ព័ត៌មានជាតិ

កូនស្រីវិកលចរិត ដុតផ្ទះខ្លួនឯង ឆេះអស់២ខ្នង នៅខេត្តកំពង់ធំ

ភ្នំពេញ ៖ កូនស្រីម្ចាស់ផ្ទះ មានវិកលចរិត បានដុតផ្ទះខ្លួនឯង ឆេះយ៉ាងសន្ធោសន្ធៅ រាល់ដាលដល់ផ្ទះអ្នកជិតខាង នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានជំងឺ វិកលចរិតឈ្មោះ ម៉ុង ញ៉ ភេទស្រី អាយុ៣៨ឆ្នាំ បណ្តាលឲ្យផ្ទះមួយខ្នងរបស់ ឈ្មោះ សៅ ទិត្យ ភេទប្រុស អាយុ៧៧ឆ្នាំ ផ្ទះទំហំ ៦មx១៤ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ ឆេះជញ្ចាំងផ្ទះមួយចំហៀង ។ និងម្ចាស់ផ្ទះឈ្មោះពង្ស ញ៉ាញ់ ភេទស្រី អាយុ៥៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ ទំហំ០៩មx១២ម បានឆេះអស់ទាំងស្រុងខូចខាត -គ្រែចំនួន ៣ -ទូចំនួន ៣ -ម៉ូតូម៉ាក កូរ៉េ C១០០ ចំនួន០១គ្រឿង -សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្នុងករណីនេះ ប្រើប្រាស់រថយន្តអគ្គិភ័យរបស់ អធិការដ្ឋាន នគរបាលស្រុកបារាយណ៍ ចំនួន ១គ្រឿង អស់ទឹកចំនួន ២ ឡានស្មើនិង ៨ម៉ែត្រគុប ៕

To Top