ព័ត៌មានជាតិ

ជាន់មីនតោន ផ្ទុះខ្ទេចម៉ាស៊ីនច្រូតស្រូវ និងរបួសមនុស្សម្នាក់

បន្ទាយមានជ័យ : នៅវេលាម៉ោង ១រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ២០១៩នេះមានករណីផ្ទុះមីនតោន ម៉ាស៊ីនច្រូតស្រូវ បានជាន់មីនផ្ទុះ នៅក្នុង ភូមិសាស្ត្រ ភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឲ្យរបួសម្នាក់និងខូចម៉ាស៊ីនច្រូតស្រូវមួយគ្រឿង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋាន ជួយសង្គ្រោះនិងបញ្ជូនបន្តទៅមន្ទីពេទ្យស្រុក គោកធ្យូង ខេត្ត ស្រះកែវ ប្រទេសថៃ៕

To Top