ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដោយសារប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ។ តាមរយៈសេចក្ដីជូនចំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥ រាជធានី-ខេត្ត បានបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅ នៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះពីកិច្ចប្រជុំកំពូលនៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញថាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ Gaza ។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានពោលបែបនេះថា៖លោក Netanyahu គឺមិនស្ថិតនៅក្នុងបញ្ជីអ្នកដែលតួគីត្រូវមានទំនាក់ទំនងជាមួយឬសូម្បីពិភាក្សាគ្នា។ពួកយើងបានសម្រេចចិត្តបោះបង់ភាគីរបស់លោក Netanyahu ចោលតែម្តង។ ក្រសួងការបរទេសតួគីក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល...
ស៊ីដនី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យន្តហោះធុនស្រាលចំនួន១គ្រឿង បានធ្លាក់ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត ។ យោងតាមប៉ូលិសប្រចាំនៅរដ្ឋ Queensland បានឲ្យដឹងថា នៅម៉ោងប្រហែល២និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ក្រុមសេវាសង្គ្រោះបន្ទាន់ត្រូវបានទាក់ទងដោយសមាជិក នៃសាធារណជនអំពីការធ្លាក់យន្តហោះដែលបានកើតឡើងនៅជិតកន្លែងអណ្តូងរ៉ែប្រហែល៤០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង McKinlay ដែលជាទីក្រុងដាច់ស្រយាលមួយនៅភាគពាយព្យរបស់រដ្ឋនេះ ។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃសៅរ៍នេះបានសម្តែងការប្តេជ្ញាចិត្តរបស់លោកក្នុងការដឹកនាំពិភពលោក “ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់ និងការប្រឈមមុខគ្នា” ខណៈដែលលោកបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយហ្វីលីពីន។ លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហនៅក្នុងសុន្ទរកថារបស់គាត់នៅសភាហ្វីលីពីន ខណៈពេលដែលបង្ហាញពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ លោកានលេីកឡេីងថា ដើម្បីជៀសវាងការបែងចែកសហគមន៍អន្តរជាតិ ដោយប្រឈមមុខនឹងបញ្ហាស្មុគស្មាញរួចហើយ វាចាំបាច់ក្នុងការកសាងពិភពលោកសន្តិភាព និងស្ថិរភាព ដែលមនុស្សគ្រប់គ្នាអាច “រស់នៅដោយសេចក្តីថ្លៃថ្នូរ”...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ទោះបីជាមានការដកការផ្តល់ សច្ចាប័នលើសន្ធិសញ្ញាហាមប្រាម ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ក៏ដោយ ក៏រុស្ស៊ីនៅតែប្តេជ្ញាចិត្ត ចំពោះសន្ធិសញ្ញា និងកាតព្វកិច្ចរបស់ខ្លួនផងដែរ។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសរុស្ស៊ី នៅតែជាហត្ថលេខីនៃ CTBT ហើយនឹងបន្តចូលរួមក្នុងការងាររបស់គណៈកម្មការរៀបចំសន្ធិសញ្ញា។ រុស្ស៊ីក៏មានបំណងរក្សាការផ្អាកការសាកល្បងនុយក្លេអ៊ែរ ដែលខ្លួនបានសង្កេតឃើញ អស់រយៈពេលជាងបីទសវត្សរ៍ មកហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើតេស្ដសាកល្បងពេញលក្ខណៈនៅទីតាំងរដ្ឋ...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១-២-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅខេត្តកែប។ តាមរយៈលិខិតរបស់ គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា «ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងសាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសបន្តអញ្ជើញចុះពិនិត្យស្ថានភាព-វឌ្ឍនភាពសុខាភិបាល និងវត្តមាន ប្រចាំការ តាមមណ្ឌលសុខភាព ដើម្បីពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ នាថ្ងៃ៤ វិច្ឆិកា បានផ្តាំផ្ញើសារចំនួន៥ជាគន្លឹះដល់មន្រ្តីសុខាភិបាលខេត្តនេះ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល។ ចំណុចទាំង៥នោះរួមមាន៖ ១-ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។ ២-បន្តខិតខំរក្សាចំណេះដឹង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ។ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង...
បរទេស៖ មន្ត្រីយោធាកំពូលរបស់ចិន បានប្តេជ្ញាថានឹង “មិនបង្ហាញក្តីមេត្តា” ចំពោះការផ្លាស់ប្តូរណាមួយឆ្ពោះ ទៅរកការប្រកាសឯករាជ្យភាព របស់កោះតៃវ៉ាន់ ទោះបីជាមានភាពច្របូកច្របល់ នៅក្នុងជួរកំពូល នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិនក៏ដោយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Zhang Youxia នៃកងកម្លាំងរំដោះប្រជាជន និងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សកុម្មុយនិស្តចិន...
KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ជាង៦៩នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រ នៅគ្រាដែលមានគ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិច នៃប្រទេសនេប៉ាល់ ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីបានវាយប្រហារមកលើស្រុក Jajarkot...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការយល់ឃើញថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន បើសិនស្ដ្រី ក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ស្រមៃមើលឱកាស» ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី...
បរទេស៖ មន្ត្រីយោធារុស្ស៊ីជាច្រើននាក់ បានទទួលរង្វាន់ ដ៏មានកិត្យានុភាព ពីរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃសុក្រ បន្ទាប់ពីអង្គភាព ក្រោមការបញ្ជារបស់ពួកគេថ្មីៗនេះ បានបំផ្លាញគ្រឿងសឹកអ៊ុយក្រែន អស់រាប់សិបគ្រឿង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sergei Shoiguថា “ភាពអង់អាចក្លាហានរបស់អ្នកជាច្រើនត្រូវបានគេមើលឃើញ...
ភ្នំពេញ៖ នាវាទេសចរណ៍១គ្រឿង ដែលមានឈ្មោះ VIKING ORION របស់ប្រទេស NORWAY កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត១ពាន់នាក់ ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ ។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹថងថា នាវានេះដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក្នុងនោះមាននាវិកចំនួន ៤៦៩ នាក់ (ស្រី ៩៤នាក់)...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងធានាឱ្យមានប្រភពស្បៀងអាហារ ចម្រុះមុខច្រើនជាងមុន។ តាមរយៈសារលិខិត ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ នាថ្ងៃ៦ វិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ» សម្ដេចធិបតី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសមេបញ្ជាការ នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វរសេនីយ៍ឯក Serhiy Lupanchuk ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃ SOF ជំនួសឧត្តមសេនីយ៍ Viktor Khorenko នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។ សេវាសារព័ត៌មានប្រធានាធិបតីមិនបានផ្តល់ហេតុផលនៅពីក្រោយការជំនួសតំណែងនេះទេ។ SOF...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកនៅទីក្រុង Tel Aviv ខណៈដែលអ៊ីស្រាអែល បានជំរុញការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ វាជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Blinken ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា។ លោកត្រូវបានបង្ហាញវីដេអូរបស់កងទ័ពអ៊ីស្រាអែល ដែលរាយការណ៍ថា ជាផ្នែកមួយនៃការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ ស្តីពីបញ្ហាសេដ្ឋកិច្ចថា សំណើដាក់ទណ្ឌកម្ម របស់បស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី កាន់តែមានភាពមិនសមហេតុផល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ប្រទេសលីទុយអានីបានស្នើរួមទាំងការដាក់ទណ្ឌកម្មលើផលិតផលឡេវអាវ, ដែកគោល និងឧបករណ៍ដេរនៅក្នុងជុំទី ១២...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ដែលពិធីនេះធ្វេីឡេីងនៅខេត្តសៀមរាប ។ សូមរំលឹកថា សមាគមកាយឬទ្ធិនារី កម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត...
កាត់មេនឌូ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង និងរាក់នៅភាគខាងលិចប្រទេសនេប៉ាល់បានកើនឡើងដល់ ១២៨នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។ អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Kuber Kadayat បានប្រាប់ស៊ីនហួថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារស្រុក Jajarkot និង Rukum West នៅភាគខាងលិចប្រទេសនេប៉ាល់ នៅម៉ោង ២៣ និង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដានិងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសរបស់ពួកគេ ចំពេលមានការពង្រីកវត្តមានយោធារបស់ចិននៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងម៉ានីលលោក គីស៊ីដា និងលោក Marcos បានបញ្ជាក់ថា ពួកគេនឹងចាប់ផ្តើមការចរចាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសម្រួលដល់សមយុទ្ធការពារជាតិរួមគ្នា នេះបើយោងតាមការចេញផ្សាយសារព័ត៌មានរួមគ្នារបស់ពួកគេ។ លោក គីស៊ីដា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរំលឹកពីការដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជា ជាពិសេស ពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការឲ្យល្អបន្ថែមទៀតនៅតែជាចំណុចអាទិភាពរបស់សាស្ត្រាចារ្យ។ ការរំលឹករបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីសុខាភិបាលនេះ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល ដើម្បីពិនិត្យការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងដែលបានដាក់ចេញ នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ នាថ្ងៃ៤ វិច្ឆិកា ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា យុទ្ធសាស្រ្តដាក់ចេញដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកាស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប ។ សូមរំលឹកថា សមាគមកាយឬទ្ធិនារី កម្ពុជា ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត...
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ...
ភ្នំពេញ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការលើកឡើង របស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ អគារពង្រីកបន្ថែមថ្មី...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានលើកឡើងថា ការបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ខណៈផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា លោកមើលឃើញថា មិនមានសញ្ញាណាមួយរបស់ប្លុកនេះ ដែលផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងមូស្គូនាពេលខាងមុខនោះទេ។ លោក...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនកំពុងមិនស្រណុកចិត្ត ជាមួយនឹងការកើនឡើងនូវចំនួន អ្នកស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដោយស្នើសុំការពន្យល់ពីអ៊ីស្រាអែល សម្រាប់ការវាយប្រហារតាមអាកាសមួយ ទៅលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានផ្តល់ការ មិនបញ្ចេញឈ្មោះដើម្បី ពិភាក្សាពីការសន្ទនាដ៏រសើប គឺបានប្រាប់អ្នកសារព័ត៌មានថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។...