តៃប៉ិ៖ សមាជិកគណៈរដ្ឋមន្រ្តី សហរដ្ឋអាមេរិកគ្រោងនឹង ជួបជាមួយមេដឹកនាំតៃវ៉ាន់ នៅថ្ងៃច័ន្ទនេះក្នុងអំឡុង ពេលដំណើរទស្សនកិច្ចជាន់ខ្ពស់ ពីសហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសនេះ បានប្តូរការទទួលស្គាល់ការទូតពីកោះនេះ ទៅប្រទេសចិនក្នុងឆ្នាំ ១៩៧៩ ដែលជាដំណើរមួយដែល ទីក្រុងប៉េកាំង បានថ្កោលទោស ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Alex Azar បានទៅដល់កោះតៃប៉ិ កាលពីថ្ងៃអាទិត្យដើម្បីធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់តម្លៃប្រជាធិបតេយ្យ...
ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធានកិច្ចការព្រំដែន បានបង្ហាញពីប្រវត្តិរបស់ខ្លួនថា ជាកូនខ្មែរសុទ្ធសាធ ក្រោយបុគ្គលប្រឆាំង មួយចំនួនចោទប្រកាន់ថា ជាកូនយួន។ “កន្លងមក និងថ្មីៗនេះ មានក្រុមអមនុស្សទុច្ចរិតបានយករូបខ្ញុំ និងថ្នាក់ដឹកនាំទៅ edit និងលេបខាយពាក្យសំដីអត់សីលធម៍ទៅតាមអ្វីដែលគេចង់បាន ធ្វើឲ្យបងប្អូនមួយចំនួនមាន មន្ទិលសង្ស័យ និងយល់ខុសមកលើខ្ញុំថា ខ្ញុំជាយួន កូនយួន...
ហុងកុង៖ អ្នកកោះហៅសមាជិក មិនផ្លូវការនៃក្រុមប្រឹក្សា ប្រតិបត្តិបានប្រាប់សារព័ត៌មានចិនថា“ ហុងកុងនឹងបន្តធ្វើបានល្អទោះបីមាន ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ពីព្រោះទីក្រុងនេះមាន ការគាំទ្រពីរដ្ឋាភិបាលកណ្តាល” ។ លោក Bernard Charnwut Chan ដែលជាអនុប្រធានហុងកុង នៃសភាប្រជាជនជាតិ ដែលជានីតិកាលកំពូលរបស់ប្រទេស បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយដាក់ទណ្ឌកម្មលើមន្ត្រីហុងកុង និងចិនដីគោក។ មេដឹកនាំជំនួញជើងចាស់ រូបនេះបានបន្ថែមថា...
ភ្នំពេញ ៖ នគរបាលជានារីជាច្រើនរូប បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ជូនពួកគេ ក្រោយពួកគេចោទ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានបៀតបៀន កេរ្តិ៍ខ្មាស់ពួកខ្លួន។ យោងតាមលិខិតគោរពជូនសម្ដេចក្រឡាហោម ស ខេង របស់តំណាងនគបាលនារីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The Washington Post បានចុះផ្សាយនៅ ថ្ងៃចន្ទ ទី១០ ខែសីហានេះថា ប្រទេសលីបង់បានធ្លាក់ចូល ទៅក្នុងវិបត្តិនយោបាយកាន់តែជ្រៅ ក្រោយពីឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមី អាម៉ូនីញ៉ូម នីត្រាត (Ammonium Nitrate) ទម្ងន់ជាង២៧៥០តោនកាល ពីថ្ងៃអង្គារសប្តាហ៍មុន នៅទីក្រុងកំពង់ផែបេរូត ។ វិបត្តិនយោបាយកាន់តែជ្រៅ បានបង្ហាញអោយឃើញច្បាស់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សង្កេតឃើញថា មានមន្ដ្រីមួយចំនួនដេកដល់ម៉ោង១០ព្រឹក ហើយមិនទាន់ក្រោកទៅធ្វើការទៀត ។ សម្តេច ស ខេង បានហៅមន្ដ្រីបែបនេះខ្ចិលច្រអូសពោលគឺមិន ឡើងតួនាទីឡើយ ហើយបើមន្ដ្រីណាមួយធ្វើការងារល្អ សម្ដេចនឹងផ្ដល់ជូនតួនាទីអ្វីមួយ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០...
បរទេស៖ ដោយមាននាវា ផ្ទុកយន្តហោះ USS Ronald Reagan ជាឧបករណ៍សង្គ្រាមនាំមុខ កងទ័ពអាកាស និងកងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ នៅជិតប្រទេសជប៉ុន។ សមយុទ្ធនេះ មានការចូលរួម ដោយនាវាផ្ទុកយន្តហោះ និងក្រុមវាយប្រហារ ដែលជានាវាផ្ទុកយន្តហោះ ដាក់ពង្រាយ តែមួយគ្រឿងគត់របស់ទ័ពជើងទឹក ក៏ដូចជាកងវាយប្រហារ...
បរទេស៖ យោងតាម សហស្ថាបនិកក្រុមហ៊ុន គឺលោក Bill Gates និយាយក្នុងបទសម្ភាសន៍ជាមួយ WIRED ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ បានឱ្យដឹងថា សំណើរបស់ក្រុមហ៊ុន Microsoft ក្នុងការទិញកម្មវិធី ចែករំលែកវីដេអូ ដ៏មានប្រជាប្រិយភាពឈ្មោះថា TikTok គឺជា“ ពែងដែលមានថ្នាំពុល” ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃចន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងកិច្ចសន្យា...
វៀងច័ន្ទ៖ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាលឡាវ បានឲ្យដឹងថា ប្រជាជនឡាវ ៣១.១០៣ នាក់នៅក្នុងប្រទេស បានទទួលការធ្វើតេស្តជំងឺកូវីដ-១៩ ចាប់តាំងពីខែមករា មកហើយក្នុងនោះមាន ២០នាក់ឆ្លងជំងឺនេះ។ ប្រទេសឡាវ បានធ្វើតេស្តរកជំងឺកូវីដ-១៩ ចំនួន ៣១.១០៣នាក់ ចាប់តាំងពីខែមករា ដោយមាន ២០ នាក់វិជ្ជមាន និងអ្នកជំងឺ ១៩ នាក់ត្រូវបានអនុញ្ញាត...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីរាត្រីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ត្រូវបានគេកត់ត្រា អំពីអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន៦១នាក់ ដែលជាតួលេខ កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់សេចក្តីរាយការណ៍ អំពីអ្នកស្លាប់ គិតចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ដែលនាំឲ្យប្រទេសនេះ មានអ្នកស្លាប់កើនឡើងដល់...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៨៤១នាក់ និងអ្នកស្លាប់កើនដល់១១នាក់ ។ ក្រសួងសុខាភិបាល...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹក ស្ថិតនៅក្នុងភូមិ ពពិត ឃុំតាំងក្រាំង ស្រុកបាធាយ និងបានកំណត់យកនីតិវិធីឈ្នះឈ្នះ ដើម្បីធ្វើការដោះស្រាយ ។ អភិបាលស្រុកបាធាយ...
ស្វាយរៀង ៖ បុរសចិត្តភ្លើងម្នាក់ ផឹកស្រាស្រវឹង កើតភ្លើងប្រច័ណ្ឌ បានយកដំបងឫស្សីវាយប្រពន្ធ រហូតដល់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងចំណុច ភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស...
(ភ្នំពេញ) ថ្ងៃទី 10 ខែសីហា ឆ្នាំ ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍...
ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀល ពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា ថ្មីៗនេះ។ លោកឳពុកកូនពីររូបនេះ បានសម្តែងក្តីរីករាយថា «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ កន្លះកេសហូបជាមួយអ្នករួមការងារ។ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ ដោយសារ រំភើបពេក ព្រោះមិនដែលបាន ឈ្នះទឹកប្រាក់ច្រើននឹង គេទេ។ ម្យ៉ាង មកឈ្នះចំពេលដែលត្រូវការ ចាំបាច់បែបនេះទៀត»។ លោកថា ទឹកប្រាក់នេះពិតជាមក ចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត កូវីដ ធ្វើឲ្យប៉ះពាល់ដល់ អាជីវកម្មរបស់គាត់ហើយភរិយាលោក ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹង យកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប នេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ ពី ថ្ងៃទី ២៧ កក្កដា-០៣ សីហា។ ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០ លានរៀល៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។ ពិសាដោយការទទួលខុសត្រូវ!
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។ សូមជម្រាបថា លោក ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានុរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់ មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប៉ូលិស៣រូបកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមានករណីលិចទូក ល្បាត១គ្រឿងចូលក្នុងដែនទឹក Pulau Tibi នៅស្រុក Tanah Tidung ខេត្ត Kalimantan ខាងជើង ប្រទេសឥណ្ឌូនេស៊ី ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Pinarayi Vijayan រដ្ឋមមន្ត្រីប្រចាំរដ្ឋ Kerala បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី នៅក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលសាកសពបន្ថែមទៀត ចំនួន១៧នាក់ត្រូវបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសតួកគី បានក្លាយជាប្រទេសជាប់លំដាប់លេខ៣ដែលធ្វើការផលិតវ៉ាក់សាំងក្នុងស្រុកប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ជូនអង្គការសុខភាពពិភពលោក (WHO) ។ លោក Erdogan បានថ្លែងថា “តួកគីបានបង្ហាញអំពីគំរូនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩...
បុរីរាំ៖ ក្រុមនិស្សិតនិងយុវជនថៃ បាននាំគ្នាធ្វើបាតុកម្មដោយដាក់ឈ្មោះថា “ យុវជនបូរីរាំ ដើម្បីសេរីភាព” នៅឧទ្យានសាធារណៈមួយក្នុងស្រុកមឿង នៃខេត្តភាគឦសានតំបន់ទំនាបបុរីរាំ កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានអំពាវនាវឱ្យរំលាយសភា បញ្ចប់ការបំភិតបំភ័យរបស់រដ្ឋាភិបាលដល់ប្រជាជន និងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ នៅឯបាតុកម្មដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥ ល្ងាចនៅឧទ្យានសាធារណៈនៅជិតផ្លូវប្រសព្វ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៣២នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ក្នុងនោះរាប់បញ្ចូលទំាងម្នាក់នៅក្នុងសហគមន៍ និង៦នាក់ជាអ្នកមកពីបរទេស ។ នេះនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់៥៤.៩២៩នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ម្នាក់គត់នៅក្នុងសហគមន៍...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា អង្គការសុខភាពភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសុក្រថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាមេរិក មានជាង១០លាននាក់ ។ គិតត្រឹមម៉ោង១០ព្រឹក ត្រូវនឹងម៉ោង៨និង០០នាទី ម៉ោងសកល មានករណីថ្មីចំនួន១៥៤.១១៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅទ្វីបអាមេរិក ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១០.១៣៥.៣២២នាក់ ដែលចំនួននេះលើសពីចំនួនអ្នកឆ្លងជំងឺជាងពាក់កណ្តាលនៃពិភពលោក ដែលមាន១៨.៩០២.៧៣៥នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩៤.៥៩៨នាក់...
ភ្នំពេញ ៖ បន្ទាប់ពីខកខានការសិក្សា មួយរយៈពេល ដោយសារជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារៀន ថ្នាក់ទី៩និងទី១២ បើកបង្រៀនឡើងវិញ នៅក្នុងកំឡុង ខែកញ្ញា ឆ្នាំ២០២០ ហើយប្រឡងសញ្ញាបត្របាក់ឌុប ថ្នាក់ជាតិ នៅខែធ្នូឆ្នាំ២០២០ ។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃ ទី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាក បាទក្រហមកម្ពុជា កំពុងរៀបចំតុបតែងលម្អស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដើម្បីធ្វើឲ្យមានសោភ័ណភាពកាន់តែ ស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវ ទេសចរជាតិ អន្តរជាតិសម្រាប់ថ្ងៃឈប់ខាងមុខចាប់ពីនៅថ្ងៃទី១៧-២១ សីហា ឆ្នាំ២០២០។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួនជាង ១០០.០០០នាក់ និងលើសពី ៣លាននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៩០៥នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៤៩.៩៧០នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់១០០.៤៧៧នាក់ និងមានអ្នកឆ្លងជំងឺដល់៣.០១២.៤១២នាក់ ។ រដ្ឋសៅប៉ូឡូ...
PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពលរដ្ឋចំនួន ១១នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រាដែលមានករណី អគ្គីភ័យឆេះអគារមួយកន្លែង នៅតំបន់ Karvina ភាគខាងកើតនៃសាធារណរដ្ឋឆេក កាលពីល្ងាចថ្ងៃសៅរ៍ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យបានកើតឡើងនៅជាន់ទី១១ នៃអគារនៅក្រុង Bohumin កាលពីល្ងាចថ្ងៃសៅរ៍...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ទូរទស្សន៍ LBCI TV បានផ្សាយថា មន្ត្រីប៉ូលិសមួយរូបរបស់ប្រទេសលីបង់ បានស្លាប់ និងពលរដ្ឋចំនួន ១៤២នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ក្នុងអំឡុងពេលតវ៉ាប្រឆំានឹង វិធានការណ៍ច្បាបនៅក្រុងបេរ៉ាត់ ហើយករណីនេះ បានកើតឡើងបន្ទាប់ពីមាន ករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សតិចបំផុត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាននាំគ្នា ស្វែងរកឃើញប្រអប់ខ្មៅ នៃយន្តហោះដែលបើកធ្លាក់ផ្លូវ នៅភាគខាងត្បូងនៃ ប្រទេសឥណ្ឌានោះហើយ ដែលក្នុងនោះអ្នកដំណើរ ១៨នាក់បានបាត់បង់ជីវិត។ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air India ដែល ត្រូវបានគេដឹងថាបានធ្វើដំណើរពី ទីក្រុងឌុបៃបានចុះចតខុសផ្លូវ ដោយសារតែអាកាសធាតុ មិនអំណោយផល នៅឯអាកាសយានដ្ឋាន...