កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងលោក អ៊ុន ចាន់ដាអភិបាលខេត្ត កំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ បានរៀបចំពិធីប្រគល់ ពានរង្វាន់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនដល់ នាយកល្អ និងគ្រូឆ្នើមចំនួន ១៥នាក់...
ភ្នំពេញ ៖ លោក កឹម សុខា បានអបអរសាទរ ចំពោះខួប៥៨ឆ្នាំ(១៥ ៦ ១៩៦២-១៥ ៦ ២០២០) ដែលតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) ក្រុងឡាអេ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ដោយបានសម្រេចឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ ដែលជាមរតកពិតប្រាកដ របស់ដូនតាខ្មែរ៕
បរទេស៖ ក្រោយរយៈពេល ជាច្រើនសប្ដាហ៍ ដែលស្ទើរតែគ្មានករណីឆ្លង មេរោគកូរ៉ូណាថ្មីនោះ ទីក្រុងប៉េកាំង បានរកឃើញករណីឆ្លងមេរោគថ្មី ជាច្រើន នៅក្នុងពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ ហើយករណីឆ្លងទាំងអស់នោះ គឺមានពាក់ព័ន្ធនឹងផ្សារបោះដុំ ចំណីអាហារដ៏ធំមួយ បង្កឲ្យមាន ក្តីព្រួយបារម្ភកើនឡើង ស្តីពីវិលត្រឡប់ ខ្លាំងក្លាវិញនៃមេរោគថ្មី។ ប៉េកាំង តាមសេចក្តីរាយការណ៍ កំពុងតែចាត់វិធានការព្យាយាមទប់ស្កាត់ការ ផ្ទុះឆ្លងមេរោគ ដោយរួមមានទាំង...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យម្សិលមិញនេះ បានមានប្រសាសន៍ថា លោកនឹងធ្វើការងារ កសាងអឺរ៉ុប ឲ្យមានការពឹងផ្អែកកាន់តែតិចលើប្រទេសចិន និងសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសបារាំង ងើបចេញបន្តិចម្តងពីការបិទមិនឲ្យធ្វើដំណើរ រយៈពេល៨សប្ដាហ៍។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានឲ្យដឹងថា កម្ពុជាមានឆន្ទៈក្នុងការ ប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា ទោះបី បទល្មើស ប្រព្រឹត្តតាម ទម្រង់ណាក៏ដោយ។ ក្នុងប្រជុំពិគ្រោះយោបល់តាម Online ជាមួយ តំណាងស្ថានទូតសហរដ្ឋអាមេរិក និងតំណាង ក្រុមហ៊ុនបច្ចេកវិទ្យា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១១៩,០៤៣នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៦២,១២៣នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៥០៩នាក់ ។...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការ ពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងខេមរភូមិន្ទ (ខ.ភ.ម) បទវិន័យទូទៅសម្រាប់ ខ.ភ.ម និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ នៅក្នុងកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ៕
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញ ក្របខណ្ឌ សាលាពលទាហាន ចំណុះយោធភូមិភាគ ឆ្នាំ ២០២០ នៅមូលដ្ឋានកងយោធពល ខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ...
បរទេស៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ប្រទេសចិនបានប្រកាស ដាក់ទោសប្រហារជីវិត បុរសជនជាតិអូស្ត្រាលីម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន ហើយត្រូវបានគេមើលឃើញថា នឹងអាចបង្កទៅជាភាពតានតឹង រវាងប្រទេសទំនាក់ទំនង នៃប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹងការប្រកាសនេះ ក្រសួងកិច្ចការងារបរទេស នៃប្រទេសអូស្ត្រាលី បាននិយាយថា ខ្លួននឹងផ្តល់ប្រឹក្សានិងជំនួស ចំពោះករណីនេះ ទាំងដែលខ្លួនមិនទាន់អាចបញ្ជាក់ ពីអត្តសញ្ញាណរបស់បុរសរូបនេះ បាននៅឡើយ ប៉ុន្តែយោងតាមការបញ្ជាក់...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាស បើកដំណើរការជើងហោះហើរថៃ ក្នុងស្រុកថ្មីបន្ថែមចំនួន៥ជើង ដោយចាប់ផ្ដើម ពីថ្ងៃទី១៥ មិថុនា ២០២០នេះតទៅ។ ជើងហោះហើរថ្មីៗទាំងនេះ នឹងតភ្ជាប់ទីក្រុងបាងកក (អាកាសយានដ្ឋាន សុវណ្ណភូមិ) ជាមួយនឹងតំបន់ទេសចរណ៍ វប្បធម៌ល្បីៗជាច្រើន នៅប្រទេសថៃ ដូចជា ក្រុងហាត់យ៉ៃ...
បរទេស៖ លោកដូណាល់ត្រាំ ដែលមានអាយុ ៧៤ ឆ្នាំ កាលពីថ្ងៃអាទិត្យ តែងតែធ្វើឱ្យមានការ ចាប់អារម្មណ៍ជានិច្ច៖ ទីមួយក្នុងនាមជាអ្នកមានទ្រព្យ សម្បត្ដិផ្នែកអចលនទ្រព្យ បន្ទាប់មកក្លាយជាតារាទូរទស្សន៍ ហើយក៏ក្លាយជាប្រធានាធិបតី សហរដ្ឋអាមេរិក។ នៅពេលដែលបោះជំហាននីមួយៗរបស់គាត់ គឺត្រូវបានសិក្សា ក្រោមមីក្រូទស្សន៍ មានរឿងប្លែកតិចតួច ដែលចង់ដឹងចង់ថា ដែលប្រហែលជាមិនសូវល្បី ។ យោងតាមសារព័ត៌មាន Sputnik...
កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅតាមតំបន់ដងទន្លេ បានសម្ដែងការអបអរ រីករាយដោយអាជ្ញាធរខេត្ត បានសាងសង់ច្រាំងទន្លេដើម្បីការពារ ការបាក់ស្រុក ក្នុងរដូវទឹកជំនន់ ។ ភាពរីករាយរបស់ពលរដ្ឋ បានសំដែងឲ្យឃើញខណៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង...
បរទេស ៖ យោងតាមការចេញផ្សាយ ជាច្រើននៅថ្ងៃអាទិត្យនេះ បានសរសេរថា លោករដ្ឋមន្ត្រី ការបរទេស អាមេរិក Mike Pompeo នឹងបើកកិច្ចពិភាក្សាគ្នា ជាមួយនឹងមន្ត្រីការទូតចិន លោក Yang Jiechi នៅក្នុងទីក្រុងហាវ៉ៃ ។ ប្រភពដដែលទាំងនោះ បានសរសេរទៀតថា កិច្ចប្រជុំទាំងនោះនឹងធ្វើឡើង ដោយស្ងាត់ៗទោះបីជាការរៀបចំកិច្ចប្រជុំ មិនទាន់ត្រូវបានបញ្ជាក់លំអិត...
បរទេស៖ នៅថ្ងៃអាទិត្យទី១៤ ខែមិថុនា លោករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារសន្តិសុខ ផ្ទៃក្នុងប្រទេសឥណ្ឌា លោក Amit Shah បានប្រកាសថា ទីក្រុងដេលីនឹងបង្កើនការតេស្តចំនួន២ដង នៅក្នុងរយៈពេល២ថ្ងៃខាងមុខនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយកិច្ចប្រជុំ ជាមួយនឹងលោករដ្ឋមន្ត្រី Arvind Kejriwal និងក្រុមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត របស់ប្រទេស ហើយជាពិសេស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា បានឲ្យដឹថា ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះតួលេខ នៃអ្នកផ្ទុកវិរុសកូវីដ១៩ ក្រោមចំនួន១០០០នាក់ ជាលើកដំបូងនៅថ្ងៃនេះ ចំណែកឯករណីបាត់បង់ជីវិត មានតែ១នាក់គត់ក្នុងថ្ងៃដដែល។ ទោះបីជាយ៉ាងណាក្តីដែរ ករណីថ្មីត្រូវបានគេដឹងថា មានចំនួន៨នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបនាពេលកន្លងមក គឺមានទៅដល់៨៤៥៣នាក់។ នៅថ្ងៃដដែលនេះ តួលេខដែលត្រូវបានប្រកាសថា បានជាសះស្បើយមានទៅដល់៣៥នាក់ និងធ្វើឲ្យករណីដែលព្យាបាលជាសះស្បើយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ឲ្យប្រជាពលរដ្ឋបន្តប្រើប្រាស់ ម៉ាស ឧស្សាហ៍សម្អាតដៃ ហើយកុំទៅទីប្រជុំជនដែលមាន មនុស្សច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។ យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥...
ស្វាយរៀង ៖ កំលាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ចុះបង្ក្រាបករណីលេងល្បែង ស៊ីសងជល់មាន់ និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ព្រមទាំងមាន់ជល់១៧ក្បាល និងប្រាក់ដុល្លារក្លែងក្លាយ មួយចំនួន ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០...
បរទេស៖ សមាគមជលផល វៀតណាម បានទាមទារឱ្យប្រទេសចិន ទូទាត់សងសម្រាប់ការវាយឆ្មក់ និងការលួចប្លន់ មកលើទូកនេសាទវៀតណាម នៅក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃទី ១០ ខែមិថុនា នាវាល្បាតឆ្មាំសមុទ្រចិន និងទូកល្បឿនលឿនមួយគ្រឿង...
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង ឆ្មកចាប់ឃាត់បានរថយន្ត ១គ្រឿង ដឹកគ្រឿង ក្នុងជ្រូកនាំចូលពីថៃ សង្ស័យមានជាតិគីមី អាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ រថយន្តល្មើសត្រូវបានឃាត់ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងកើតស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍យកចិត្តទុកដាក់ជាខ្លាំង ចំពោះសមយុទ្ធយោធាដែលកំពុងតែប្រព្រឹត្តទៅ នៅជិតព្រំដែនមានប្រវែង២.២០០ម៉ាយរបស់ប្រទេសចិនជាប់នឹងឥណ្ឌា បើទោះជាមានការអះអាងពីទីក្រុងប៉េកាំងថា ភាគីទាំងពីរបានបន្ធូរបន្ថយភាពតានតឹងហើយក៏ដោយ។ ទីភ្នាក់ងាររសារព័ត៌មាន China Youth Daily និងទីភ្នាក់ងារសារព័ត៌មានចិនដទៃទៀត បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពក្រុមលេខ៧៦ ដែលជាកងយោធាចិនមួយមានទីតាំងឈរជើងនៅក្នុងទីក្រុង Xining ខេត្ត Qinghai បានធ្វើដំណើរតាមរថភ្លើង និងបានធ្វើការហ្វឹកហាត់នៅជួរភ្នំ Kunlun។ គួរបញ្ជាក់ថា សេចក្តីរាយការណ៍ស្តីពីការហ្វឹកហាត់យោធាចិននេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរ ខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឲ្យកម្ពុជា ឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿង...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានត្រដាងផ្ទាំងបដា ដែលសរសេរថា “ Black Lives Matter” ដើម្បីគាំទ្រ ដល់ការប្រយុទ្ធប្រឆាំង នឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅ របស់ប៉ូលិសនៅសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងវេទិកាផ្សេងៗ ទៀត នៅតាមមូលដ្ឋានជាធម្មតាឡើងវិញ ប៉ុន្ដែត្រូវជួបជុំគ្នាមិនឲ្យលើស ពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ ការរោតត្បាតនៃជំងឺ កូវីដ-១៩។ យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា...
បរទេស៖ ចលនា Black Lives Matter បានប្រមូលផ្តុំគ្នាយ៉ាងលឿន បន្ទាប់ពីរូបភាពវីដេអូ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ២៥ ឧសភា ដែលបង្ហាញពីប៉ូលិស នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិកម្នាក់ គឺលោក George Floyd ដែលក្រោយមកបានស្លាប់។ យោងតាមសារព័ត៌មាន...
បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង គួរតែគោរព តាមកិច្ចព្រមព្រៀងអតីត ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានចាត់វិធានការ សងសឹកប្រទេសកូរ៉េខាងត្បូង ដែលអាចពាក់ព័ន្ធដោយយោធា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួននៅតំបន់ឆ្នេរសមុទ្រ នៅកោះ Amamioshima ស្ថិតក្នុងខេត្ត កាហ្គោស៊ីម៉ា របស់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ។ គ្រោះរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោងសូន្យនិង៥១នាទី ម៉ោងក្នុងស្រុក ដែលមានរង្វាស់២០.៨ដឺក្រេ...
ភ្នំពេញ៖ ដោយសារតែពិភពលោក កំពុងប្រយុទ្ធប្រឆាំង នឹងការចម្លងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំកំពូលៗ នៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ ប្រើប្រាស់ការប្រជុំពីចំងាយ ពោលធ្វើតាម Video Conference ដែលមិនមែន ជា បច្ចេកវិទ្យាថ្មីអ្វីឡើយ តែពេញនិយមបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ ហើយក៏ជារឿងដ៏គួរឲ្យអស់ សំណើចក៏ថាបាន ដែលសមាជិក ក្នុងកិច្ចប្រជុំតាមបែបវិធីនេះ ធ្វេសប្រហែស ធ្វើឲ្យលេចចេញរូបភាព ដែលស្ទើរតែមិនគួរឲ្យជឿផងដែរ...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផល ប៉ះពាល់ពីជំងឺ កូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនបាន បន្ថយល្បឿន នៃការងារកែទម្រង់របស់ខ្លួន។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង ស្ពានអាកាសថ្មើរជើង ចំណុចខាងលិចផ្សារដើមគរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ពានអាកាសថ្មើរជើង ២៥កន្លែងផ្សេងទៀត ក្នុងពេលឆាប់ខាងមុខ ខណៈបច្ចុប្បន្ន មាន៣កន្លែងសាងសង់រួចរាល់ និង២កន្លែងកំពុងសាងសង់ ។ អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍...