លោក ប៉ែន បូណា ៖ សម រង្ស៊ី មានគម្រោងបង្កើតរដ្ឋាភិបាល បណ្ដោះអាសន្ន នៅក្រៅប្រទេស នឹងត្រូវចាត់ការតាមច្បាប់ Breaking News៖ អាជ្ញាធរ ព្រមានចាត់វិធានការច្បាប់ ចំពោះការរុករករ៉ែអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី នគរបាលថ្នាក់ឧត្តមសេនីយ៍ ៣រូប ត្រូវបានបន្ថយឋានន្ដរស័ក្តិ ឱ្យមកនៅត្រឹម ពលបាលត្រី ពលរដ្ឋខ្មែរក្រោមច្រើនកុះករ...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបាននូវ មន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមគោលការណ៍នៃការវិភាគមុខងារ។ ការណែនាំរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា នាឱកាសអញ្ជើញជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ...
វីយែន៖ ប្រទេសចំនួន ៨នៃក្រុមផលិតប្រេង OPEC + បានប្រកាសដើម្បីបន្តកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេលមួយខែ ដោយជំរុញឱ្យមានការកាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេង ដែលកំពុងធ្លាក់ចុះ។ OPEC+ ដែលជាអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC។ ប្រទេសចំនួន៨ ដែលចូលរួមក្នុងការកាត់បន្ថយទាំងនេះមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី...
លោកស្រី Harris និងលោក Trump ធ្វើដំណើរទៅកាន់រដ្ឋសមរភូមិ , ២ថ្ងៃមុនការបោះឆ្នោតមកដល់ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ ដែលគ្រប់គ្រង ដោយចិនដ៏ធំបំផុត មួយចំនួន នៅវៀតណាម កាត់បន្ថយការផលិត និងបញ្ឈប់បុគ្គលិក ដោយសារតែការពង្រីក ពន្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក លោក Medvedev ៖ លោក...
ហ្សេរុយសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានជូនដំណឹងដល់អង្គការសហប្រជាជាតិថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា UNRWA នឹងត្រូវបានជំនួសដោយអង្គការអន្តរជាតិផ្សេងទៀត ហើយ “ការរៀបចំនឹងត្រូវបានធ្វើឡើងដើម្បីបញ្ចប់ការតភ្ជាប់ជាមួយ UNRWA និងដើម្បីជំរុញជម្រើសជំនួស UNRWA” ។ UNRWA ប្រតិបត្តិការសាលារៀននៅតំបន់ West...
ហ្សឺណែវ៖ អតីតមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ដែលបានភៀសខ្លួនចេញពីទីក្រុងព្យុងយ៉ាង កាលពីឆ្នាំមុនបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលេងល្បែង ក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់អ៊ុយក្រែន។ លោក Ri Il Gyu អតីតទីប្រឹក្សានៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសគុយបា បានប្រាប់កាសែតក្យូដូជប៉ុនឲ្យដឹង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា លោក គីម នឹងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ ទោះបីជាវាបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់គាត់ក៏ដោយ ហើយទីក្រុងព្យុងយ៉ាង នៅតែចាប់អារម្មណ៍យ៉ាងខ្លាំង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា ដែលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និងលោកឧកញ៉ា...
ភ្នំពេញ៖ លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា ជាពិសេសសិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅធ្វើឱ្យយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆាប់មានការងារធ្វើ ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រនិងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ យោងតាមបណ្តាញសង្គម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ៖ លោក ម៉ិច ដារ៉ា អ្នកកាសែត freelance នៅកម្ពុជា ដែលទើបតែត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីត្រូវបានតុលា ចោទប្រកាន់ក្រោមបទញុះញង់ ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម បានចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ...
នៅព្រឹកព្រលឹមថ្ងៃទី៤ ខែវិច្ឆិកា នៅទីលានចុះចត Dongfeng សំឡេងទ្រហឹងនៃយន្តហោះបានបំបែកភាពស្ងប់ស្ងាត់នៅទីជ្រៅនៃតំបន់ហ្កាប៊ីភាគពាយ័ព្យប្រទេសចិន ឧទ្ធម្ភាគចក្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងលឿនឆ្ពោះទៅកាន់កាប៊ីនត្រឡប់របស់យានអវកាសលើផ្ទៃដី ក្នុងកាប៊ីនយាន Shenzhou-18 ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ គឺមានវត្តមានរបស់អវកាសយានិកលោក Ye Guangfu, លោក Li Cong និងលោក Li Guangsu។ ចាប់តាំងពីពួកគេហោះហើរទៅកាន់ទីអវកាសនៅល្ងាចថ្ងៃទី២៥ ខែមេសា ដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាពនៅព្រឹកនេះ អវកាសយានិកទាំងបីនាក់ដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០...
ភ្នំពេញ៖ ចិនបាន និងកំពុងសកម្មក្នុងការចូលរួមចំណែក ការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស គួរឱ្យគត់សម្គាល់ ហើយនឹងជួយកម្ពុជា ឱ្យសម្រេចបានគោលដៅ នូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥ខាងមុខ។ នេះជាការលើកទ្បើង របស់លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ (ទី 4 ខែវិច្ឆិកា) ថា ភ្នំភ្លើងមួយ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅពេលយប់ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០នាក់ ខណៈដែលភ្នំភ្លើងបានបញ្ចេញដុំភ្លើង និងផេះទៅលើភូមិដែលស្ថិតនៅជុំវិញវា ខណៈពួកគេបាន បង្កើនស្ថានភាព ប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក ត្រូវបានគេរាយការណ៍ថា បានទិញអចលនទ្រព្យតម្លៃ ៣៥ លានដុល្លារនៅទីក្រុង Austin រដ្ឋ Texas ដើម្បីស្នាក់នៅក្នុងគ្រួសារដ៏ធំរបស់លោក ដែលរួមមានអតីតដៃគូបីនាក់ និងកូនយ៉ាងហោចណាស់ ១១ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៤ ខែវិច្ឆិកា...
ភ្នំពេញ ៖ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសឲ្យដឹងថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាស្ពានខ្ពស់ជាងនៅកម្ពុជា ដែលមានកម្ពស់រហូតទៅដល់៩០ម៉ែត្រ នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមលោក ផន រឹម រៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ វិច្ឆិកានេះ...
ព្រះត្រពាំង ៖ ក្បួន «កឋិនមហាសាមគ្គីគ្រួសារខ្មែរ»ដែលដង្ហែរមកពីរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមកដល់ទីតាំង វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មីហើយ ដោយទទួលបានការ ស្វាគមន៍យ៉ាងកក់ក្ដៅ ពីពលរដ្ឋខ្មែរកម្ពុជាក្រោម។ អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំ នយោបាយកំពូលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
តូក្យូ ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា កាលពីថ្ងៃអាទិត្យជាមួយសហរដ្ឋអាមេរិក និងជប៉ុន បីថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ដែលជាពេលវេលាហោះហើរ វែងបំផុតមិនធ្លាប់មាន សម្រាប់អាវុធបែបនេះពីប្រទេសនេះ ។ យោធាបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល របស់ទីក្រុងព្យុងយ៉ាង សមយុទ្ធត្រីភាគីបានធ្វើឡើងនៅក្នុងដែនអាកាស ដែលតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសនៃទីក្រុងសេអ៊ូល និងទីក្រុងតូក្យូត្រួតស៊ីគ្នា ភាគខាងជើងនៃកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង...
ព្រះត្រពាំង៖ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើនកុះករ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឈររងចាំការធ្វើដំណើរឆ្ពោះមកដល់នៃ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលបានដង្ហែរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី។ អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
បរទេស៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣៥ គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលកំពុងហោះហើរទៅកាន់ភាគខាងត្បូងនៃកោះនេះ តាមផ្លូវទៅធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិក ដែលជាថ្ងៃទីពីរជាប់ៗគ្នាដែលខ្លួនបានរាយការណ៍ ពីសកម្មភាពបែបនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយនោះ...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅភាគឦសានប្រទេសជប៉ុន ត្រូវបានផ្អាកដំណើរនៅថ្ងៃច័ន្ទនេះ សម្រាប់ការត្រួតពិនិត្យ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ ពីវាបានក្លាយជារ៉េអាក់ទ័រ ដំបូងគេ ដែលចាប់ផ្តើមឡើងវិញ នៅក្នុងតំបន់ចាប់ តាំងពីគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ។ ក្រុមហ៊ុន Tohoku Electric Power Co. កំពុងប្រឈមនឹងការលំបាកក្នុងការបញ្ជូនឧបករណ៍ ដើម្បីបញ្ជាក់ស្ថានភាពរបស់ម៉ាស៊ីនរ៉េអាក់ទ័រលេខ២ នៅរោងចក្រ...
ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលសុទ្ធសឹងជាទូក ធ្លាប់បានដណ្តើមជ័យលាភី ជូនខេត្តកន្លងមក ដើម្បីចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ...
កំពង់ធំ : ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គី ទៅកាន់វត្តបុទុមសាគរ ហៅវត្តស្រែវាល ខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី រួមជាមួយសប្បុរសជន និងសហការី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានអញ្ជើញសំណេះសំណាល...
កំពង់ស្ពឺ៖ អភិបាលស្រុកគងពិសី បានប្រាប់មជ្ឈមណ្ឌលដើមអំពិល កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាទីតាំងចំនួន២កន្លែង ។ អាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កំពុងជួយអន្តរាគមន៍រំដោះទឹកចេញ ដើម្បីពន្លឿនចរន្តទឹកហូរ និងបញ្ជៀសការជនលិចយូរអង្វែង។ លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងកំពុងតែជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប៉ាំងសី ស្ថិតក្នុងឃុំស្នំក្រពើប្រវែង១០០០ម៉ែត្រ និងរផ្សារត្រាំខ្នា ឃុំជង្រុក...
ភ្នំពេញ៖ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយ ដល់កុមារក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មី សម្រាប់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ ក៏ដូចជាសួនកុមារមុខវត្តបុទុមវតី ធ្វេីយ៉ាងណាឱ្យរួចរាល់ ពិធីនេះមកដល់។ យោងតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយមានការគិតគូរ យ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថាប្រសិនបើលោក Donald Trump ពិតជាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក និងព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ដោយស្មោះត្រង់ នោះលោកអាចបញ្ចប់ ទៅក្នុងជោគវាសនា ដូចទៅនឹងអតីតប្រធានាធិបតី លោក John F.Kennedy ។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្ដរស័ក្ដិ នគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៣នាក់ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី ៕
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងថា ក្រោមប្រតិបត្តិការរបស់ ក្រសួងរ៉ែ និងថាមពល ដោយមានការសហការ ពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គភាពប្រឆាំងអំពើពុករលួយ បានចុះបង្រ្កាបទីតាំងរ៉ែ យ៉ាងអនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី និងបានព្រមានចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធ ។...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា យោងលើស្ថានភាពទឹកភ្លៀង ចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់...