ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ នាថ្ងៃ៤ ធ្នូ សម្តេចធិបតីបានរំឮកថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា,...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង បានរងការវាយប្រហារ នៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងដែនសមុទ្រជាបន្តបន្ទាប់លើ ផ្លូវដឹកជញ្ជូនក្នុងតំបន់ដែលមានការពាក់ព័ន្ធ ទៅនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ មន្ត្រីអាមេរិកមិនបានកំណត់ អត្តសញ្ញាណភ្លាមៗពីប្រភពនៃ ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែភ្លាមៗនោះ ក្រុមឧទ្ទាម Houthi...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Joschka Fischer បានអះអាងថា សហភាពអឺរ៉ុបចាំបាច់ត្រូវទទួលបាន ឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីរារាំងរុស្ស៊ីឱ្យកាន់តែប្រសើរឡើង ។ លោក Joschka Fischer បានព្រមានថាប្លុកនេះគួរតែអាចរក្សាខ្លួនឯង បានប្រសិនបើទំនាក់ទំនងរបស់ខ្លួន ជាមួយអាមេរិកមានភាពប្រេះឆា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គម សម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពដែលរដ្ឋចំណាយថវិកាជាង១ ២០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ១,៥លានគ្រួសារ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នៅព្រឹកថ្ងៃ៤ ធ្នូ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីករបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ (ការសម្របសម្រួល) សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព។ ផាសុកវត្ថុ គឺជាបច្ចេកវិទ្យាណាមួយដែលអាចប្រើបានដោយជនមានពិការភាពដោយគ្មាន ឬមានការសម្របសម្រួលតិចតួចបំផុត។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បានចេញផ្សាយវីដេអូដែលខ្លួន ពិពណ៌នាថាជាយន្តហោះចម្បាំង Sukhoi Su-25 ដែលកំពុងបើកការវាយប្រហារ លើកងកម្លាំងអ៊ុយក្រែន។ ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram កាលពីថ្ងៃសៅរ៍ថា វីដេអូឃ្លីបនេះបានថត យកចេញពីយន្តហោះដែលកំពុងវាយប្រហារ និងកំពុងប្រតិបត្តិការនៅក្នុងដែនអាកាស ដែលមិនបានបង្ហាញទីតាំងច្បាស់ ប៉ុន្តែជឿជាក់ថា ស្ថិតនៅពីសាធារណៈរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី។ គួរឲ្យដឹងដែរថារូបភាពជាច្រើន...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែល ក្នុងការកំណត់ឱ្យកាន់តែច្បាស់ នូវគោលដៅបញ្ចប់នៃ សង្គ្រាមជាមួយក្រុមហាម៉ាស ខណៈដែលអះអាងថា គោលបំណងដែលបានចែងក្នុងការ លុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងស្រុង គឺនឹងអាចបណ្តាលឱ្យមានជម្លោះ រយៈពេលជាច្រើនឆ្នាំទៅខាងមុខ។ យោងតាមការចេញផ្សាយរបស់ RTការអត្ថាធិប្បាយរបស់លោក Macron បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបន្តការវាយលុកក្នុងតំបន់ Gaza...
បរទេស៖ យោធាអ៊ុយក្រែន បានទទួលរងបរាជ័យក្នុងការសម្រេច បានចន្លោះប្រហោងណាមួយ នៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែលោកខាងលិចគួរតែឈរក្បែរប្រទេសនេះ ដោយមិនខ្វល់ពីអ្វីឡើយ នេះបើយោងតាមការបញ្ជាក់ ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរូបនេះក៏បានសោកស្ដាយ ចំពោះការបរាជ័យជាក់ស្តែងនៃ ប្រតិបត្តិការការពារជាតិរបស់ប្លុកយោធាណាតូ ក្នុងការបង្កើតការផ្តល់អាវុធដល់ក្រុងគៀវ នូវអាវុធដែលខ្លួនត្រូវការផងដែរ។ កាលពីដើមសប្តាហ៍នេះ លោក...
ហ្សាការតា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើតឡើងភ្លាមៗ ដោយបានវាយប្រហារមកលើខេត្តស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសុក្រ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់ផ្សេងទៀតបាត់ខ្លួន ។ លោក Budiono ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តស៊ូម៉ាត្រា បានលើកឡើងថា គ្រោះទឹកជំនន់ដែលមាននាំមកនូវល្បាប់ភក់ ដុំថ្មធំៗ...
សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារណាមួយប្រឆាំងនឹងទ្រព្យសម្បត្តិអវកាសរបស់ប្រទេសខ្លួននឹងត្រូវចាត់ទុកថា ជាការប្រកាសសង្គ្រាម” ។ បើតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការព្រមាននេះបានធ្វើឡើងក្រោយពីមន្ត្រីម្នាក់មកពីបញ្ជាការអវកាសសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក អាចកាត់បន្ថយសមត្ថភាពប្រតិបត្តិការអវកាសខាងក្រៅរបស់ប្រទេសសត្រូវដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ “អាចបញ្ច្រាស់បាន...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងជាសារផ្តាំផ្ញើទៅដល់ក្រុមគ្រូពេទ្យថា ដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អ សម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់អ្នកជំងឺ គ្រូពេទ្យត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ។ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)លើកទី១ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឲ្យបានល្អប្រសើរ នាថ្ងៃ៣ ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកយកចំណុចដើម្បីក្លាយជាគ្រូពេទ្យល្អ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើង នៅសាលមហោស្រពកោះពេជ្រ។ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣នេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕
ហ្គាហ្សា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១៥.២០៧នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។ លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង...
ម៉ានីល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បើយោងតាមវិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់ប្រទេសហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឈូងសមុទ្រនៃក្រុងម៉ានីល កាលពីយប់ថ្ងៃសៅរ៍ ដោយបានវាយប្រហារមកលើខេត្ត Surigao del Sur ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។ វិទ្យាស្ថានខាងលើបានឲ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣៧នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៣៧នាទីម៉ោងសកល ដោយបានវាយប្រហារនៅជម្រៅ៨គីឡូម៉ែត្រ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រុមការងារសាខាបាត់ដំបង បានចូលរួមប្រគល់ មូលប្បទានបត្រ ជូនកសិករ ដែលទទួលបានហិរញ្ញប្បទាន ឥតសំណង មូលនិធិនវានុវត្តន៍ (VCIF) លើផលិតកម្មពូជស្រូវ ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS)...
រុស្ស៊ីស្វែងរកចាប់ខ្លួន អ្នកនាំពាក្យរបស់ Meta ឬ Facebookhttps://dap-news.com/?p=375127 បេសកជនចិន អំពាវនាវឱ្យមាន កិច្ចពិភាក្សា អន្តររដ្ឋាភិបាល ដើម្បីដោះស្រាយហានិភ័យ ដែលទាក់ទងនឹងកិច្ចព្រមព្រៀង AUKUShttps://dap-news.com/?p=375159 សមាជិកសភាអាល្លឺម៉ង់ ជឿជាក់ថា ឃ្លាំងអាវុធរបស់ប្រទេស ប្រើបានតែ ២ថ្ងៃប៉ុណ្ណោះhttps://dap-news.com/?p=375265 លោក Musk គាំទ្រប្រតិបត្តិការអ៊ីស្រាអែល នៅហ្គាហ្សាhttps://dap-news.com/?p=375268 Update៖...
ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាពhttps://dap-news.com/national/2023/11/27/375124/ ក្រសួងមហាផ្ទៃ ត្រៀមដាក់ ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ ចំនួន២https://dap-news.com/national/2023/11/27/375144/ ក្រុមហ៊ុនចិន Oneroad Group មកស្វែងយល់ ពីសិប្បកម្ម ផលិត ជីសរីរាង្គព្រៃស្នួលhttps://dap-news.com/national/2023/11/28/375366/ តារាចម្រៀង...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ព្រមជាមួយគ្នានោះផងដែរ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោក Dmitry Peskov អ្នកនាំពាក្យ របស់វិមានក្រឹមឡាំង បាននិយាយថា ពិភពលោកដែលគ្រប់គ្រង់ដោយអាមេរិកឬ The American-centric world កំពុងឈានទៅដល់ទីបញ្ចប់ ហើយនិងផ្តល់មកវិញ នូវផ្លូវទៅកាន់សម័យកាលថ្មី នៃភាពចម្រុះនៅក្នុងសេដ្ឋកិច្ច និងផ្នែកផ្សេងទៀត នៃទំនាក់ទំនងអន្តរជាតិ។ លោកPeskov បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសៅរ៍...
បរទេស៖ អ្នកនាំពាក្យរបស់អង្គការ UNICEF បានថ្កោលទោសការសម្លាប់កុមារ ដ៏ច្រើននៅហ្គាហ្សា អំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយបានអំពាវនាវឱ្យ អ្នកដែលមានឥទ្ធិពលទាំងឡាយគួរចូលរួមក្នុងការ បញ្ចប់ជម្លោះនេះ។ លោកJames Elder បានបង្ហោះវីដេអូរំជួលចិត្តមួយនៅលើបណ្តាញសង្គមInstagram កាលពីថ្ងៃសុក្រ ដោយនិយាយថា៖បទឈប់បាញ់បានចប់ហើយ។ យើងអាចឮការបំផ្ទុះរួចហើយ។ ខ្ញុំនៅមន្ទីរពេទ្យ។ មានការប៉ះទង្គិចប្រហែល ៥០ ម៉ែត្រពីទីនេះប៉ុណ្ណោះ។ នេះគឺជាមន្ទីរពេទ្យដ៏ធំបំផុត ដែលនៅតែដំណើរការនៅហ្គាហ្សា។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេច បានដាក់ចេញគោលនយោបាយពង្រឹងខ្សែក្រវាត់បៃតង ដើម្បីពង្រឹងសកម្មភាព និងបង្កើតផលិតផលវិស័យទេសចរណ៍ នៅនឹងកន្លែងតែម្តង។ នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា កាលពីឆ្នាំ២០០២ លិខិតឆ្លងដែនរបស់ សម្តេច ត្រូវបានអាជ្ញាធរអង់គ្លេស ពិនិត្យ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសម្តេច ជាជនជាតិខ្មែរទី១ ទៅរៀននៅប្រទេសអង់គ្លេស។ នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» រៀបចំឡើងនៅខេត្តកែប...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថាទោះបីពិភពលោកបច្ចុប្បន្ន មិនអាចយកឈ្នះធម្មជាតិ ប៉ុន្ដែធម្មជាតិ ក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានឡើយ។ សម្ដេចធិបតី លើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា រំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់នោះទេ។ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងធ្វើការរំលឹក...
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបីទ “បុណ្យសមុទ្រ លើកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលរៀបចំឡើងក្នុងខេត្តកែប។ ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១០នេះធ្វើឡើងចាប់ពីថ្ងៃទី១-៣ខែធ្នូ ឆ្នាំ២០២៣ដោយមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមាន ត្រូវការជាបន្ទាន់នូវមូលនិធិបន្ថែម ដើម្បីបន្តគាំទ្រអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby អះអាងកាលពីថ្ងៃម្សិលមិញ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា រដ្ឋបាលលោក Biden មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាត្រឹមតែដល់ដំណាច់ឆ្នាំ ហើយវាពិតជាមានភាពលំបាកខ្លាំង ក្នុងការបន្តគាំទ្រទីក្រុងគៀវ។ លោកKirby បានធ្វើការកត់សម្គាល់...
ខេត្តសៀមរាប ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ ក្នុងទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ មុខប្រាសាទ អង្គរវត្ត ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា យើងខ្ញុំសូមចូលរួមអបអរសាទរ ដល់ខួបអនុស្សាវរីយ៍លើកទី៧០...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ដែលជាប់ឆ្នោតជាប្រធានាធិបតី គឺលោក Javier Milei បានប្រកាសថា អាហ្សង់ទីន នឹងមិនចូលរួមជាមួយ ក្រុមប្រទេស BRICS ដែលជាក្រុមអន្តរជាតិ នៃបណ្តាប្រទេស ដែលត្រូវបានគេមើលឃើញ កាន់តែខ្លាំងឡើងថា ត្រូវបានដឹកនាំដោយទីក្រុងប៉េកាំង ក្នុងគោលបំណងប្រកួតប្រជែង គំនិតផ្តួចផ្តើម ដែលដឹកនាំ ដោយប្រទេសប្រជាធិបតេយ្យ លោកខាងលិច។...
បរទេស ៖ រដ្ឋបាល ដឹកនាំដោយជនស៊ីវិលថ្មី របស់ប្រទេសថៃ កំពុងប្រឈមមុខ នឹងការរិះគន់ជុំវិញផែនការ របស់ខ្លួន ក្នុងការឆ្ពោះទៅមុខជាមួយ នឹងការទិញនាវាចម្បាំង កងទ័ពជើងទឹកតម្លៃខ្ពស់ ពីប្រទេសចិន នៅក្នុងកិច្ចព្រមព្រៀង ដែលបានចរចាជាលើកដំបូង ដោយរដ្ឋាភិបាលយោធាមុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក “បញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់ មុនពេលវាយឺតពេល” ។ នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Amir-Abdollahian បានឲ្យដឹងថា មិនមានដំណោះស្រាយ ចំពោះវិបត្តិនោះទេ ប៉ុន្តែជា “បទឈប់បាញ់បើកចំហ” ដែលបញ្ជូនជំនួយមនុស្សធម៌យ៉ាងទូលំទូលាយទៅកាន់តំបន់ហ្គាហ្សា...