ព័ត៌មានជាតិ

ទូតខ្មែរនៅអេហ្ស៊ីប ដឹកនាំនិស្សិតអបអរសាទរ បុណ្យឯករាជ្យជាតិ និងហូបអំបុក

ភ្នំពេញ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្សុីប នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងនិស្សិតកម្ពុជា កំពុងសិក្សានៅទីនោះចំនួន ១២០នាក់ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ និងពិធីអកអំបុកសាមគ្គីថែជាតិ សាសនា ព្រះមហាក្សត្រ។

ដូចអ្វីដែលបានគ្រោងទុក ទិវាហូបអំបុកខ្មែរបាន ចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃទី៩ វិច្ឆិកា ។

នៅគ្រប់ទីកន្លែងទឹកមុខពលរដ្ឋដែលបានចូលរួមហូបអំបុកប្រកបដោយការសប្បាយរីករាយ ព្រោះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះដែរ ក្រៅពីការអបអរសាទរក្នុងខួប៦៦ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ លើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលទាន អំបុក ដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរ នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ” ៕

To Top