ព័ត៌មានជាតិ

សម្តេចតេជោ៖ នៅពេលនេះ ខ្ញុំកំពុងអង្គុយមើល ការប្រណាំងទូក ជាមួយបងប្អូន ប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំង នាថ្ងៃចុង ក្រោយនៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា គ្រានេះសម្តេច កំពុងអង្គុយមើលការ ប្រណាំងទូកជាមួយបងប្អូនប្រជាពល រដ្ឋនៅមុខព្រះបរមរាជវាំង នាថ្ងៃចុង ក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក។

តាមបណ្តាញសង្គមហ្វេសបុក សម្តេចបានលើកឡើងថា ប្រទេសមានសន្តិភាព ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងពិធីបុណ្យ នៅទូទាំងប្រទេស។

សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ និងបានសប្បាយរីករាយ ក្នុងថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនៃ ពិធីបុណ្យអុំទូកទាំងអស់គ្នា៕

To Top