ព័ត៌មានជាតិ

ដាំទឹកក្នុង រោងបញ្ចូលហ្គាស ស្រាប់តែឆាប អណ្តាតភ្លើងផ្ទុះធុង ហ្គាសរបួស៤នាក់

ភ្នំពេញ ៖ បើកចង្រា្គនហ្គាស ដាំទឹកស្រាប់តែឆាបអណ្តាតភ្លើង បណ្តាលឲ្យផ្ទុះឆេះធុងហ្គាស ជាបន្តបន្ទាប់ក្នុងរោងបញ្ចូល របួសមនុស្សចំនួន៤នាក់ ស្រី២នាក់ នៅវេលាម៉ោង១និង ៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចនៅភូមិ សំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីផ្ទុះហ្គាសនេះ បណ្តាលមានអ្នករបួស ទី១ ឈ្មោះស៊ិន សុខា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរលក់ ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល ទី២- ឈ្មោះយ៉ា ន់ នាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ហ្គាស ទី៣- ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ៣ឆ្នាំ ( របួស ) ទី ៤- ឈ្មោះមឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ ហ្គាស អ្នកទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយគ្នា ។

សម្ភារៈខូចខាតរោងស្តុកនិងបញ្ចូលហ្គាស ទំហំ ៥x៨m ធ្វើអំពីដែកប្រក់ស័ង្កសី ដំបូលជញ្ជាំងស័ង្កសី ធុងហ្គាស សរុប ចំនួន៧១ធុង ធុងតូច ចំនួន៦១ធុង ធុងធំ ចំនួន១០ធុង ផ្ទុះអស់ ចំនួន៣ធុងតូច ។

មូលហេតុជនរងគ្រោះ បានដាំទឹក នៅក្នុងរោងបញ្ចូលហ្គាស ស្រាប់តែឆាប អណ្តាតភ្លើងឆាប ចេញពីចង្ក្រានដាំទឹក បណ្តាលឆេះធុងហ្គាស និងផ្ទុះតែម្តង ។

ក្រោយកើតហេតុកម្លាំង ប្រជាការពារ និង ប្រជាពលរដ្ឋ បានបាញ់ទឹកពន្លត់ បាន១០០% មិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋទេ ៕

To Top