ព័ត៌មានជាតិ

កម្ពុជា-UNDP-អូស្ដ្រាលី ចុះហត្ថលេខា លើទឹកប្រាក់២០លានដុល្លារ បោសសំអាតមីន

ភ្នំពេញ ៖ កម្ពុជា និងអង្គការ UNDP ព្រមរដ្ឋាភិបាលអូស្ដ្រាលី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការពហុភាគី សំរាប់គាំទ្រគំរោង បោសសំអាតមីនរយៈពេល៦ឆ្នាំ ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ។ នេះបើយោងហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា ។

ក្នុងពិធីនេះធ្វើឡើង រវាងលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក Nick Beresford តំណាង UNDP និងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី។

គំរោងនេះ គាំទ្រដោយ UNDP រដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា និងអាចមានរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលនឹងកៀរគរជំនួយ ចំនួន២០លានដុល្លារ។ ពេលនេះ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសគាំទ្របន្តទៀត ខណៈបានគាំទ្រសកម្មភាព បោសសំអាតមីនកម្ពុជា តាំងពីឆ្នាំ១៩៩៤មកម្លេះ ៕ ដោយ បាន ធារ៉ូ

To Top