ភ្នំពេញ៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រហូតឈានដល់ការចាក់ដីលុបស៊ងចិញ្ចឹមត្រី ប្រជាពលរដ្ឋយ៉ាងបំពាន នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមិនទាន់ឈានដល់ ការដោះស្រាយបញ្ចប់នោះ ស្រាប់តែនៅថ្ងៃទី៣០ ខែមីនានេះ ភាគីទំនាស់ម្ខាងទៀត បានប្រើប្រាស់កម្លាំងប៉ូលិស ក្រសួងមហាផ្ទៃ ឲ្យជួយកាងចុះព័ទ្ធ ធ្វើរបងដោយមិនមានការឯកភាព ពីភាគីម្ខាងទៀតឡើយ។ ភាគីទំនាស់ ដែលរងការបំពាន បានសំណូមពរឲ្យអាជ្ញាធរ ចុះពិនិត្យករណីនេះជាបន្ទាន់ ដើម្បីបញ្ឈប់ការធ្វើរបងសិន ដោយរង់ចាំការដោះស្រាយរួចរាល់...
ស្វាយរៀង ៖ ពិធីប្រកាសតែងតាំង អធិការនគរបាលក្រុងបាវិត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដោយលោកវរៈសេនីយ៍ត្រី អែម សុវណ្ណារិទ្ធ ឡើងជាអធិការនគរបាលក្រុងបាវិត ជំនួសលោកវរៈសេនីយ៍ទោ កែវ គង់ ដែលទទួលភារកិច្ចថ្មី ជានាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត...
កោះកុង៖ ស្នងការនគរបាល ខេត្តកោះកុង នៅថ្ងៃទី ៣០ខែមីនាឆ្នាំ ២០២០ បានរៀបចំធ្វើសន្និសីទ កាសែតបង្ហាញ ពីថ្នាំគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញ នៅចំណុចកោះកុងក្រៅ ចំការដូងទី៥ ភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ការរៀបចំសន្និសីទកាសែត បង្ហាញពីសារធាតុគ្រឿងញៀននេះ ដោយមានការចូលរួមក្រោមវត្តមាន លោកស្រី មិថុនា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបញ្ចប់ការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តរួចរាល់ ។ យោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្រេចតែងតាំង...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀល ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០២០ កំពុងរៀបចំធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ កូវីដ-១៩ និវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលប្រព្រឹត្តទៅនៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការ...
សេអ៊ូល៖ យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះរំលងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យក្នុងបេសកកម្មជាក់ស្តែង មួយដើម្បីឃ្លាំមើលប្រទេស កូរ៉េខាងជើង ខណៈប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ក្នុងថ្ងៃតែមួយ ។ យន្ដហោះចារកម្ម EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃ នៅខាងលើប្រទេសកូរ៉េ ដែលមានកម្ពស់ ២៥,០០០ ហ្វីត ប៉ុន្ដែពេលវេលាពិតប្រាកដ នៃប្រតិបត្តិការ របស់វាមិនទាន់ច្បាស់នៅឡើយទេ ។...
ប៉េកាំអ៖ មេរោគរោគរាតត្បាត វីរុសឆ្លងកូវីដ-១៩ អាចជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត នៃសុខភាពសាធារណៈ ចំពោះមនុស្សជាតិទាំងមូល ដែលមនុស្សភាគច្រើនមិនធ្លាប់មានពីមុនមក ដូចនេះពិភពលោកទាំងមូល ចាំបាច់ណាស់ត្រូវរួបរួមគ្នា ដេីម្បីយកឈ្នះជំងឺរាតត្បាត ដ៏អាក្រក់មួយនេះ។ កិច្ចប្រជុំកំពូលវិសាមញ្ញ នៃបណ្តាប្រទេស G20 ដែលទទួលបានជោគជ័យ កាលពីសប្តាហ៍មុន បានផ្តល់សញ្ញាវិជ្ជមានមួយ នៅពេលដែលមេដឹកនាំ ឈានដល់ការព្រមព្រៀងគ្នា ស្តីពីការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតជាសាមគ្គីភាព និងប្តេជ្ញាសហការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង កូវីដ-១៩ ព្រមទាំង ផ្អាកការនាំចេញ ស្រូវ-អង្ករ របស់កម្ពុជា ទៅក្រៅប្រទេស ជាពិសេស សមត្ថកិច្ចត្រូវបន្ដរឹបអូសយក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាង ច្បាប់ស្ដីពីការគ្រប់គ្រងដាក់ប្រទេស ក្នុងគ្រាមានអាសន្ន អាចចេញពិតប្រាកដ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្រុមអ្នកច្បាប់ កំពុងរៀបចំច្បាប់នេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើរជូនជនរួមជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ច្បាប់ស្ដីពី ដើម្បីការគ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន នឹងចេញពិតប្រាកដ...
ភ្នំពេញ ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៣នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបដល់ទីតាំង និងឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចដីឡូគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ដែលឃាត់បាននេះ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថាទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង និងមន្ត្រីសន្តិសុខកំពូលដទៃទៀត បានរៀបចំខ្សែអាត់សំឡេង បន្ទាន់មួយ ដើម្បីពិភាក្សាពីការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង ចំនួនពីរគ្រាប់ ដែលគេជឿថា ជាមីស៊ីលរយៈចម្ងាយខ្លី។ លោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ ប្រធានាធិបតីបានធ្វើជាអធិបតី ក្នុងសម័យប្រជុំដែលបានធ្វើឡើង នៅម៉ោងប្រហែល ៧ ព្រឹកភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត ពីទីក្រុងឆ្នេរសមុទ្រវ៉ុនសាន...
វ៉ាស៊ីនតោន៖ ការអនុញ្ញាតឱ្យប្រើប្រាស់ ជាបន្ទាន់សម្រាប់ថ្នាំប្រឆាំង នឹងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានចេញដោយ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យទី ២៩ ខែមីនា ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិ របស់អាមេរិក បានផ្តល់ព័ត៌មានលម្អិត...
ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសមូលនិធិដែល មានទឹកប្រាក់ ចំនួន ១,០០០,០០០ដុល្លារអាមេរិក ក្នុងការចូលរួមចំណែក ជួយទៅដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាត នៃវីរុសកូវីដ១៩។ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែម ក្រៅអំពីចំនួនទឹកប្រាក់...
ក្ភ្នំពេញ៖ ក្រោមកិច្ចសហការកម្ពុជា ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ចំនួន១៤មុខ ដែលគិតជាថវិកាចំនួន ជិត៧០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា...
សេអ៊ូល៖ គិតត្រឹមថ្ងៃចន្ទនេះ មានអ្នកជំងឺឆ្លងកូវីដ-១៩ ចំនួន ១៩៥ នាក់ទៀត ដែលបានព្យាបាល បានជាសះស្បើយ ដោយចំនួនអ្នកជាសះស្បើយ សរុបមានចំនួន ៥.២២៨ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ជាមួយគ្នានេះដែរ ក៏មានអ្នកឆ្លងថ្មីចំនួន ៧៨នាក់ ដែលចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៩៦៦១នាក់ និងមានអ្នកស្លាប់ថ្មីចំនួន...
វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ របស់កូរ៉េខាងត្បូង បានទទួលការយល់ព្រមបឋម ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងតាមទូរស័ព្ទថា ការយល់ព្រមដំបូងរបស់ FDA នឹងអនុញ្ញាត ឱ្យអ្នកផលិតកូរ៉េខាងត្បូង ធ្វើតេស្តមេរោគទាំង៣ ដើម្បីលក់ផលិតផលនៅសហរដ្ឋអាមេរិក ដែលករណីឆ្លងវីរុសនេះ បានកើនឡើងដល់ ១០០,០០០ នាក់។...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន ត្រូវបានគេរំពឹងថា នឹងប្រកាសកញ្ចប់ថវិកា ជំរុញដ៏ធំមួយនៅថ្ងៃច័ន្ទនេះ ដែលរួមបញ្ចូលទាំងការផ្តល់ ថវិកាសង្គ្រោះបន្ទាន់ ដល់គ្រួសារភាគច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ លោកនឹងកោះប្រជុំក្រុមប្រឹក្សា សេដ្ឋកិច្ចគ្រាអាសន្នលើកទី ៣ ប្រឆាំងនឹងផលប៉ះពាល់ខាងសេដ្ឋកិច្ច នៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នៅការិយាល័យ Cheong Wa Dae នៅព្រឹកថ្ងៃច័ន្ទនេះ...
ម៉ានីល ៖ ប្រមុខសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអាទិត្យថា ឧបករណ៍ធ្វើតេស្តិ៍រកវីរុសកូវីដ- ១៩ ដែលត្រូវបានផ្តល់ ដោយ រដ្ឋាភិបាលចិន មកកាន់ប្រទេសហ្វីលីពីន គឺមានគុណភាពល្អណាស់ ហើយស្របតាមស្តង់ដារ ដែលត្រូវបានផ្តល់ ដោយអង្គការ សុខភាពពិភពលោក (WHO) ផងដែរ ហើយក៏បានសុំទោស ចំពោះការដែលលើកឡើង ពីមុនមកថា ឧបករណ៍ធ្វើតេស្តមួយចំនួន ដែលទទួលបានពីប្រទេសចិននេះ...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វទោច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត បែបលក្ខណៈធម្មជាតិឡើងវិញ ក្រោយព្យាបាល របួសជាសះស្បើយ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វទោចនេះប្រជាពលរដ្ឋស្មគ្រ័ចិត្តនាំយក មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់ នៅបែបធម្មជាតិឡើងវិញនៅ...
បរទេស ៖ នៅក្នុងអត្ថបទ ដែលត្រូវបានចេញផ្សាយ ដោយ The Business Insider អំពីការរៀបរាប់ឡើងវិញ ពីស្ថានការណ៍ដែលបានកើតឡើង នៅក្នុងផ្សារសាច់មួយ ក្នុងទីក្រុងវូហាន ដោយស្ត្រីជនជនជាតិចិនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួន តូចដែលបានចាប់ផ្តើម ឆ្លងវិរុស កូរ៉ូណាដំបូងគេបង្អស់។ នាង Wei Guixian ក្នុងវ័យ៥៧ឆ្នាំ...
ភ្នំពេញ ៖ ក្នុងសន្និសីទ សារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលស្គាល់ថា នៅតែមានបញ្ហាបក្ខពួកនិយម ក្នុងជួរមន្រ្តីរាជការ និងកងកម្លាំងដែលបញ្ហាទាំងនេះ កំពុងតែធ្វើកំណែទម្រង់ ជាបណ្ដើរៗហើយ។
ម៉ានីល៖ ក្រសួងសុខាភិបាល របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៩មីនា បានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូរ៉ូណា ឬកូវីដ១៩ចំនួន ៣៤៣ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួន អ្នកឆ្លងកើនឡើង ដល់កម្រិតខ្ពស់ថ្មីគឺ ១.៤១៨ នាក់ ចំណែកចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើងដល់ ៧១ នាក់ផងដែរ ខណៈដែលអ្នកជំងឺ ដែលបានជាសះស្បើយ...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា គ្មានអ្នកណាឆ្លើយបានទេថា ប្រើថ្នាំអ្វីព្យាបាល អ្នកជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ និងនៅលើពិភពលោក ។
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួន ដោយសារពួកគាត់មានវ័យចំណាស់ ជាពិសេសក្នុងដំណាក់កាលកែទម្រង់នេះ រដ្ឋាភិបាល ត្រូវការមន្រ្តីដែលមានភាព រហ័សរហួន និងមានគំនិតច្នៃប្រឌិត។
ភ្នំពេញ៖ ងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងពិចារណាពិនិត្យលទ្ធភាព បញ្ចេញទុនបម្រុង របស់រដ្ឋប្រមាណ ៥០០ទៅ៦០០លានដុល្លារ ទៅឲ្យផ្នែកធនាគារនិង គ្រឹះស្ថានឯកជន ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ មីនាហើយ សេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ មេសា ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ មេសាខាងមុខនេះតទៅ ដោយទុកពេលឲ្យថៅកែ កាស៊ីណូទាំងអស់ ទូទាត់ប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន។
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានរាយការណ៍ថា មានមនុស្សស្លាប់ជាង ២.០០០ នាក់។ នេះបើយោងតាមការសរុបទិន្នន័យថ្មីដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម នៃសាកលវិទ្យាល័យ Johns Hopkins (CSSE) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការបង្ហញរបស់ CSSE ថា គិតត្រឹមម៉ោង ៦...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៨ខែមិនានេះបាន ឲ្យដឹងថាសមយុទ្ធយោធានៃកងកម្លាំងអាមេរិក នៅក្នុងប្រទេស ហ្វីលីពីនដែលត្រៀមនឹងធ្វើឡើង នៅក្នុងខែឧសភានោះត្រូវបានប្រកាសលប់ចោល ហើយដោយ សារបញ្ហាកូរ៉ូណាកំពុងវាយលុក នៅក្នុងប្រទេសមួយនេះ។ សមយុទ្ធយោធាដែលត្រូវបានស្គាល់ ឈ្មោះថា Balikatan ឆ្នាំ២០២០គឺជា សមយុទ្ធយោធាដ៏ធំមួយរវាងអាមេរិកនិងហ្វីលីពីន ដោយក្នុងនោះ កងទ័ពអាមេរិករាប់ពាន់នាក់ នឹងត្រូវមានវត្តមានប៉ុន្តែក្រោយការប្រជុំ ពិភាក្សាគ្នារួចមកមេបញ្ជា ការយោធាប្រចាំ នៅតំបន់ ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកលោក...