ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឲ្យរៀបចំ អាសនៈស្មើគ្នា សម្រាប់មន្រ្តីសង្ឃមហានិកាយ និងធម្មយុត្តិកនិកាយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំអាសនៈ ស្មើគ្នាសម្រាប់មន្រ្តីសង្ឃមហានិកាយ និង ធម្មយុត្តិកនិកាយ។

សម្ដេចតេជោថ្លែងបញ្ជាក់ថា“ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការកែតម្រូវបន្តិចទៅលើបញ្ហាការរៀបចំអាសនៈក្រមសម្រាប់មន្រ្តីសង្ឃដែលចូលរួមក្នុងពិធីនានា។កាលពីមុននេះយើងបានកែសម្រួលម្ដងហើយអំពីបញ្ហាការដាក់ព្រះសង្ឃឲ្យបានខ្ពស់ជាងឧបាសក។ចំណុចដែលនៅសេសសល់ដែលខ្ញុំព្រះករុណាខ្ញុំសុំធ្វើការកែតម្រូវនិងសុំគ្រប់ទីកន្លែងធ្វើការដោះស្រាយ។ថ្ងៃនេះព្រះមេគណទាំង២គណៈទាំងមហានិកាយនិងធម្មយុត្តិកនិកាយនិមន្តមកទាំងពីរអង្គប៉ុន្តែមហានិយាយត្រូវបានគង់មុខនិងធម្មយុត្តិគង់នៅខាងក្រោយការរៀបចំនេះមិនត្រូវទេ។បើនិមន្តព្រះមេគណទាំងពីរគណៈត្រូវរៀបចំអាសនៈនៅខាងមុខឲ្យស្មើគ្នា”។

To Top