វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកមានគំនិតល្អណាស់ អំពីសុខភាពរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប៉ុន្តែមិនទាន់អាចនិយាយ អំពីវាបាននៅឡើយទេ។ នៅក្នុងសន្និសីទកាសែត សេតវិមានលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេប្រហែលជាបានដឹង អំពីស្ថានភាពរបស់លោក គីម ជុងអ៊ុន នាពេលអនាគតដ៏ឆាប់ខាងមុខនេះ។...
បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយនៅថ្ងៃពុធនេះថា ការអំពាវនាវរបស់អូស្រ្តាលី ឱ្យស្វែងរកការស៊ើបអង្កេត លើប្រភពដើមនៃជំងឺឆ្លងវីរុសថ្មី គឺជារឿងសមហេតុផល និងមិនផ្តោតលើ ប្រទេសជាក់លាក់ណាមួយឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក ម៉ូរីសុន ថា...
រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយ ដោយនាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសនេះ បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឱ្យមនុស្ស ២៧.៣៥៩ នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី ដែលនាំមកនូវចំនួនសរុប នៃការឆ្លងជំងឺ ស្លាប់ និងជាសះស្បើយឡើងវិញ ដល់ ២០១.៥០៥ គិតត្រឹមថ្ងៃអង្គារ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ...
ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថា ឥណ្ឌានឹងសម្រេចចិត្ដ ដោយប្រុងប្រយ័ត្នលើថា តើត្រូវបញ្ជូនត្រឡប់ ទៅប្រទេសចិនវិញ លើឧបករណ៍ធ្វើតេស្ត រកមេរោគថ្មី ដែលមានកំហុស ដែលបានចោទប្រកាន់លើប្រទេសចិន។ អ្នកនាំពាក្យក្រសួង ការបរទេសលោក Geng Shuang បានប្រាប់អ្នកយកព័ត៌មានថា យើងសង្ឃឹមថា ឥណ្ឌានឹងធ្វើទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយក្រុមហ៊ុនចិន ដែលពាក់ព័ន្ធ ហើយឆ្លើយតបដោយសមរម្យ ។...
សេអ៊ូល៖ ទិន្ន័យបានបង្ហាញនៅថ្ងៃពុធនេះថា ផលិតផលឧស្សាហកម្មទូទៅ របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ០,៣ ភាគរយក្នុងខែមីនា ពីមួយខែមុន ដោយសារជំងឺរាតត្បាត ឆ្លងរាលដាលយ៉ាងខ្លាំង ប៉ះពាល់ដល់ការនាំចេញ និងការប្រើប្រាស់ឯកជន។ ទោះយ៉ាងណាទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េបានបង្ហាញថា ផលិតកម្មឧស្សាហកម្មរ៉ែ ការផលិតឧស្ម័ន និងអគ្គិសនីបានកើនឡើង ៤,៦ ភាគរយ បើប្រៀបធៀបទៅនឹងខែមុន។ ពីមួយឆ្នាំមុនទិន្នផលឧស្សាហកម្មរួម ក៏បានកើនឡើង ០,៦...
ភ្នំពេញ ៖ ពលករខ្មែរ ៣នាក់ ក្នុងចំណោម ១៧នាក់ ដែលនាំគ្នាជួបជុំផឹកស៊ីសប្បាយ មិនអនុវត្តតាមបម្រាម ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ របស់អាជ្ញាធរថៃ កាលពីអំឡុងបុណ្យ ចូលឆ្នាំខ្មែរនោះ ត្រូវបានអាជ្ញាធរថៃ រៀបចំនីតីវីធីបញ្ជូនទៅតុលាការ ដោយសារមិនព្រមបង់ប្រាក់ តាមការពិន័យ ។ នេះបើតាមការបញ្ជក់ របស់លោក កុយ គួង អ្នកនាំពាក្យ...
ភ្នំពេញថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះ ការរក្សាអនាម័យខ្លួនប្រាណ លាងដៃ ពាក់ម៉ាស់គឺជារឿងចាំបាច់! តែអ្វីដែលកាន់តែចាំបាច់បំផុតនោះគឺត្រូវប្រាកដថាសម្លៀកបំពាក់របស់យើងដែលពាក់ ប្រចាំថ្ងៃមិនថាទៅធ្វើការ ឬមកពីខាងក្រៅវិញទាំងអស់បោកបានស្អាតល្អ និងគ្មានមេរោគ បាក់តេរីផ្សេងៗតោងជាប់ឡើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀក បំពាក់ទ្វារចំហៀង Samsung AddWash™ ថ្មីនេះលោកអ្នកគ្មានអ្វីត្រូវបារម្ភទៀតទេ…! មានច្រើនបោកច្រើន…មានតិចបោកតិច…ហើយប្រសិនបើកំពុងបោក ហើយភ្លេច…ក៏នៅតែអត់បញ្ហា ហើយអ្វីដែលកាន់តែពិសេស បំផុតនោះមានបំពាក់នូវមុខងារបោកសម្អាតដោយប្រើ...
ប៉េកាំង៖ លោក Yuan Zhiming ជាប្រធាននៃមន្ទីរពិសោធន៍ របស់ទីក្រុងវូហាននៅថ្ងៃពុធនេះ បានចេញមកធ្វើការអះអាងថា រាល់ការចោទប្រកាន់ ដែលលើកឡើងថា វីរុសកូរ៉ូណា មានប្រភពចេញ ពីមន្ទីរពិសោធន៍ជីវឧស្ម័នជាតិ របស់ប្រទេសចិន នៅឯវិទ្យាស្ថានវូហាន ឬ WIV គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ...
កំពង់ចាម ៖ មន្ត្រីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានធ្វើការជួសជុលទំនប់អាងទឹក នៅទីតាំងក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ បានទឹកស្រោចស្រពដំណាំ ដាំដុះ។ តាមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសានេះបានឲ្យដឹថា បណ្តានៃក្រុមប្រទេសBRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើងនៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំដោយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergei Lavrov...
ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ ចាប់ផ្ដើមចុះផ្សព្វផ្សាយកម្មវិធី សិក្សាពីចម្ងាយនៅតាមសហគមន៍ ដើម្បីធានាបានថា សិស្សានុសិស្ស នៅតែទទួលបានការអប់រំ ទោះបីជាសាលារៀន ត្រូវ បានពន្យារពេលចូលរៀន ដោយសារការរីករាលដាលជំងឺ កូវីដ-១៩ ក៏ដោយ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៩ ខែមេសា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរកឃើញថាមានមនុស្សជាង ១ លាននាក់បានឆ្លងជំងឺកូវីដ-១៩ នេះហើយក្លាយជា ប្រទេសដំបូងគេ ដែលឈានដល់ដំណាក់ កាលឆ្លងដ៏មហិមា នេះបេីយោងតាមការ ចុះផ្សាយរបស់ទី ភ្នាក់ងារសារព័រ៌មាន ក្យូដូជប៉ុន។ នៅទូទាំងពិភពលោកចំនួនករណីឆ្លង ដែលបានបញ្ជាក់បានឡើងដល់ជាង ៣ លាននាក់ដោយជំងឺបណ្តាលមកពីជំងឺរលាកសួតបានសម្លាប់មនុស្សជាង ២១០.០០០ នាក់ ក្នុងអេស្បា ញនិងអ៊ីតាលី ឈរនៅលេខរៀងបន្ទាប់...
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាទប់ស្កាត់ ឲ្យបានចំពោះពលករខ្មែរ ដែលចង់វិលត្រឡប់ទៅកាន់ ប្រទេសថៃវិញ ខណៈមានមេខ្យល់កំពុងដើរ ឃោសនាឲ្យពួកគេវិលវិញ ។ ចំពោះករណីនេះ ត្រូវបានលោកស្រីអះអាងថា អាច នឹងធ្វើឲ្យពួកគេជួបហានិភ័យ ខ្ពស់ចំពោះការបញ្ហា...
បរទេស៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីថ្លែងការណ៍ ខុសប្រក្រតីមួយ ដោយលើកសរសើរពី មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ស្របពេលមានមន្ទិល សង្ស័យកើនឡើង ស្តីពីស្ថានភាពបាត់ខ្លួន របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតកូរ៉េខាងជើង បាននិយាយថា បើទោះជាអនាគតមិនច្បាស់លាស់ ប៉ុន្តែលោក គីម បានបង្ហាញខ្លួនលោកថា...
បរទេស៖ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសការបាញ់បង្ហោះ ផ្កាយរណបយោធារបស់ប្រទេសអ៊ីរ៉ង់ ដោយធ្វើការលើកឡើងថា វាជាការបំពានមួយ ចំពោះសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។ មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានថ្កោលទោសការបាញ់បង្ហោះនោះ ដោយលើកឡើងថា មីស៊ីលដែលប្រើបញ្ជូនផ្កាយរណប Nour-1...
បរទេស៖ ការប្រកាសស្វយគ្រប់គ្រង ធ្វើឡើងដោយក្រុមបះបោរ នៅក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានធ្វើឲ្យមេដឹកនាំយោធានិងការទូត ធ្វើការអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងៀម ព្រោះភ័យខ្លាចថា ទង្វើបែបនេះ បញ្ឆេះឲ្យមានភ្លើងហិង្សាខ្លាំងឡើង រវាងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់។ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតនៅយេម៉ែន មន្ត្រីការទូត និងអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឲ្យក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូងយេម៉ែន ឈប់ធ្វើការបង្កឲ្យមានភាពតានតឹងកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា វឌ្ឍនភាពនៃការអនុវត្តគម្រោង ធ្វើឲ្យប្រសើរឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ សម្រេចបាន ៨០,០២%ហើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១)...
កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សាខាបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវខ្វះខាត ចាស់ជរាស្ត្រីម៉េម៉ាយ ចំនួន៣សង្កាត់ ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង សង្កាត់ស្មាច់មានជ័យ១០គ្រួសារ សង្កាត់ដងទង់១០គ្រួសារ សង្កាត់ស្ទឹងវែង១២គ្រួសារ សរុបចំនួន៣២ គ្រួសារ ។ នៅក្នុងឱកាសនេះ លោកស្រី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកសូមជូនពរមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន ឲ្យមានសុខភាពល្អ នៅពេលមានរបាយការណ៍ថា លោកអាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ ប៉ុន្តែបានបដិសេធធ្វើអត្ថាធិប្បាយ បន្ថែមនោះទេ។ លោកប្រធានាធិបតី បានផ្តល់ការវាយតម្លៃផ្សេងៗគ្នា ចាប់តាំងពីរបាយការណ៍ ស្តីពីបញ្ហាសុខភាពដែលត្រូវបានចោទប្រកាន់ របស់មេដឹកនាំកូរ៉េខាងជើង បានចាប់ផ្តើមលេចឡើង កាលពីសប្តាហ៍មុន។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាននៅពេលសួរថាតើលោកគីម...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ការងារឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា ជាកិច្ចការងារដំបូង ហើយវាមិនអាចសុក្រឹត្យ ទាំងអស់ឡើយ ដូច្នេះភាគីពាក់ព័ន្ធ ត្រូវធ្វើការងារនេះឲ្យត្រឹមត្រូវបំផុត។ ក្នុងកិច្ចប្រជុំ ឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភា...
សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួម លោក Kim Yeon-chul បានច្រានចោលរបាយការណ៍ ដែលមិនបានបញ្ជាក់អំពីជំងឺ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជា“ ព័ត៌មានក្លែងក្លាយ” និង“ មិនចេះរីងស្ងួត” ដោយទទូចថា លោកអាចនិយាយ ដោយមានទំនុកចិត្តថា មិនមានសញ្ញាមិនប្រក្រីណាមួយ នៅក្នុងរដ្ឋកុម្មុយនិស្តមួយនេះទេ។ ការប៉ាន់ស្មានអំពីសុខភាព របស់លោកគីម...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារផ្តាំផ្ញើ ទៅប្រជាពលរដ្ឋ ជាពិសេស យុវជនត្រូវតែមានបណ្ណបើកបរ ពិតប្រាកដ ត្រឹមត្រូវដាក់ជាប់តាមខ្លួន រាល់ពេលធ្វើដំណើរ ដើម្បីជៀសវាងការផាកពិន័យ ។ ការផ្ញើសាររបស់នាយករដ្ឋ ខណៈការអនុវត្តច្បាប់ ចរាចរណ៍នឹងធ្វើឡើងថ្ងៃ១ ឧសភា ខាងមុខនេះ។ ច្បាប់ថ្មីនេះ គ្រាន់តែអត់ពាក់មួកសុវត្ថិភាព...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឲ្យពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឬដែលទើបតែត្រឡប់ ចូលមកកម្ពុជាវិញ ត្រូវចេះថែរក្សា ថែទាំសុខភាព ឲ្យបានល្អជានិច្ច ដោយគោរពតាមវិធាននានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសើចចំអកដាក់ អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារបន្ទាប់ពីអ្នកអះអាង ចុងក្រោយច្រឡំថា កូរ៉េខាងត្បូងបានធ្វើតេស្ត រកមេរោគឆ្លងកូវីដ-១៩ លើមនុស្សច្រើន ជាងសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី ដែលមានទំនាក់ទំនង អរិភាពជាមួយសមាជិកប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលអ្នក សារព័ត៌មានសួរថា ហេតុអ្វីបានជាកូរ៉េខាងត្បូង ធ្វើតេស្ត ៥ ដងលើមនុស្សម្នាក់ៗ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទីព្រឹក ថ្ងៃទី២៩ មេសានេះ បាននិងកំពុងជួបពិភាក្សាការងារ ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ Timor-Leste ។
មែលប៊ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ថា គិតត្រឹមថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ដោយបន្ថែមពីការធ្លាក់ចុះយ៉ាងគំហុក កាលពីពេលមុន ហើយធ្វើឲ្យមានក្តីបារម្ភ ទៅលើដែនកំណត់នៃសមត្ថភាព ដើម្បីរក្សាទុកប្រេងឆៅ នៅទូទាំងពិភពលោក និងមានការរំពឹងជាច្រើនថា តម្រូវការប្រេងក៏មានតិចដែរ ខណៈដែលមានការរឹតត្បិត ចំពោះការឆ្លងវីរុសកូរ៉ូណា...
បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីជឿជាក់ថា ដំណើរការនយោបាយនិងការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសលីប៊ី ក្រោយពីមេដឹកនាំយោធា មានមូលដ្ឋាននៅខាងកើតប្រទេស គឺលោក Khalifa Haftar បានដណ្ដើមអំណាចក្តោបក្តាប់ប្រទេស។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងទីក្រុងមូស្គូ យើងនៅតែមានជំនឿថា ដំណោះស្រាយ...
ភ្នំពេញ: កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរំលោភ ទៅលើកម្មការិនីរោងចក្ររួច និងបានវាយ យកកាំបិតចាក់កជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ ។ ជនដៃដល់បានព្យាយាមរត់គេច ត្រូវកម្លាំងជំនាញ ក្រោមការបញ្ជាផ្ទាល់ របស់ស្នងការរាជធានីភ្នំពេញ តាមចាប់ខ្លួនជនសង្ស័យ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។...
បរទេស៖ អ្នកជំនាញរបស់ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការព្យាករថា កំណើនប៉ះពាល់សេដ្ឋកិច្ច និងរូបរាងបណ្ដាលពី ការរាតត្បាត នៃមេរោគកូវីដ១៩ អាចនឹងជាគ្រោះថ្នាក់ខ្លាំង ចំពោះសុខភាព សុវត្ថិភាព និងសិទ្ធិមនុស្ស របស់ស្ត្រីនិងក្មេងស្រី។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...