ព័ត៌មានជាតិ

និស្សិតស្រីវ័យក្មេង ស្លាប់ក្នុងបន្ទប់ទឹក នៅផ្ទះគ្រូបង្រៀនសង្ស័យ ខ្យល់គ

ភ្នំពេញ ៖ យុវជនវ័យ២០ឆ្នាំម្នាក់ ឈ្មោះ ឃាង ចាន់សូលីដា មុខរបរនិសិ្សត ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គ។ ករណីនេះ កើតឡើងកាលពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្ទះក្រុម១ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានស្នាក់នៅផ្ទះលោកគ្រូបង្រៀន ឈ្មោះសូ ស៊ីណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យស្ទឹងហាវ។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច័យ៕

To Top