សេអ៊ូល៖ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងប្រើវេទិកាសន្តិសុខ ប្រចាំឆ្នាំដ៏ធំបំផុតក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ដើម្បីផ្ញើសារមួយថា ប្រទេសកូរ៉េខាងជើង គួរតែវិលត្រឡប់ មកតុចរចានុយក្លអ៊ែរវិញ។ រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលដឹកនាំ ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងវេទិកាតំបន់អាស៊ាន (ARF) ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃពុធ...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីរសៀលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ទៅលើជីដូនចាស់របស់ខ្លួន ដែលរស់នៅសុំសីល នៅក្នុងវត្តពោធិ៍សុទស្សន៍ ក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។...
បរទេស៖ ចាប់តាំងពីពាក់កណ្តាលខែសីហា រដ្ឋកាលីហ្វ័រញ៉ាមានភ្លើងឆេះព្រៃជាង ៩០០ទីតាំង ដែលពេលនេះ បានឆេះទៅលើផ្ទៃដីអស់ជាង ១,៦ លានហិចតា។ ស្ថានភាពនេះ បានជំរុញឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អនុម័តសេចក្តីប្រកាស គ្រោះមហន្តរាយដ៏ធំមួយ សម្រាប់រដ្ឋនៅថ្ងៃទី ២២ សីហា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០...
បរទេស៖ បុគ្គលិកពេទ្យ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា សមាជិកបុគ្គលិក អង្គការសហប្រជាជាតិជាង២០០នាក់ បានឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសស៊ីរី ស្របពេល ដែលអង្គការពិភពលោកនេះ បង្កើនផែនការបន្ទាន់ ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតយ៉ាងលឿន របស់មេរោគថ្មីនេះ នៅក្នុងប្រទេសស៊ីរី។ លោក ia, Imran Riza មន្ត្រីសម្របសម្រួលផ្នែកលំនៅស្ថាន និងជាអ្នកសម្របសម្រួល ផ្នែកមនុស្សជាតិ...
ភ្នំពេញ ៖ នាយឧត្ដមនាវី ទៀ វិញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅអគារសាលាប្រជុំ បញ្ជាការដ្ឋាន កងទ័ពជើងទឹក បានសំដែង នូវការដឹងគុណដោយស្មោះ អស់ពីដួងចិត្ត ចំពោះស្នាដៃរបស់យោធិនចូលនិវត្តន៍ ដែលសម្រេចបាន អស់រយៈកាលកន្លងមក ចំពោះការលះបង់ក្រុមគ្រួសារ សាច់ញាតិ លះបង់អ្វីៗទាំងអស់ និងជាពិសេស...
ភ្នំពេញ ៖ «បិណ្ឌ៦» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបន្ដអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនប្រជាពលរដ្ឋ។ សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ...
ភ្នំពេញ៖លោកអេង ប៉ជាក អនុប្រធានចលនាយុវជកម្ពុជា ក្រុម១៥៧សាខាខេត្តតាកែវ តំណាងលោក លោកកែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខ នឹងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ពលរដ្ឋក្រីក្រចំនួន ២ គ្រួសារផ្សេងគ្នា...
ភ្នំពេញ ៖ ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ នៅដំណាក់កាលទី២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវបន្ដប្រកាន់ភ្ជាប់ការអនុវត្តន៍វិធានការណ៍សុវត្ថិភាព និងសុខភាព ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩។ តាមរយៈវិដេអូរបស់លោក ហង់ជួន ណារ៉ុន ជាង៤នាទី បង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកក្រសួងនារសៀលថ្ងៃទី៧...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ក្នុងនាមលោកជាប្រធានត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ។ក្នុងលោកបង្ហាញអត្ថន័យថា «គំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ»។ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយការងារ បោះឆ្នោតជូនដល់មន្ដ្រីលេខាធិការដ្ឋានរៀបចំការបោះ ឆ្នោត ល.ខ.ប ខេត្តតាកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ...
ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់ជាបណ្ដោះអាសន្ន នៅមាត់ច្រកនាំចូល សម្រាប់មុខទំនិញ ស្រា (ដែលមានជាតិអាល់កុលលើសពី ១០%) និងបារី (ស្ថិតក្នុងទីតាំង៣៤.០២)។ យោងតាមលិខិតរបស់ អគនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយប្រាប់ប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃអាទិត្យថា គោលជំហររបស់ សហភាពអឺរ៉ុប ចំពោះសមុទ្រមេឌីទែរ៉ា នេភាគខាងកើត នឹងជាការតេស្តសាក ល្បងភាពស្មោះត្រង់សហគមន៍អន្តរជាតិមួយនេះ ដោយអំពាវនាវឲ្យចេញគោល ជំហរមិនលម្អៀង ក្នុងជម្លោះរវាងតួកគីនិងក្រិក។ ការិយាល័យប្រធានាធិបតីតួកគី បានលើកយកសម្តីរបស់លោកប្រធានាធិបតី...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា សព្វថ្ងៃនេះ តម្លៃអ្នកសារព័ត៌មាន បានធ្លាក់ចុះដោយសារតែមាន អ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈមួយចំនួន បានបង្កបញ្ហាក្នុងសង្គម។ ក្នុងឱកាសចូលរួមប្រគល់ ពានរង្វាន់ដល់អ្នកកាសែត ជ័យលាភីប្រឡងសរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តីបាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានថា ធ្វើអ្នក...
ប៉េកាំង៖ នៅក្នុងជុំចុងក្រោយ នៃការប៉ះទង្គិចគ្នារវាង ក្រុងប៉េកាំង និងវ៉ាស៊ីនតោន ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ របស់គ្នាទៅវិញទៅមក អាជ្ញាធរចិនបាន ដាក់កម្រិតការផ្តល់ទិដ្ឋការថ្មីដល់ អ្នកសារព័ត៌មានបរទេស ដែលធ្វើការឱ្យស្ថាប័ន សារព័ត៌មានអាមេរិក នៅប្រទេសចិន ក្នុងពេលភាពតានតឹង ទ្វេភាគីកំពុងកើនឡើង ។ កាលពីសប្តាហ៍មុនក្នុងអំឡុងពេល នៃការបន្តលិខិតសម្គាល់របស់ពួកគេ ដែលជាធម្មតាមានរយៈពេលមួយឆ្នាំ អ្នកសារព័ត៌មានមួយចំនួនត្រូវបានប្រគល់លិខិតមួយ ដែលថាពាក្យសុំរបស់ពួកគេកំពុងត្រូវបាន ដំណើរការជំនួសប័ណ្ណព័ត៌មានថ្មី។...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាន(AIPA) ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ពីវិមានរដ្ឋសភា។ បន្ទាប់ពីបើកជាផ្លូវការកិច្ចប្រជុំរួច សម្តេចក៏នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានោង ដែរ ជាមួយថ្នាក់ដឹកនាំសភាដែលជាសមាជិកAIPA។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន...
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការប្រើប្រាស់ Internet, ការបង្កើត និងប្រើប្រាស់ Email, ការបង្កើត Apple ID, ការប្រើប្រាស់ QR Code និងការបង្កើត Google Account និងការប្រើប្រាស់ WhatsApp និង Telegram ធ្វើបទបង្ហាញដោយលោកពលបាលឯក...
ភ្នំពេញ៖ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌ៧មករា បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក គុណ វាសនា ជាសមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលរងគ្រោះបាក់ជើងឆ្វេងពេលលេងកីឡា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៥០០,០០០វៀល, ទឹកសុទ្ធ ភេសជ្ជៈ ចំនួន០៤កេស, ផ្លែឈើស្រស់២ថង់, ទឹកដោះគោឆៅ២យួរ...
ភ្នំពេញ ៖ ក្រសួមហាផ្ទៃ ស្នើឲ្យអាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវ រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរ នៅក្នុងនៅសង្គម ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ខ្លួនបានតាមដីកាបង្គាប់ អោយចាប់ខ្លួន លេខ២៥៦ ដបកខ ចុះថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្ម កាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១២...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញ ចុះពិនិត្យមើលសិស្សានុសិស្ស នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម និងផ្ដល់អំណោយ ជាសម្ភារៈ សម្រាប់ការពារជំងឺឆ្លងកូវីដ១៩ គ្រប់ទាំង៦ វិទ្យាល័យក្នុងក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា ក្នុងការអនុញ្ញាត...
ឡុងដ៍៖ តួលេខ របស់ក្រសួងសុខាភិបាល បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស បានចុះបញ្ជីករណីឆ្លងវីរុសថ្មី ចំនួនជិត ៣.០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងដែលជាកម្រិតមួយ មិនត្រូវបានគេមើលឃើញ ចាប់តាំងពីចុងខែឧសភា។ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានស្លាប់ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ ដែលធ្វើឱ្យចំនួនប្រជាជនអង់គ្លេស សរុបដល់...
ភ្នំពេញ ៖ ក្រោយបានជីកឃើញ រូបចម្លាក់តោថ្មមួយ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីប៉ុន្មានថ្ងៃមុននោះ នៅព្រឹកថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រតិបតិ្តការ បោសសំអាតគ្រាប់ ដើម្បីសុវត្ថិភាពនៅការដ្ឋាន មាត់ទន្លេខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរកឃើញតោថ្ម ចំនួនមួយទៀត ដែលបាក់ជា២កំណាត់ នៅទីតាំងដដែល ។ នេះបើតាមហ្វេសប៊ុកលោក ហេង...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ធំមួយនៅកម្ពុជា កំពុងផ្ដល់កម្មវិធីពិសេស ដល់អ្នកដែលចូលចិត្ត ពិសារកាហ្វេ ដោយប្រគល់ប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់ការជាវភេសជ្ជៈ នៅតាមហាងកាហ្វេអាម៉ាហ្សូន ។ កម្មវិធីពិសេសនេះ ចាប់ផ្ដើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជាការអបអរពិធី...
ញូវយ៉ក ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៨៨ម៉ឺននាក់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។ ចំនួនអ្នកស្លាប់ជាសកល ដោយសារវីរុសនេះ មានចំនួន ៨៨០.៧៧៩ នាក់ ដែលមានចំនួនឆ្លងសរុបជាង ២៦.៩៥១.៨៣៨ ករណីនៅទូទាំងពិភពលោកគិតត្រឹមម៉ោង ២និង២៨ នាទី នេះបើតាមទិន្នន័យ...
ហុងកុង៖ ប្រជាជននៅហុងកុង បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យអំពីអ្វី ដែលនឹងជាថ្ងៃបោះឆ្នោត សម្រាប់នីតិកាលរបស់ទឹកដីនេះ មុនពេលដែលវាត្រូវបានពន្យាពេលមួយឆ្នាំ ដោយប៉ូលីសបានចាប់ ខ្លួនយ៉ាងហោចណាស់ ២៨៩ នាក់ សម្រាប់ការប្រមូលផ្តុំ ដោយខុសច្បាប់ ឬដោយហេតុផលផ្សេងទៀត។ ប៉ូលីសបានឲ្យដឹងថាស្ត្រីម្នាក់ក៏ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភបំពានច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាស ដោយស្រែកពាក្យស្លោក ដែលទាមទារឯករាជ្យហុងកុង។ ការតវ៉ាត្រូវបានធ្វើឡើង នៅក្នុងស្រុកកូវ៉ូល រួមទាំងនៅតាមដងផ្លូវ ក្បែរប្រទេសហ្សកដានី ដែលមានមនុស្សរាប់រយនាក់...
ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ដែល បានមកណីបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមការចេញ ផ្សាយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ៖ ថ្ងៃទី៧ កញ្ញា នេះតាមពិតទៅជាថ្ងៃ ដែលមនុស្ស១៤នាក់ (មានកុមារតូចៗ៨នាក់ផងដែរ) ត្រូវរស់នៅ អត់ជម្រក ដោយសារចាញ់ក្តីជីដូន និងមីងបង្កើតក្រោមសាលក្រមស្ថាពរតុលាការខេត្តកណ្តាល រវាង លោកយាយ ស៊ុយ ផូ និងចៅ ប៊ូ ស្រីទូច,ប៊ូ ស្រីម៉ៅ, ប៊ូ រ៉ាឌី , ប៊ូ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអាមេនីបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាហើយ ជាមួយនឹងយោធានៃ ប្រទេសរុស្សីនៅក្នុងតំបន់ Gyumi ស្ថិតនៅភាគខាងជើង នៃប្រទេសអាមេនី។ យោងតាមរបាយការណ៍ ពីសារព័ត៌មានក្នុងស្រុក Armenpress បានបញ្ជាក់ទៀតថា កងទ័ពបានធ្វើការហ្វឹកហាត់ ដែលរួមមានទាំងការបើកបរ រថពាសដែកពេលថ្ងៃ និងពេលយប់ក៏ដូចជា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើអាវុធកាំភ្លើងត្បាល់ រថក្រោះកាំភ្លើងធំ...
យូអិន៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ការទូតគឺជា“ មាគ៌ាតែមួយគត់” ដើម្បីសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដោយជំរុញឱ្យកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចប្រឹងប្រែង ការទូតឡើងវិញ និងបន្តការសន្ទនាគ្នា ដែលបានជាប់គាំង។ លោក Guterres...
ភ្នំពេញ៖ សាលារៀនមួយចំនួននៅកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះ ដើម្បីឲ្យក្រុមសិស្សបានយល់ កាន់តែច្បាស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា...