ព័ត៌មានជាតិ

Update៖ ករណីយុវជនបន្សាបគ្រឿងញៀន ពុលត្រសក់ផ្អ និងត្រសក់ស្រូវ កើនដល់ជាង២០០នាក់ ក្នុងនោះស្លាប់៤នាក់

ភ្នំពេញ៖ ករណីយុវជន បន្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មី ភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពុលត្រសក់ផ្អ និងត្រសក់ស្រូវ ដែលមានថ្នាំសំលាប់ សត្វល្អិតកើនដល់ ២១១នាក់ ក្នុងនោះស្លាប់៤នាក់ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានចាប់ផ្ដើមកើតឡើង ពីព្រឹកដល់យប់ថ្ងៃ ទី ១ ខែ ធ្នូ ឆ្នាំ២០១៩ ឈានដល់២ធ្នូ២០១៩។

លោកឧត្ដមសេនីយទោ អាត់ ខែម ប្រើបា្រស់កម្លាំងនគរបាល នៃស្នងការនគរបាលខេត្ត បានប្រើមធ្យោបាយ រថយន្ដសង្គ្រោះ និងរថយន្ដអតន្តរាគមន៍ ដឹក អ្នកជម្ងឺ ទៅសង្គ្រោះ បានទានពេលវេលា។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងនៅប្រចាំដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ ស្ថានភាពជនរងគ្រោះ ពុលចំណីអាហារនេះ អាចគ្រប់គ្រងបានហើយ ៕

To Top