក្តីរាយការណ៍ បានបង្ហាញនូវថ្កោលទោសរបស់ទ្រង់ ចំពោះអំពើវាយប្រហារភេរវកម្មថ្មីៗនេះ នៅក្នុងប្រទេសបារាំង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីបារាំង លោក Emanuel Macron។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន រដ្ឋសហភាពអារ៉ាប់រួម ឈ្មោះ WAM...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនាយរដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបានថ្លែងទៅកាន់ សមាជិកសភារបស់ខ្លួនចុងក្រោយនេះបែប ព្រមានថាចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នឹងអាចកើនឡើងទ្វេដង នៅពេលរដូវរងាឈានចូលមកដល់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សភារបស់អង់គ្លេស លោក Boris បានបញ្ជាក់ថា នឹងមិនមានជម្រើសផ្សេង ក្រៅតែពីការបិទប្រទេសចំនួន ៤សប្តាហ៍បន្ថែមទៀតនោះទេហើយសំណូមពរ ឲ្យមានការគាំទ្រ...
ភ្នំពេញ ៖ លោកស្រី កុយ ពិសីអនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្ត៣ដែលលោកស្រីលើកឡើងពីការបញ្ចប់បោះ បង្គោលព្រំដែននោះរួមមាន៖ ខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ។ នេះជាការបញ្ជាក់របស់លោកស្រីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយបញ្ចប់សម័យប្រជុំរដ្ឋសភា នា ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសការពារសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម។ លោកស្រី...
បរទេស៖នៅថ្ងៃចន្ទនេះអ្នកនាំ ពាក្យរបស់ FBI បានបញ្ជាក់ថាខ្លួន កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតហើយទៅលើករណី រំខាន ទៅលើរថយន្តក្រុងដែលជាយុទ្ធនាការលោក Joe Biden កាលពីសប្តាហ៍មុនដោយ ក្រុមអ្នកបើកបរយានយន្តជាមួយនឹងទង់រូប Trump ២០២០ ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអ្នកនាំពាក្យរបស់ FBI បានប្រកាសថាFBI ប្រចាំនៅSan...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាកងកម្លាំងរដ្ឋាភិបាល ឥណ្ឌាបានសម្លាប់មេបញ្ជាការកំពូលឧទ្ទាមម្នាក់នៅកាស្មៀរកាលពី ថ្ងៃអាទិត្យម្សិលមិញ ដែលខ្លួនបានហៅវាថា ជាជោគជ័យដ៏ធំមួយប្រឆាំងនឹងការប្រយុទ្ធដ៏យូរ របស់ក្រុមឧទ្ទាមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា។ មេបញ្ជាការដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Saifullah Mir ដែលមានតំណែងជាប្រធានប្រតិបត្តិការនៃក្រុមឧទ្ទាមធំបំផុតក្នុងតំបន់គឺ Hizbul Mujahideen ដែលដែលក្រុមនេះ បានធ្វើការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សមកហើយ។ លោកអធិការ Vijay Kumar បាននិយាយថាប៉ូលីសនិងទាហាន ប៉េអឹមបានបើកប្រតិបត្តិការមួយកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Srinagar ក្នុងសង្កាត់មួយនៅជាយក្រុង...
ភ្នំពេញ៖ ស្របពេលដែល ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៣ ជិតនឹងបើកធ្វើ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានត្រៀមរួចហើយ ដើម្បីផ្តល់ព័ត៌មានដ៏ថ្មីបំផុត សម្រាប់ពិភពលោកភ្ញៀវមកពីគ្រប់ទីកន្លែងលើពិភពលោក ដើម្បីចែករំលែកនូវ ពិព័រណ៍នាំចូលចិនអន្តរជាតិ ។ ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៣ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃ ថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ នេះជាពិព័រណ៍ថ្នាក់ជាតិទីមួយ ដែលមានប្រធានបទស្តីពី ការនាំចូលលើពិភពលោក...
ពិតជានិស្ស័យ ដែលអតិថិជនម្នាក់ តែងតែប្រើប្រាស់ផលិតផល Bliss ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមុខ បាត់មុន ស្នាក់ស្នាម និងធ្វើឲ្យមុខភ្លឺរលោងហើយនោះ ថែមទាំងទទួលបាន ការផ្តល់ជូនកាដូយ៉ាងពិសេស ដែលមិនធ្លាប់មាន ពីតំណាងចែកចាយ Bliss ផ្សារតូច ជាមួយប្រម៉ូសិន ថែមជូនបេះដូង រហូតអ្នកទាំងពីរឈានដល់ ការភ្ជាប់ពាក្យ ធ្វើជាមិត្ត១០០ឆ្នាំ ជាមួយគ្នាថែមទៀតផង ។...
ឡុងដ៌៖ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា ករណីឆ្លងមេរោគកូវីដ-១៩ នៅអឺរ៉ុបបានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ សប្តាហ៍ដោយជំរុញ តំបន់នេះកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១ ខែវិច្ឆិកា) ឆ្លងកាត់ព្រឹត្តិការណ៍ដ៏សែនអាប់អួរ នៃការឆ្លងសរុបចំនួន ១០ លាននាក់។ កាលពីខែមុនទាំង អាមេរិកឡាទីន និងអាស៊ី បានរាយការណ៍ថា មានករណីសរុបជាង...
វ៉ាស៊ីនតោន៖ យោងតាមការស្ទង់មតិថ្មីមួយ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០២០ គឺលោក Joe Biden បាននាំមុខប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចំនួន ១០ ភាគរយទូទាំងប្រទេស។ ការស្ទង់មតិរបស់ NBC News និង Wall Street...
ម៉ានីល៖ ប្រជាជនជិតមួយលាននាក់ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានជម្លៀសចេញពីតំបន់ ភាគខាងកើត នៃកោះលូហ្សុនបកាលពីថ្ងៃអាទិត្យ ខណៈហ្គូនីដែលជាព្យុះទីហ្វុងខ្លាំងបំផុត នៅលើពិភពលោកនៅឆ្នាំ២០២០ បានធ្វើឱ្យមានការបាក់ដី នៅក្នុងប្រទេស ។ ខ្យល់បក់ខ្លាំងរហូតដល់ ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារលើកទី១ ថយចុះមកនៅត្រឹម ២៩៥ គីឡូម៉ែត្រក្នុងមួយរសៀល វាជាព្យុះទីហ្វុងខ្លាំងបំផុតមួយ ដែលវាយប្រហារមកលើប្រទេស ហ្វីលីពីន ចាប់តាំងពីព្យុះហៃយ៉ាន...
ភ្នំពេញ ៖ ដោយសង្កេតឃើញ នៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរ រថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូល រួមគោរពអនុវត្ត បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ឱ្យបានពេញលេញ និងត្រឹមត្រូវនៅឡើយនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការ តឹងរ៉ឹងចំនួន៦ចំណុចបន្ថែមទៀត ដើម្បីពង្រឹង ចំពោះយានយន្តធុនធ្ងន់ ដែលបើកបរលើ បណ្តាញផ្លូវថ្នល់...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការកោតសរសើរ ចំពោះមន្រ្តីក្រោមឱវាទ នៅទូទាំងរាជធានី-ខេត្តទាំងអស់ ដែលបានខិត ខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងាកន្លងមក ។ ក្នុងពិធីបំពាក់គ្រឿង ឥស្សររិយយស ជូនមន្រ្តីរាជការក្រសួងបរិស្ថាន ជូន មន្រ្តីឧទ្យានុរក្ស ក្នុងឱកាសសន្និបាតបូក សរុបលទ្ធផលការងារ បរិស្ថាន...
តួកគី ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រដ៏ខ្លាំងក្លានៅក្នុងសមុទ្រ Aegean ដែលវាយប្រហារប្រទេសតួកគី និងប្រទេសក្រិក កាលពីថ្ងៃសុក្រ បានកើនឡើងដល់ ៦២នាក់ដែលមានមនុស្សជាង ៩០០ នាក់បានរងរបួស។ ការបូកសរុបរួមមានមនុស្សពីរនាក់ ដែលបានស្លាប់បន្ទាប់ ពីត្រូវបានជាប់នៅក្រោមជញ្ជាំង បាក់រលំនៅលើកោះសាម៉ូស របស់ប្រទេសក្រិក ដែលពួកគេទាំងពីរជាក្មេងជំទង់។ ប្រតិបត្ដិការជួយសង្គ្រោះ បានបន្តនៅឯអគារចំនួន...
សេអ៊ូល ៖ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ ពីសំណាក់មិត្តភក្តិ និងសត្រូវដូចគ្នា និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត និងចំណាស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក – មិនមានករណីលើកលែងនោះទេ ជាពិសេសនៅពេលដែលបេក្ខជន គូប្រជែងខុសគ្នា យ៉ាងខ្លាំងលើសម្ព័ន្ធមិត្ត និងកូរ៉េខាងជើង។ ក្រុមអ្នកជំនាញឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ...
បរទេស៖ ព្រះមហាក្សត្រ របស់ប្រទេសថៃ ព្រះអង្គបានហៅប្រទេសថៃថា ជា“ ដែនដីនៃការសម្របសម្រួល” នៅក្នុងសេចក្តីអត្ថាធិប្បាយ (ព្រះរាជបន្ទូល) ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលក្នុងអំឡុងពេលនោះ ព្រះមហាក្សត្រ ដែលមិនអាចចូលទៅដល់បានប្រកាសថា “ ស្រឡាញ់” ចំពោះប្រជាជនថៃទាំងអស់គ្នា បន្ទាប់ពីការតវ៉ាជាច្រើនខែ អំពាវនាវឱ្យមានការ កែទម្រង់រាជាធិបតេយ្យ ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ៖ ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុន លំដាប់ពិភពលោក ផ្នែកគ្រប់គ្រង ថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ ក្រុមហ៊ុន Eaton នៅកម្ពុជា។ ភាពជាដៃគូនេះ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា វិស័យកសិកម្ម នៅមានបញ្ហា ប្រឈមជាច្រើន ដែលចាំបាច់ឲ្យគ្រប់ភាគី ពាក់ព័ន្ធ ត្រូវរួមគ្នាគិតគូរដោះ ស្រាយ ឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម...
ភ្នំពេញ៖ សប្តាហ៍នេះ រដ្ឋាភិបាល អូស្ត្រាលី បានប្រកាស អំពីគំនិត ផ្តួចផ្តើមថ្មីមួយ ក្នុងទឹកប្រាក់ ចំនួន៥០០លានដុល្លារអូស្ត្រាលី ស្តីពីការទទួលបានថ្នាំ វ៉ាក់សាំង និងគម្រោងសន្តិសុខ សុខាភិបាល ក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន របស់ស្ថានទូតអូស្រ្តាលី នៅថ្ងៃទី០២...
ភ្នំពេញ ៖ រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនា កម្សាន្ត នៅទូទាំងប្រទេស ប៉ុន្តែការចំណាយការ ថមថយជាងមុន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។...
ភ្នំពេញ៖ កម្លាំងក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រមូលផ្តុំ កម្លាំងចំណុះឲ្យបញ្ជាការដ្ឋានទាំងអស់ អនុវត្តជាប្រចាំនូវការចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា...
បរទេស៖ ក្រុមហ៊ុន នាពេលថ្មីៗនេះ ទើបបានទទួលកុងត្រាផលិតយន្តហោះ ចាក់សាំងក្នុងអាកាស KC-46A គ្រឿងទី៣និងទី៤ សម្រាប់កងកម្លាំងជើងអាកាសជប៉ុន ជាកិច្ចព្រមព្រៀងមួយ ដែលកងទ័ពអាកាសអាមេរិកនិយាយថា នឹងដើរតួនាទីមិនអាចកាត់ថ្លៃ បានក្នុងកិច្ចសហការសន្តិសុខ រវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃតី៣០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា កំណែប្រែកុងត្រាមានទំហំទឹកប្រាក់ ៣៤២លានដុល្លារ...