ព័ត៌មានជាតិ

ក្រុមហ៊ុន LION និងក្រុមហ៊ុនTSNR ធ្វើយុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី ៤ ដល់អង្គការ អាហ្វេស៊ីប កម្ពុជា

ភ្នំពេញ : នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd ដែលជាក្រុមហ៊ុនផលិត នូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ ថៃ-ជប៉ុន បានសហការគ្នាបរិច្ចាគនូវ ថវិកាចំនួន ៤០.០០០.០០០ រៀល និងស្បែកជើងប៉ាតា ១១១ គូ ទៅឲ្យ អាហ្វេស៊ីប កម្ពុជា ដែលជាអង្គការគាំទ្រស្ត្រី និងកុមារ ដែលកំពុងប្រឈម នឹងការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពាននានា ក៏ដូចជាផ្តល់ការអប់រំ និងផ្ដល់នូវក្ដីសង្ឃឹមដើម្បីសេចក្ដីសុខ សុភមង្គលនាពេលអនាគត។

កម្មវិធីសប្បុរសធម៌ 3L រដូវកាលទី៤ ដែលត្រូវបានរៀបចំឡើងដោយ ស៊ូគូប៊ូស៊ុ គឺដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្រ Facebook Page របស់ស៊ូគូប៊ូស៊ុ បានរួមចំណែក ជាផ្នែកមួយក្នុងការបរិច្ចាគ ក៏ដូចជាចូលរួមនូវសកម្មភាពនានា ដូចជាការលេង ហ្គេមកម្សាន្ត ការទស្សនាភាពយន្ត ហើយជាពិសេស គឺមានឱកាសបានជួបជាមួយ ភ្ញៀវកិត្តិយសពិសេស គឺកញ្ញា រ៉េត ស៊ូហ្សាណា នៅរោងកុន Major សែនសុខ។

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) គឺដើម្បីនាំមកនូវគុណភាពល្អប្រសើរឡើងនៃជីវិតដល់សង្គមកម្ពុជា នាំមកនូវ សេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់ គឺមាននៅជុំវិញខ្លួន យើង ហើយនិងនាំមកនូវភាពសើចរីករាយមកឲ្យយើងទាំងអស់គ្នា (ទាំងម្ចាស់ជំនួយ និងអ្នកទទួល៕

To Top