ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ៖ ពាក់មួកសុវត្ថិភាព​ ពេលជិះម៉ូតូ គឺស្រឡាញ់ប្រទេសជាតិ គ្រួសារ មិត្តភក្រ័ និងខ្លួនឯង

ព្រះសីហនុ៖ ក្នុង​ឱកាសសម្រាកលំហែលកាយ របស់ពលរដ្ឋកម្ពុជា នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ ជូនសារទៅបងប្អូន ជនរួមជាតិទូទាំងប្រទេស ត្រូវពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូ គឺស្រឡាញ់ប្រទេសជាតិ ស្រឡាញ់គ្រួសារ ស្រឡាញ់មិត្តភក្រ័ ស្រឡាញ់ខ្លួនឯង ។

នេះជាសារចូលរួមអប់រំ របស់លោកឧកញ៉ា​ ទៀ វិចិត្រ រួមចំណែកជាមួយ ស្ថាបន័មានសមត្ថកិច្ច សម្រាប់ការពារអាយុជីវិត​ ពេលកើតគ្រោះថ្នាក់ចរាចរណ៍ ស្របពេលដែលហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅកើតមានស្ទើរតែរៀងរាល់ថ្ងៃ ហើយអ្នកងាយរងគ្រោះ ដល់អាយុជីវិតបំផុត គឺអ្នកជិះម៉ូតូដែលគ្មានមួកសុវត្ថិភាព ។

បើតាមលោកឧកញ៉ាទៀ វិចិត្រ ថ្លែងថា កន្លងមកលោកបានរៀបចំ ផ្តល់មួកសុវត្ថិភាព ជូនទៅកាន់ប្រជាពលរដ្ឋ ដែលជួបតាមផ្លូវដោយចៃដន្យ ឬក៍តាមសហគមន៍សាលារៀន ជាដើម ដើម្បីជួយអប់រំផង និងជួយកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិត សម្រាប់អ្នកជិះម៉ូតូផង៕

To Top