ព័ត៌មានជាតិ

សម្ដេចតេជោ៖ បងប្អូនប្រជាពលរដ្ឋ​នៅក្រៅប្រទេស អបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦និងទទួលទានអំបុកយ៉ាងឆ្ងាញ់ពិសារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះថា “ម្ពុជាទូទាំងប្រទេសអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) និងទទួលទានអំបុកយ៉ាងឆ្ងាញ់ពិសារជាមួយចេកទុំ ដូងខ្ចី ទឹកត្នោត…ជាមួយក្រុមគ្រួសារ និងអ្នកភូមិផងរបង ជាមួយប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង “ អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ”។

សម្ដេចតេជោ បានសរសេរបន្ថែមថា ទន្ទឹមនឹងនេះ នៅតាមបណ្តាខេត្តមួយចំនួន ក៏បានចាប់ផ្តើមប្រណាំងទូកជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាយ៉ាងសប្បាយរីករាយផងដែរ៕

To Top