ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ចាប់ពីថ្ងៃទី១-៥ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នគរបាលចរាចរណ៍ ធ្វើការផាកពិន័យយានយន្ដ ជាង១ម៉ឺនគ្រឿង។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោកNicolas Maduro នៅថ្ងៃនេះបាននិយាយ ថាអាជ្ញាធរបានចាប់ខ្លួន ភេរវករចំនួន១៣ នាក់មកហើយរួមទាំងបុរសជនជាតិ អាមេរិកពីរនាក់ផងដែរ ដែលលោកបានពិពណ៌នាថាជាទាហាន ស៊ីឈ្នួលជុំវិញហើយ ចោទប្រកាន់ថាពួកគេសុទ្ធតែ ជាមនុស្សដែលពាក់ព័ន្ធនឹងផែនការ បរាជ័យក្នុងការចូលលុកលុយប្រទេស និងចង់បណ្តេញលោកចេញពីតំណែង។ នៅក្នុងសុន្ទរកថាតាម ប៉ុស្ត៍ទូរទស្សន៍រដ្ឋលោក Maduroបានបង្ហាញនូវភស្តុតាងដែលលោកបាននិយាយថា លិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណ ផ្សេងទៀតរបស់លោក Airan Berry...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអ៊ីរ៉ង់បានប្រកាស ឲ្យបើកវិហារអ៊ិស្លាម នៅផ្នែកខ្លះនៃប្រទេសឡើងវិញ ចំពោះទីតាំងដែលត្រូវបាន ចាត់ទុកថាមានហានិភ័យ ទាបពីមេរោគកូរ៉ូណាហើយដោយសារ តែអ៊ីរ៉ង់បានអះអាងថាមនុស្សជិត ៨០០០០ បានជាសះស្បើយហើយត្រូវបានឲ្យចាកចេញ ពីមន្ទីរពេទ្យរួចរាល់ហើយដែរ។អ្នកនាំពាក្យនៃ ក្រសួងសុខាភិបាលលោក Kianoush Jahanpour បាននិយាយថាអ្នកស្លាប់ថ្មីមានចំនួន ៧៤ នាក់បាននាំឱ្យចំនួនសរុប មកដល់ពេលនេះគឺ៦២៧៧ នាក់ជាកំណត់ ត្រា ផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៤៩,៤៧៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១២,៤៣៥នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៥៨៦នាក់។...
ភ្នំពេញ ៖ នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។...
ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើ គម្រោង ស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់សរុប ប្រមាណ ១៦០លានដុល្លារ។ ក្នុងជំហានដំបូង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី២២ មករា សម្តេចម៉ែ បាន យាងមកសួរសុខទុក្ខម្តាយក្មេក សម្ដេច នៅភូមិគ្រិះក្បែរ វិមានឯករាជ្យ នេះជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់រាប់អាន របស់សម្តេចម៉ែចំពោះ ក្រុមគ្រួសារសម្ដេច។ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីជាន់ខ្ពស់មួយចំនួន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងចូលរួមរំលែកមរណទុក្ខ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃចន្ទថា តាមការប៉ាន់ប្រមាណ គឺអាចមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក លើសពី១៣៤.០០០នាក់ រហូតដល់ដើមខែសីហា ខាងមុខ ។ វិទ្យាស្ថានវាយតម្លៃ និងសុខភាពម៉ាទ្រីក ហៅកាត់ (IHME)...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ប៉ូលិសស្រីល័ង្កា បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សជាង៤៦.០០០នាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេស ដោយសារបង្កឲ្យមានអំពើហិង្សា ទៅលើការដាក់បំរាមគោចរ នៅក្នុងស្រុកមួយចំនួន ដែលបានដាក់ឲ្យនៅនឹងកន្លែង គិតចាប់តាំងពីថ្ងៃទី២០ ខែមីនា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបាននិយាយថា មនុស្សចំនួន៤៦.២៨៤នាក់ ត្រូវបានចាប់ខ្លួន ដោយបានធ្វើការប្រមូលផ្តុំគ្នា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយថា ការវីរុសកូរ៉ូណា ដែលបានឆ្លងរាលដាល បានប្រកាសថា អ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង២៩.០០០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប អ្នកស្លាប់ និងអ្នកជាសះស្បើយពីជំងឺ មានរហូតដល់២១១.៩៣៨នាក់ គិតត្រឹមថ្ងៃសុក្រ ។ គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់ មានចំនួន១៩៥នាក់...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ថា លោក Mohammad Hanif Rezai អ្នកនាំពាក្យយោធាប្រចាំតំបន់ ភាគខាងជើងបាននិយាយថា លោក Mullah Yaqub មេដឹកនាំដ៏សំខាន់ម្នាក់ របស់ក្រុមតាលីបង់ និងបក្ខពួករបស់គាត់ចំនួន ១៥នាក់ ត្រូវបានសម្លាប់ដោយយន្តហោះយោធា ដែលបានវាយប្រហារនៅក្នុងស្រុក Kushindi ក្នុងខេត្ត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ជាង១៦ម៉ឺននាក់ ។ វិទ្យាស្ថាន Robert Koch Institute ហៅកាត់ថា (RKI) បានប្រកាសឲ្យដឹង នៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង ចំនួន៦៨៥នាក់ ក្នុងរយៈពេល១ថ្ងៃ...
បរទេស៖ ជំងឺរាតត្បាតបង្កឡើង ដោយវីរុសកូរ៉ូណា បានបន្ថែមភាពតានតឹងមួយទៀត កាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងដែល រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នៅពេលរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ឆេះទស្សនៈប្រឆាំងនឹងចិន សេចក្តីលម្អិត នៅក្នុងឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាល ដែលបានរាយការណ៍បង្ហាញថា តើសេណារីយ៉ូដែលអាក្រក់បំផុត មើលទៅដូចជាយ៉ាងណា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥...
ប៊ែកឡាំង៖ ប្រមុខរដ្ឋនៅប្រទេសអាល្លឺម៉ង់ នឹងយល់ព្រមលើវិធានការនានា ដើម្បីបន្ធូរបន្ថយ ការរឹតបន្តឹងលើជំងឺកូវីដ១៩ ក្នុងការកិច្ចពិភាក្សាគ្នា ជាមួយអធិការបតីលោកស្រី Angela Merkel ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។ នេះបើតាមប្រភពពីមនុស្សពីរនាក់ ដែលស្គាល់ការត្រៀមរៀបចំនេះ បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទ (៤ ឧសភា) ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា...
សឺណែវ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ៤ ឧសភាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង“ ប្រថុយប្រថាន” របស់ប្រធានាធិបតីអាមេរិក ដែលថាវីរុសថ្មីនេះ មានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកសង្គ្រោះបន្ទាន់...
សេអ៊ូល៖ ក្រសួងការពារជាតិក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះការអំពាវនាវ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការបាញ់កាំភ្លើងជាច្រើនគ្រាប់ កាលពីថ្ងៃអាទិត្យ ដើម្បីវាយប្រហារប៉ុស្តិ៍យាមមួយ របស់កូរ៉េខាងត្បូង នៅតាមព្រំដែនអន្តរកូរ៉េ។ នៅថ្ងៃអាទិត្យដើមសប្តាហ៍នេះ គ្រាប់កាំភ្លើងចំនួន ៤ គ្រាប់ពីកូរ៉េខាងជើង បានវាយប្រហារ ទៅលើប៉ុស្តិ៍យាមកាម របស់កូរ៉េខាងត្បូង នៅផ្នែកកណ្តាល នៃតំបន់គ្មានយោធា (DMZ)...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមចំណាយមូលនិធិ សង្គ្រោះគ្រោះមហន្តរាយបន្ទាន់ដែលមានទឹកប្រាក់សរុបចំនួន ១៤,៣ ពាន់ពាន់លានវ៉ុន (១១,៦៥ ពាន់លានដុល្លារអាមេរិក) ដល់ក្រុមគ្រួសារទាំងអស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។ រដ្ឋាភិបាលគ្រោងនឹងផ្តល់ប្រាក់ចំនួន ១ លានវ៉ុនដល់គ្រួសារនីមួយៗ ដែលមានសមាជិក ៤ នាក់ឬច្រើនជាងនេះ ៨០០.០០០ វ៉ុនដល់មនុស្ស ៣ នាក់គ្រួសារ ៦០០.០០០...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ជួយសិក្សាស្រាវជ្រាវ រកឱ្យឃើញនូវចំណុចខ្វះខាត ក៏ដូចជាការធ្វើយ៉ាងណា ឱ្យការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជាយុទ្ធសាស្រ្តច តុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, គោលនយោបាយ...
ភ្នំពេញ៖ លោកឧកញ៉ា ថៃ ទីណូ តំណាងក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក នៅព្រឹកថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាថវិកា ចំនួន ១៥៥.០០០ដុល្លារ ដល់ក្រសួងការបរទេសខ្មែរ សម្រាប់ជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។ ក្នុងពិធីប្រគល់ និងទទួលថវិកា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៥ ឧសភានេះ...
ភ្នំពេញ៖ សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០២០» ត្រូវបានខកខានដោយសារករណី មេរោគគូវីដ១៩ និងចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺនេះ ជាមួយរាជរដ្ឋាភិបាល ដែលបានហាមប្រាម មិនឲ្យមានការជួបជុំគ្នា និងកាត់បន្ថយការចំណាយជាដើមនោះ។ នេះបើយោងតាមការចេញផ្សាយ របស់BTV។ សមយុទ្ធហនុមានមាស២០២០ មានគម្រោងធ្វើកាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ដែលមានគម្រោងប្រើប្រាស់សព្វាវុធធន់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បាននិយាយថា “គ្មានវិទ្យាសាស្ត្រណាមួយ នៅពីក្រោយខ្នង” ដូចការអះអាង២ដែល បានបង្ហោះកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកនយោបាយ សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលថា ជំងឺកូវីដ១៩ អាចបង្កើតឡើងដោយស្នាដៃមនុស្ស និងបានភាយចេញពីមន្ទីរពិសោធន៍មួយ ។ យោងតាមអត្ថបទមួយដែលបាន បង្ហោះឡើងកាលពីថ្ងៃទី២២ ខែមេសា...
ក្នុងឱកាសដ៏មហាក្រៀមក្រំ និងសោកសៅនេះ ខ្ញុំបាទ អ៊ុក សមវិទ្យា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមសំដែង នូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកយាយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាអ្នកម្តាយដ៏មានគុណខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព ។...
SINGAPORE៖ ក្រុមវេជ្ជបណ្ឌិតនៅប្រទេសសិង្ហបុរី កំពុងប្រើថ្នាំប្រឆាំងវីរុស (Remdesivir ) ដែលជាថ្នាំបង្កើតឡើងដំបូង ដើម្បីទប់ទល់នឹងជំងឺអេបូឡា ដើម្បីយកទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅប្រទេសនេះ ជាផ្នែកមួយនៃ ការសាកល្បងព្យាបាល។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិត Shawn...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃច័ន្ទថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ ពីការឆ្លងសហគមន៍ ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍ជាប់គ្នា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។ យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយរដ្ឋាភិបាលក្រុងសេអ៊ូល បានឱ្យដឹងថា ការឆ្លងមេរោគសរុប នៅក្នុងរដ្ឋធានីបានកើនឡើងដល់ ៦៣៧ នាក់គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ ដោយមានមនុស្ស...
ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើពួកអ្នករិះគន់ស្រុកខ្មែរថា កុំប្រើពាក្យ «វាឆ្កួតតែស្រុកខ្មែរ» ព្រោះទឹកដីខ្មែរ ផ្តល់កំណើតដល់កូនខ្មែរ ជនជាតិខ្មែរ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាន ឲ្យដឹងថា នៅក្នុងច្បាប់ចរាចរណ៍...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់គ្រប់វិធានការ ដែលមានលក្ខណៈអន្ដរាគមន៍បន្ទាន់ ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ដើម្បីទ្រទ្រង់ផលប៉ះពាល់ទៅលើវិស័យ សេដ្ឋកិច្ច សង្គម ព្រមទាំង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ យោងតាមឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួន នៃសភាពការណ៍ ខែមេសា និងទិស...
នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ និងសុខុមាលភាព និងជីវៈភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០...