ព័ត៌មានអន្តរជាតិ

មានការសរសើរ យ៉ាងខ្លាំង ចំពោះកូរ៉េខាងត្បូង សម្រាប់ការបើកព្រំដែន ដល់ជនភៀសខ្លួន បើទោះកំពុង មានជំងឺកូវីដ-១៩

សេអ៊ូល ៖ អ្នកតំណាងទីភ្នាក់ងារ ជនភៀសខ្លួនអង្គការ សហប្រជាជាតិ ប្រចាំនៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទ បានកោតសរសើរ ប្រទេសកូរ៉េខាងត្បូង ដែលបានរក្សាព្រំដែន របស់ខ្លួន សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ទោះបីមានការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលអំពាវនាវឱ្យមានការខិតខំ ដើម្បីផ្លាស់ប្តូរការយល់ឃើញ របស់ជនភៀសខ្លួន ដែលគ្រាន់តែជាបន្ទុកមួយ ។

លោក James Lynch ប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន (UNHCR) កូរ៉េបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទកាសែតមួយ ដែលប្រារព្ធខួបលើកទី ៧០ នៃទីភ្នាក់ងារ ដែលបានកើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដើម្បីជួយអ្នក ដែលភៀសខ្លួនពីអំពើហិង្សាជម្លោះ និងការគំរាមកំហែងផ្សេងៗដល់អាយុជីវិត របស់ពួកគេ។

លោកបានលើកឡើងថា “រដ្ឋាភិបាលកូរ៉េ មិនដូចប្រទេស ១៦៨ ផ្សេងទៀត ដែលមានប្រព័ន្ធសិទ្ធិជ្រកកោន ក្នុងពេលមានរោគរាតត្បាតនោះទេ។ ពួកគេបានរួមបញ្ចូលនៅក្នុងការអនុញ្ញាត ឱ្យប្រជាជនទាំងអស់រួមទាំងជនភៀសខ្លួន ទទួលបាននូវប្រព័ន្ធថែទាំសុខភាព” ។

លោកបានបន្ថែមទៀតថា “វាក៏សំខាន់ផងដែរក្នុងការកត់សម្គាល់ថា ពួកគេនៅតែបន្តទទួលយកជនភៀសខ្លួន សូម្បីតែប្រទេសកំពុងមានមេរោគរាតត្បាត។ ដូច្នេះយើងសូមសាទរ ចំពោះរដ្ឋាភិបាលកូរ៉េ ចំពោះសកម្មភាព របស់ពួកគេក្នុងពេលមាន ជំងឺរាតត្បាត”៕

ដោយ ឈូក បូរ៉ា

To Top