ព័ត៌មានអន្តរជាតិ

តម្លៃការនាំចេញ របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ៤ខែជាប់គ្នាក្នុងខែវិច្ឆិកា ខណៈរូបិយប័ណ្ណក្នុងស្រុកបន្ដឡើងថ្លៃ

សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃពុធនេះថា តម្លៃនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នាក្នុងខែវិច្ឆិកា ខណៈរូបិយប័ណ្ណ ក្នុងស្រុកបន្តឡើងថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

សន្ទស្សន៍តម្លៃនាំចេញ របស់ប្រទេសនេះ គិតជារូបិយប័ណ្ណក្នុងស្រុក បានធ្លាក់ចុះ ០,៨ ភាគរយក្នុងខែវិច្ឆិកា ពីខែមុននេះបើយោងតាមទិន្នន័យបឋម របស់ធនាគារកូរ៉េ (BOK) ។

នេះបានកត់សំគាល់ពីការធ្លាក់ចុះរយៈពេល ៤ខែជាប់គ្នា បន្ទាប់ពីសន្ទស្សន៍នេះ បានកើនឡើងសម្រាប់ខែទី៣ ជាប់ៗគ្នានៅក្នុងខែកក្កដា។

ចាប់ពីមួយឆ្នាំមុនសន្ទស្សន៍នេះ បានធ្លាក់ចុះ ៤,៩ ភាគរយ ដែលជាការធ្លាក់ចុះរយៈពេល ១៨ ខែជាប់គ្នា។ រូបិយប័ណ្ណកូរ៉េ បានកើនឡើង ២,៤ ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងខែវិច្ឆិកា។

ធនាគារកណ្តាលកូរ៉េបានឱ្យដឹងថា តម្លៃការនាំចូលរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់គ្នាកាលពីខែមុន ដោយសារតម្លៃទំនិញអេឡិចត្រូនិចធ្លាក់ចុះ៕ ដោយ៖ ឈូក បូរ៉ា

To Top