ភ្នំពេញ៖ បើតាមតួលេខបណ្ដុះអាសន្ន មានប្រតិភូអន្ដរជាតិជាង៥០០នាក់ មកពី៥០ប្រទេស នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៨-២១ វិច្ឆិកា ។ កិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិក លើកទី២ ធ្វើឡើងក្រោមប្រធានបទ ៖ ការដោះស្រាយបញ្ហាប្រឈមនា បច្ចុប្បន្ន សន្ដិភាព ការផ្សះផ្សារជាតិ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកល ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាន និយាយថា យន្តហោះធុនតូចចំនួន១គ្រឿង បានធ្លាក់កាលពីល្ងាចថ្ងៃចន្ទ ដែលមានបំណែកធ្លាក់នៅលើទីវាល កប់ខ្មោចមួយកន្លែង នៅក្រុង New Bedford ស្ថិតនៅភាគឦសាន នៃរដ្ឋ ម៉ាសាជូសិត សហរដ្ឋអាមេរិក ។ សាក្សីមួយរូបបានប្រាប់ ដល់សារព័ត៌មាន NBC10...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរសុខាភិបាល នៅរដ្ឋ Queensland បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះថា មានភ្ញៀវជាច្រើនដែលសម្រាក និងស្នាក់នៅ រមណីយដ្ឋានដ៏ប្រណីត នៅលើដែនកោះមួយ នៃតំបន់ឆ្នេរសមុទ្រ របស់ប្រទេសអូស្ត្រាលី បានរងគ្រោះថ្នាក់ ដោយមានបញ្ហាក្រពះ ពោះវៀន ។ ទីតាំងនៃកោះនោះ ស្ថិតនៅជិតនៅក្រុង Brisbane...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត៦.០រ៉ិចទ័រ បានអង្រួន នៅចម្ងាយ២៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Illapel នៅក្នុងប្រទេសឈលីលី កាលពីវេលាម៉ោង ២១និង៥៣នាទី ម៉ោងសកលកាលពីថ្ងៃចន្ទ ។ គ្រោះរញ្ជួយដីនេះ មានជម្រៅ៤៩.០៦គីឡូម៉ែត្រ ។...
ភ្នំពេញ ៖ ក្រោយដាក់ដំណើរការនូវរោងចក្រផលិត ដំណាប់ស្វាយដ៏ធំដែលមានទីតាំង ស្ថិតនៅម្តុំបូសតាកុក ភូមិដា ឃុំដា ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបាន ប្រកាសជ្រើសរើសកម្មករ-កម្មការិនី ប្រមាណជា២០០០នាក់ ដើម្បីឲ្យចូលបម្រើការងារដែលមាន ប្រាក់ខែសមរម្យ ។ ដូច្នេះអ្នកដែលកំពុងស្វែងរកការងារធ្វើ គឺជាឱកាសល្អហើយសម្រាប់ពួកគេ ដោយមិនចាំបាច់ត្រូវចំណាក់ស្រុកទៅរកការងារនៅប្រទេសក្បែរខាង ៕
រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។ រថយន្តនេះត្រូវ...
បរទេស :ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីប លោកSameh Shoukry កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នា ជាមួយនឹងសហរដ្ឋអាមេរិក អំពីបញ្ហាទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសអេត្យូពី នៅលើទន្លេនីល និងកំពុងតែបានចែករំលែក ផលប្រយោជន៍គ្នានោះ។ តាមការគ្រោងទុកសម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា កិច្ចប្រជុំនេះ នឹងធ្វើឡើងដោយមានការប្រមូលផ្តុំ...
ភ្នំពេញ៖ ក្រោយពីស្នើឲ្យរដ្ឋសភាពន្យាពេលអនុម័ត សន្ធិសញ្ញាបំពេញបន្ថែម ព្រំដែនរដ្ឋរវាង កម្ពុជា-វៀតណាម មិនបានសម្រេច នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានបង្ហាញការសោកស្តាយចំពោះការអនុម័តនេះ។ ជាមួយនឹងការសោកស្តាយគណបក្សនេះ បានលើកឡើងទៀតថា មរតកប្រវត្តិសាស្ត្រនៃនយោបាយដឹកនាំរដ្ឋ នឹងស្ថិតនៅខាងគណបក្ស ដឹកនាំរាជរដ្ឋាភិបាល ហើយភាពឈឺចាប់ នឹងដក់ក្នុងដួងចិត្តប្រជាពលរដ្ឋម្ចាស់ ប្រទេស ព្រមទាំងមានសំណួរច្រើន...
ភ្នំពេញ៖ ក្រោយពីផ្ទុះឡើងមួយរយៈ នូវវិស័យអចលនទ្រព្យនៅកម្ពុជានាពេលប៉ុន្មានចុងក្រោយនេះ ក៏ដូចជាមានសកម្មភាព វិនិយោគ លំនៅ ដ្ឋានតម្លៃ មធ្យមនិង តម្លៃទាប ក៏ដូចជាគម្រោងពុះដីឡូត៍លក់ផ្សេងៗសំដៅ ប្រជាជន មានប្រាក់ចំណូលមធម្យម បាន កើនឡើង យ៉ាង គំហុកនោះ អ្នកជំនាញ អចលនទ្រព្យកម្ពុជា មើលឃើញថា វិធីសាស្រ្ត វិនិយោគលើលំនៅ ដ្ឋាន...
ភ្នំពេញ៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា និងបណ្តាអង្គការសង្គមស៊ីវិលបានបើកកិច្ចពិភាក្សា ស្វែងយល់ពីសក្តានុពលវិស័យថាមពលស្អាតនៅកម្ពុជា ដើម្បីស្វែងយល់ពីអាជីព និងអនាគតក្នុងវិស័យ ថាមពល។ កិច្ចពិភាក្សាធ្វើឡើងក្នុងកម្មវិធី «សប្ដាហ៍ថាមពលស្អាត២០១៩» ដែលទទួលបានសមិទ្ធផល វិស័យថាមពលស្អាតនៅកម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១-៧ វិច្ឆិកា ។ កម្មវិធីសប្ដាហ៍ថាមពលស្អាតនឹងផ្ដល់ឱកាសជូនសិស្សនិស្សិត អ្នកអភិវឌ្ឍន៍គម្រោងថាមពល អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកជំនាញការផ្នែកថាមពល សហគ្រិន និងអ្នកមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាទាំងអស់ មកស្វែងយល់អំពីគម្រោងផ្សេងៗ...
ភ្នំពេញ៖ ពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាមួយសមាជិកគណបក្សប្រជាជកម្ពុជា ថ្នាក់ស្រុក ឃុំ ភូមិ ចំនួន ៥៩៩នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។...
បរទេស៖ យោធាអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងសន្តិសុខអេហ្ស៊ីប ទើបបានសម្លាប់ពួកសកម្ម ប្រយុទ្ធក្រុមរដ្ឋឥស្លាមជ្រុលនិយម ចំនួន៨៣នាក់ នៅកណ្ដាលនិងភាគខាងជើង នៃខេត្តស៊ីណៃ កាលពីខែមុន។ ក្រោយពីនោះ យោធារបស់ប្រទេសអេហ្ស៊ីប ក៏បាននិយាយប្រាប់ផងដែរថា កងកម្លាំងសន្តិសុខ បានចាប់ឃុំខ្លួនជនសង្ស័យឧក្រិដ្ឋកម្ម ចំនួន៦១នាក់ ហើយនិងបានរកឃើញ និងបំផ្ទុះចោល នូវគ្រាប់ជាតិផ្ទុះចំនួន៣៧៦គ្រាប់ នៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ចាប់ពីថ្ងៃទី២៨...
ភ្នំពេញ ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំរៀបចំពិធីក្រុងពាលី ទម្លាក់ទូកង កងទ័ពជើងទឹក ដើម្បីត្រៀមចូលរួមប្រកួត ក្នុងឱកាស ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក...
បរទេស ៖ សមាជិកមួយរូប របស់រដ្ឋសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង អាចនឹងប្រារព្ធកិច្ចពិភាក្សា លំដាប់ការងារមួយផ្សេងទៀត យ៉ាងឆាប់បំផុត នៅពាក់កណ្ដាលខែវិច្ឆិកា ដើម្បីពន្លឿនឲ្យមានការវិវត្ត រីកចម្រើនទៅមុខ នៅមុនពេលកាលផុតកំណត់ចុងឆ្នាំ ដែលកូរ៉េខាងជើងបានកំណត់ ។ ក្រោយចូលរួមសន្និសីទធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ សមាជិករដ្ឋសភាកូរ៉េខាងត្បូង លោក Lee Eun-jae បាននិយាយថា ភាគីទាំងពីរ...
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធមួយគូ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់៖១-ឈ្មោះ ម៉ាក រស់ ភេទប្រុស អាយុ៤៧...
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញអារម្មណ៍ពិតថា លោកមិនខ្វល់ពីការវិលចូល ស្រុកវិញរបស់លោក សម រង្ស៊ីនោះទេ សំខាន់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ គឺលោកដឹងតែចូលរួមចូលរួមជាមួយ ព្រះមហាក្សត្រខ្មែរដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ។ លោកបានលើកឡើងក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី៥ វិច្ឆិកា ថា “ខ្ញុំអត់ខ្វល់ទេនរណាមក...
ភ្នំពេញ ៖ ខណៈកាន់តែជិតចូលដល់ ថ្ងៃមាតុភូមិនិវត្ត របស់លោក សម រង្ស៊ី គឺនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមទាហ៊ានឈុតខ្មៅថៃ ប្រចាំច្រកព្រំដែនអានសេះ បានបិទរូបថតមុខសញ្ញា ទណ្ឌិតទាំង៩នាក់ នៅមាត់ច្រកចូលព្រំដែន។ អ្នកទាំង៩នោះរួមមាន៖ លោក សម រង្ស៊ី , អ្នកស្រី មូរ...
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ ផែនការលោក សម រង្ស៊ី ដែលចង់ប្រមូលផ្តុំកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួល រំលំរដ្ឋាភិបាល ស្របច្បាប់ ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបរាជានិយមអាស្រ័យធម្មនុញ ច្បាស់ជាទទួលបរាជ័យ ទាំងស្រុងមិនអាចប្រកែក បានឡើយ...
ភ្នំពេញ: នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីឆក់ តាមបណ្ដោយផ្លូវវែងស្រេង កែងការ៉ាសសំាងតេលា ស្ថិតភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅតុលាកា ។ ជនសង្ស័យចំនួន ២នាក់រួមមាន៖ ១/ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានស្នើឲ្យប្រទេសជាសមាជិតអាស៊ាន បន្តការគាំទ្រចំពោះ ដំណើរការសន្តិភាពកូរ៉េ ដោយនិយាយថា ប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យមានចំណុច ដ៏សំខាន់បំផុត នៅក្នុងកិច្ចចរចា ពាក់ព័ន្ធរបស់ពួកគេ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា...
ប៉េកាំង៖ លោក លី កេឈាង នាយករដ្ឋមន្រ្តីចិន បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះថាប្រទេសចិន គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល ត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង នៅខែក្រោយ នៅទីក្រុងឆេងឌូ ភាគខាងត្បូងប្រទេស។ កិច្ចប្រជុំកំពូល ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយផ្អែកលើមូលដ្ឋានវិល ជុំដោយទីក្រុងតូក្យូ ប៉េកាំង និងសេអ៊ូល...
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ លោកទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះម៉ុត ចន្ទណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ...
ខាងក្រោមនេះជាអត្ថប្រយោជន៍ មិនគួរឲ្យជឿមួយចំនួននៃ គ្រាប់ស្វាយចន្ទីសម្រាប់រក្សាមុខងារ នៃរាងកាយប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ៖ ១.ទប់ស្កាត់ជំងឺមហារីក៖ គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់ នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់ សេរីពីរាងកាយផងដែរ។ ២.ពង្រឹងសុខភាពឆ្អឹង៖ គ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ។ នេះក៏ព្រោះតែគ្រាប់ស្ទាយចន្ទី គឺមានផ្ទុកនូវជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃរយៈពេល ៣ថ្ងៃកន្លងមកនេះ ។
ភ្នំពេញ ៖ ដើម្បីពន្លឿន ការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងបញ្ហាប្រឈមនានា ក្នុងការដ្ឋានសាងសង់ ដើម្បីដោះស្រាយចំពោះមុខ ឲ្យបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឲ្យការស្ថាបនាផ្លូវមានភាពយឺតយ៉ាវ។ នេះបើយោងតាម ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ...
ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការបន្តអំពាវនាវរបស់លោក សម រង្ស៊ី គៀងគរពលរដ្ឋធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម សន្តិភាព បានថ្លែងថា វោហារសព្ទរបស់អ្នកនឹងដាក់ បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន ។...
ភ្នំពេញ៖ ទីបំផុត បេក្ខជនមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានដណ្តើម ពានក្លាយជាជ័យលាភី តែមួយគត់ សម្រាប់កម្មវិធី ប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទីមួយ នាំមកជូនផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលប្រព្រឹត្តទៅ កាលពីរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក...
ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃ ទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាកំណត់ដែលលោក សម រង្ស៊ី បានសន្យាថា នឹងមកកម្ពុជាវិញនោះ លោកបានទីសូមពរជ័យ ពីព្រះសង្ឃនៅវត្តធម្មរង្សី ជិតទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីឲ្យដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយជោគជ័យ។ តាមរយៈខំមិនតបទៅអ្នកគាំទ្រនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី ថា...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រដ្ឋសភាកម្ពុជាបានអនុម័តលើ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម គឺជាការធានារក្សាដីស្រែរបស់ប្រជាកសិករខ្មែរនៅតាមព្រំដែន ។ លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនឆ្នាំ២០១៩ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ដោយសំឡេង១១០/១២៥ ដោយគ្មានឧបស្គណាមករារាំងបានឡើយ ។ ...
ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទុះឆេះដុំភ្លើងកុំទ្យុទ័រ (ម៉ូនីទ័រ)ដែលស្ថិតក្នុងបន្ទប់ជាន់ផ្ទាល់ដី អគាររបស់ធនាគារ J Trust royal bank បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ រួមទាំងប្រជាពលរដ្ឋ ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចធនាគារ J Trust royal...