ព័ត៌មានជាតិ

សមាគមអន្តរជាតិ AIMF មើលឃើញថា កម្ពុជា មានការរីកចម្រើន គួរអោយភ្ញាក់ផ្អើល

ភ្នំពេញ៖ លោក រ៉ូប៊ែបឺហ្គ្រេម៉មបេ (Robert Beugré MAMBE) អគ្គលេខាធិការ(AIMF) និងជាអភិបាលក្រុងអាប៊ីតហ្សង់ តំណាងរបស់លោកស្រី អានអ៊ីដាហ្គូ(ANNE HIDALGO) ប្រធានសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ក្រោយបញ្ចប់សន្នីបាទ AIMF លើកទី៣៩ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឡើង សណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា បានសម្តែងពីការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរីកចំរើន របស់រាជធានីភ្នំពេញ និងស្នើដល់បណ្តាលប្រទេសទាំងអស់ របស់សមាគមអន្តរជាតិ AIMF រួមគ្នារក្សាសន្តិភាព ដើម្បីរីកចំរើនដូចកម្ពុជា ។

លោករ៉ូប៊ែបឺហ្គ្រេម៉មបេ បានមានប្រសាសន៍ថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញដូច្នេះលោកស្នើសុំឲ្យសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំងទាំងអស់គាំទ្រ សកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែន។អ្វីដែលសំខាន់ នៅកម្ពុជាមានសុខសន្តិភាព។ ដើម្បីទទួលបានសន្តិភាពសំខាន់ គឺយើងត្រូវចេះសម្របស ម្រួលគ្នា រួមគ្នាទាំងអស់គ្នា ដើម្បីសន្តិភាព។

លោកបញ្ជាក់ថា កម្ពុជាសម្រាប់ថ្ងៃអនាគត គឺពិតជាមានទិសដៅល្អប្រសើរណាស់ តែអាចល្អបាន គឺអាស្រ័យលើកត្តាសន្តិភាពនេះហើយ។

លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអង្គសន្និសីទកាសែត បានលើកឡើងផងដែរថា រាជធានីភ្នំពេញពិតជាមានកិត្តិយស យ៉ាងធំធេង ដែលសមាគមAIMFបានជ្រើសរើសធ្វើជាទីតាំង ដើម្បីបើកកិច្ចមហាសន្និបាតនេះគឺស្របនឹងខួបលើកទី៤០ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាមួយនិងខួបទី៤០នៃការរំដោះប្រទេសចេញពីរបបប៉ុលពតនៅកម្ពុជា។

លោកបន្តទៀតថា ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុនសែនបានរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ដែលកាលណោះប្រទេសជាតិដើរចេញពីចំណុចសូន្យតែរហូតដល់៤០ឆ្នាំនេះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង រហូតពេលនេះបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើថែមទៀតដោយមានការចូលរួមពី៤១ប្រទេសនិង១២០ទីក្រុង។យើងបានចូលសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកបញ្ជាក់ផងដែរថាសម្រាប់ថ្ងៃអនាគតកម្ពុជាមិនមានភាពឯកកោនោះទេយើងមានដៃគូច្រើនដើម្បីធ្វើអោយកម្ពុជាបោះជំហានទៅមុខមួយកម្រិតទៀត៕

To Top