ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ តបទៅក្រុមមនុស្ស ដែលសាក់រូបផែនទីខ្មែរលើខ្លួនប្រាណ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បានឆ្លើយតបទៅក្រុមមនុស្ស ដែលសាក់រូបផែនទីខ្មែរ នៅខ្លួនប្រាណថា ដីខ្មែរពុំមានបាត់ទៅណាទេ គឺរាជរដ្ឋាភិបាល បានប្រកាសហើយថា ដីខ្មែរធំជាងរូបផែនទីទៀត ។

លោកថា “គាត់សាក់ផ្ទៃដីស្រុកខ្មែរ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថា ដីខ្មែរធំជាងនេះ តើត្រូវកាត់ដីឲ្យគេ ឲ្យសល់តែត្រឹមនេះ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី ?”។

ថ្មីៗនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុកនានា បានបង្ហាញពីការសាក់រូបផែនទីខ្មែរ នៅលើដៃ ជើង និងដងខ្លួនជាដើម ដែលបង្ហាញផ្ទៃក្រឡា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ៕

To Top