ព័ត៌មានជាតិ

ផ្ទះ ៤ខ្នងត្រូវ អគ្គិភ័យឆេះគ្មានសល់

ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន ចំពោះអគ្គិសនីតាមផ្ទះមែនទែន ដោយសារឆ្លងចរន្តអគ្គិសនី ផ្ទះ៤ខ្នង ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង នៅវេលាម៉ោង ៩ និង ៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១២៧ ក្រុមទី២ តាមបណ្តោយផ្លូវលេខ២០២ ស្ថិតភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:ខូចខាត ៖ ឆេះផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រx១២ម៉ែត្រ ចំនួន ២ខ្នង ឆេះរាលផ្ទះដល់ផ្ទះក្បែរខាង ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រx១២ម៉ែត្រ អស់ចំនួន ២ខ្នងទៀត។

ដោយមានកិច្ចអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គិភ័យ បានបាញ់រារាំងទប់ស្កាត់ មិនឲ្យឆេះរាលដាលបន្តទៀត ទើបរលត់ជាស្ថាពរ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃដដែល ៕

To Top