ម៉ានីល៖ ក្រសួងសុខាភិបាល របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៩មីនា បានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ឬកូវីដ១៩ចំនួន ៣៤៣ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួន អ្នកឆ្លងកើនឡើង ដល់កម្រិតខ្ពស់ថ្មីគឺ ១.៤១៨ នាក់ ចំណែកចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ៧១ នាក់ផងដែរ ខណៈដែលអ្នកជំងឺ ដែលបានជាសះស្បើយ...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា គ្មានអ្នកណាឆ្លើយបានទេថា ប្រើថ្នាំអ្វីព្យាបាល អ្នកជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ និងនៅលើពិភពលោក ។
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួន ដោយសារពួកគាត់មានវ័យចំណាស់ ជាពិសេសក្នុងដំណាក់កាលកែទម្រង់នេះ រដ្ឋាភិបាល ត្រូវការមន្រ្តីដែលមានភាព រហ័សរហួន និងមានគំនិតច្នៃប្រឌិត។
ភ្នំពេញ៖ ងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងពិចារណាពិនិត្យលទ្ធភាព បញ្ចេញទុនបម្រុង របស់រដ្ឋប្រមាណ ៥០០ទៅ៦០០លានដុល្លារ ទៅឲ្យផ្នែកធនាគារនិង គ្រឹះស្ថានឯកជន ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ មីនាហើយ សេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ មេសា ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ មេសាខាងមុខនេះតទៅ ដោយទុកពេលឲ្យថៅកែ កាស៊ីណូទាំងអស់ ទូទាត់ប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន។
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានរាយការណ៍ថា មានមនុស្សស្លាប់ជាង ២.០០០ នាក់។ នេះបើយោងតាមការសរុបទិន្នន័យថ្មីដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម នៃសាកលវិទ្យាល័យ Johns Hopkins (CSSE) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការបង្ហញរបស់ CSSE ថា គិតត្រឹមម៉ោង ៦...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះបាន ឲ្យដឹងថាសមយុទ្ធយោធានៃកងកម្លាំងអាមេរិក នៅក្នុងប្រទេស ហ្វីលីពីនដែលត្រៀមនឹងធ្វើឡើង នៅក្នុងខែឧសភានោះត្រូវបានប្រកាសលប់ចោល ហើយដោយ សារបញ្ហាកូរ៉ូណាកំពុងវាយលុក នៅក្នុងប្រទេសមួយនេះ។ សមយុទ្ធយោធាដែលត្រូវបានស្គាល់ ឈ្មោះថា Balikatan ឆ្នាំ២០២០គឺជា សមយុទ្ធយោធាដ៏ធំមួយរវាងអាមេរិកនិងហ្វីលីពីន ដោយក្នុងនោះ កងទ័ពអាមេរិករាប់ពាន់នាក់ នឹងត្រូវមានវត្តមានប៉ុន្តែក្រោយការប្រជុំ ពិភាក្សាគ្នារួចមកមេបញ្ជា ការយោធាប្រចាំ នៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកលោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់បទបញ្ជាឲ្យភាគីពាក់ព័ន្ធ ចុះរឹបអូសនិងដុតបំផ្លាញចោល នូវឧបករណ៍ ធ្វើតេស្តរកវីរុស Covid-19 ដែលផ្សព្វផ្សាយនិង ដាក់លក់ដោយគ្មាន ការទទួល ស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានសហការជាមួយ នឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តតួសង្កែ១ បានធ្វើការស្រាវជ្រាវបង្ក្រាប ជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ១/ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤...
រ៉ូម៖ យោងតាមទិន្នន័យថ្មីដែល ចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិល បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាល កូវីដ១៩ បានធ្វើឱ្យមនុស្ស ១០.០២៣ នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការឆ្លងសរុបកើនឡើងដល់ ៩២.៤៧២ នាក់។ យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺបានជាសះស្បើយពីជំងឺនេះ កើនឡើងដល់ចំនួន ១២.៣៨៤នាក់ផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រកាសវិធានការដាក់បម្រាមធ្វើដំណើរកាន់តែតឹងរឹងឡើង ដែលនឹងបង្ខំបុគ្គលិកការងារមិនចាំបាច់ទាំងអស់ ស្នាក់នៅផ្ទះ សម្រាប់រយៈពេលពីរសប្ដាហ៍បន្ទាប់ ស្របពេលដែលរដ្ឋាភិបាល រាយការណ៍ការស្លាប់ថ្មី បណ្ដាលពីកូរ៉ូណាវីរុសចំនួន ៨៣២នាក់ទាំងយប់។ ចំណាត់ការដ៏ថ្មីបំផុត ដើម្បីប្រយុទ្ធនឹងវីរុសថ្មី នៅក្នុងប្រទេសអេស្ប៉ាញ ជាប្រទេសរងផលប៉ះពាល់ ធ្ងន់ធ្ងលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលីនេះ នឹងត្រូវបានអនុម័តនៅក្នុង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន៤ករណីថ្មីបន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន២នាក់ ។ គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជាសរុប ចំនួន១០៧នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២៣នាក់។
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាព រាជរដ្ឋាភិបាល ។ សម័យប្រជុំរដ្ឋសភា ក្រោយមអធិបតីភាពសម្តេចពញ្ញាចក្រី ហេងសំរិនប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា និងសមា ជិករដ្ឋសភាសរុប១២១។ សម្តេចតេជោ...
បរទេស៖ មន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ ដែលជាមន្ទីរពេទ្យធំបំផុតមួយ របស់ប្រទេសវៀតណាម បានផ្អាកទទួលយកអ្នកជំងឺថ្មី ហើយមន្ទីរពេទ្យនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក កាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទនេះបានកើតឡើងបន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ២ ទាក់ទងនឹងមន្ទីរពេទ្យត្រូវ...
ម៉ានីល៖ ក្រុមមន្រ្តីបាននិយាយថា យន្តហោះដឹកបុគ្គលិកពេទ្យមួយគ្រឿងបានផ្ទុះឡើងអំឡុងពេលហោះឡើង នៅរដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (២៩ មីនា) ដោយបានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់ ៨ នាក់រួមទាំងជនជាតិអាមេរិកម្នាក់ និងកាណាដាម្នាក់ ផងដែរ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ Lionair...
បូរិរាំ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយថា កុប្បកម្មមួយបានផ្ទុះឡើង នៅពន្ធនាគារនៃខេត្ត បូរីរាំ បន្ទាប់ពីអ្នកទោស ប្រហែល ១០០ នាក់បាន នាំគ្នាវាយកម្ទេចគ្រឿងសង្ហារិម និងវាយបំបែកបង្អួច និងបានបង្កជាអគ្គិភ័យ ក្រោយពីមានពាក្យចចាមអារាម នៃការផ្ទុះនៃវីរុស Covid-19 ក្នុងពន្ធនាគារ នៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ ឲ្យចាប់ឃុំខ្លួនទណ្ឌិត លេខ 015 អ.យ.ឃ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បង្គាប់ឲ្យស្រាវជ្រាវរកចាប់ទណ្ឌិត ១រូប ឈ្មោះ ភុំ មុនីរ័ត្ន ។ ទណ្ឌិតខាងលើនេះ...
វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោក ក្នុងពេលដ៏សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...
ឡុងដ៍៖ បុគ្គលិកពេទ្យចិនមួយក្រុម បានមកដល់អាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុស COVID-19 ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពេទ្យដែលមានសមាជិក ១៥ នាក់មកពីខេត្តសានដុង ភាគខាងកើតរបស់ប្រទេសចិន រួមមានអ្នកជំនាញ ខាងវេជ្ជសាស្ត្រចំនួន...
ដោយមើលឃើញ ពីការរីករាលដាល នៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើន កំពុងតែនៅផ្ទះ និងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែនាំ ដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ ស្របពេលជាមួយអង្គការជាច្រើន ដាក់ចេញគោលការណ៍ ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរ ទៅជាការរៀនតាមអនឡាញ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការឃ្លាតឆ្ងាយពីគ្នា និងគាំទ្រដល់អតិថិជន...
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញប្រត្តិកម្មភ្លាមៗ ឆ្លើយតបនឹង សារសំឡេង ដែលកំពុង មានការចែកចាយជាបន្តបន្ទាប់ នូវព័ត៌មានថា នឹងមានការបិទទីក្រុងភ្នំពេញ ទាក់ទិននឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល់ វឹកវរ ក្នុងសង្គម ។...
បរទេស ៖ ចំនួនអ្នកស្លាប់បណ្ដាល មកពីឆ្លងកូរ៉ូណាវីរុស នៅក្នុងប្រទេសអ៊ីតាលី តាមសេចក្តីរាយការណ៍ បានកើនឡើងលើសពី១០.០០០នាក់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយតួលេខនេះ បានធ្វើឲ្យមានការបន្តបម្រាម ធ្វើដំណើរថ្នាក់ជាតិ ដ៏ពិតប្រាកដមួយ។ មន្ត្រីជំនាញបាននិយាយថា មនុស្សជាតិ៨៨៩នាក់ បានថ្លាប់ក្នុងរយៈពេល២៤ម៉ោងមុន ហើយនេះគឺជាចំនួនការស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ទីពីរ ចាប់តាំងពីការឆ្លងរីករាលដាល នៃកូវីដ១៩ បានផ្ទុះឡើងក្នុងប្រទេសអ៊ីតាលី នាថ្ងៃទី២១ ខែកុម្ភៈ...
បរទេស ៖ អគ្គេសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មិនប្រាកដ អត្តសញ្ញាតិច បំផុតមួយគ្រាប់ ចូលទៅក្នុងសមុទ្រ នៅក្បែរតំបន់ឆ្នេរ ភាគខាងកើត តែក្រសួងការពារជាតិ ជប៉ុនរាយការណ៍ថា វាហាក់ជាមីស៊ីលផ្លោង ។ ក្រសួងការពារជាតិជប៉ុន បាននិយាយប្រាប់ថា មីស៊ីលនោះ មិនបានធ្លាក់ចូលក្នុងទឹកដីជប៉ុន ឬក៏តំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុនទេ...
ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ២០២០ថ្ងៃនេះ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានធ្វើការចែកស៊ីមដោយឥតគិតថ្លៃ ជូនដល់គ្រូពេទ្យនិងបុគ្គលិកពេទ្យនៅក្នុងក្រុងព្រះសីហនុចំនួន ៨០ នាក់ ដោយអនុញ្ញាតឱ្យពួកគាត់អាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ រហូតដល់ស្ថានភាពនៃជម្ងឺ Covid-19 ត្រូវបានបញ្ចប់ទៅវិញ។ ការផ្តល់ជូននេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីធានាឱ្យបានថារាល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ...
បរទេស៖ យោងតាមរបាយការណ៍មួយ ចេញដោយទីភ្នាក់ងារ វិនិយោគនៃប្រទេសឥណ្ឌា បានឲ្យដឹងថា ប្រទេសឥណ្ឌាត្រូវការម៉ាស់ តិចបំផុត៣៨លានម៉ាស់ និងគ្រឿងបរិក្ខារ ការពារផ្ទាល់ចំនួន៦,២លាន ស្របពេលដែលប្រទេសនេះ ប្រឈមមុខនឹង ការរីករាលដាល នៃកូរ៉ូណាវីរុស និងបានចូលទៅរកក្រុមហ៊ុនរាប់រយ ដើម្បីធានាការផ្គត់ផ្គង់ បានរហ័ស។ នៅក្នុងឯកសារផ្ទៃក្នុង ៤ទំព័រ ចេញនៅថ្ងៃទី២៧ ខែមីនា ទីភ្នាក់ងារវិនិយោគឥណ្ឌា បានផ្តល់សេចក្តីលម្អិតស្តីពីកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ថា កម្ពុជាចូលរួមជាមួយពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩។ សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជា មានសរុបចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់...
បរទេស៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិនានេះ ប្រទេសរុស្សី បានលើកឡើងថា ទណ្ឌកម្ម បន្ថែមលើប្រធានាធិបតី វេណេស៊ុយអេឡាលោក Nicolas Maduro គឺជារឿងមិនសមហេតុផល ហើយបញ្ជាក់ថាទណ្ឌកម្ម ទាំងឡាយដែលអាមេរិក បានដាក់ទៅឲ្យប្រទេសមួយនេះ ក្នុងស្ថានភាពដែល COVID-19 កំពុងវាយប្រហារខ្លាំងនោះ វានឹងក្លាយទៅជា ឧបករណ៍សម្រាប់ ប្រល័យពូជសាសន៍ ទៅវិញនោះទេ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu តាមសេចក្តីរាយការណ៍ បានបន្តធ្វើការអញ្ជើញ អ្នកសារព័ត៌មាន សហរដ្ឋអាមេរិក៣រូប ឲ្យទៅប្រចាំការនៅលើកោះតៃវ៉ាន់ បន្ទាប់ពីអ្នកសារព័ត៌មាន ទាំងនោះ ត្រូវបានទីក្រុងប៉េកាំង ប្រកាសបណ្ដេញ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០...