ព័ត៌មានជាតិ

Update១៖ជាង២ ម៉ោងទៅហើយ អគ្គីភ័យនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: អស់រយៈពេលជាង២ម៉ោងទៅហើយ អគ្គីភ័យមិនមានការថមថយនោះទេ នៅតែបន្តឆាបឆេះរាលដាលនិងមានការផ្ទុះធុងហ្គាសជាច្រើនគ្រាប់បណ្ដាលឲ្យអណ្ដាតភ្លើងបានផ្ទុះឡើងទៅលើយ៉ាងសន្ធោសន្ធៅ ។ នៅក្នុងករណីនេះ មានឡានទឹកមក ពីបណ្ដាខណ្ឌ ក្រុង និងក្រុមហ៊ុនឯកជន បានបញ្ចូនឡានទឹកជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ តែពីភ័យហាក់បីដូចជា មិនថមថយ នៅតែបន្តឆេះយ៉ាងខ្លាំងដដែល ។ ក្នុងនោះអាគារមួយចំនួនបានបាក់ស្រុតដំបូលនិងបាក់ជញ្ជាំងផ្ទាំងថ្ម ជាបណ្ដើរៗហើយ។

តាមការបញ្ជាក់ពីកម្មករដែលធ្វើការនៅរោងចក្រនេះបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះចេញពីកន្លែង ឡសម្ងួតខោអាវប៉ោង។

To Top