ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបកស្រាយបញ្ជាក់ថា បរិវេណគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៩មានព្រំប្រទល់ចាប់ពីរបងខាងជើង នៃអតីតវិទ្យាល័យយុគន្ធរ ទៅទល់នឹងកែងផ្លូវទល់មុខវត្តមហាមន្ត្រី ។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានសូមទោសគណៈកម្មការរៀបចំបោះផ្សាយ ពីសារមន្ទីរគុកទួលស្លែង ។ ជាធម្មតាលោកបានធ្វើលិខិតមិនចំហទេ តែដោយសៀវភៅបោះរួចទៅហើយ ទើបលោកបង្ហោះជាសាធារណៈតែម្តង ។
លោកបញ្ជាក់ថា “នៅលើចំណុចដែលថាតើ គុកទួលស្លែងមានបរិវេណត្រឹមណា ខ្ញុំសូមជំរាបថា បរិវេណដែលបោះលើសៀវភៅជាបរិវេណទី ១ ប៉ុណ្ណោះ តាមពិតបរិវេណគុកទួលស្លែងពេលខ្ញុំទៅដល់ នៅខែមីនា ១៩៧៩ គឺចាប់ពីរបងខាងជើងនៃ អតីតវិទ្យាល័យយុគន្ធរ ទៅទល់នឹងកែងផ្លូវទល់មុខវត្តមហាមន្ត្រី”។
លោករដ្ឋមន្រ្តីបន្ថែមថា តាមរយៈរូបភាពមួយសន្លឹកនេះ គឺជារបងគុកធ្វើពីសង្កសីកាត់ចុងសម្រួច ហើយលាតដល់កាច់ជ្រុងវិថីម៉ៅសេទុង៕
ដោយ៖ ធី លីថូ