ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត៦លាននាក់ ធ្វើដំណើរកម្សាន្ត ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក៣ថ្ងៃ

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនា កម្សាន្តនៅទូទាំងប្រទេស ។

យោងតាមស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងគោលដៅសរុបរួមទូទាំង ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា មានចំនួនភ្ញៀវសរុប ៥,៨១៦,៧១១នាក់កើនឡើង ៧.២៦%”ក្នុងនោះ ភ្ញៀវជាតិ មានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%,ភ្ញៀវអន្តរជាតិ មានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%”៕

To Top