ព័ត៌មានជាតិ

ប្រធានមន្ទីរ ធនធានទឹក បំពាក់ម៉ាស៊ីន បូមទឹកសង្គ្រោះ ស្រូវប្រាំង ២០០ហិកតា នៅឃុំពាមកោះស្នា

កំពង់ចាម៖ លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ៩ ខែធ្នូឆ្នាំ២០១៩ នេះ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំបំពាក់ម៉ាស៊ីនបូមទឹក ដើម្បីសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រ មាណជា ២០០ ហិកតា ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក អ៊ុម វិបុល បានប្រាប់ឲ្យដឹងថា ដោយមាន ការយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ ចាម លោក អ៊ុន ចាន់ដា ក្រោយពីបានចុះត្រួតពិនិត្យតំបន់ ដែលប្រជាពលរដ្ឋរង គ្រោះខ្វះទឹកស្រោចស្រពដំណាំស្រូវ លោកក៏បានចាត់ មន្ត្រីអង្គភាពមន្ទីរពាក់ព័ន្ធ ដើម្បីរកមធ្យោ បាយសង្គ្រោះបន្ទាន់ដល់ផលដំណាំស្រូវរបស់ បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ខ្វះទឹកស្រោចស្រពនោះ ។

លោកបន្តថា ដោយមានការណែនាំពីលោកអភិបាលខេត្ត មន្ត្រីនៃមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំទីតាំងដោយប្រើ Excavator សម្រួលផ្លូវចុះព្រែក ដើម្បីដាក់ម៉ាស៊ីនកំលាំង ៦៥សេស ១ គ្រឿង និងម៉ាស៊ីន២៥ សេស ១គ្រឿង និងស្តារប្រឡាយនាំទឹក ដល់ព្រែកក្រោយភូមិជិត១០០មែត្រ ដើម្បី អន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រាំងចំនួនប្រមាណជា ២០០ហិកតា បានប្រភពទឹក ពីព្រែកអាចារ្យសួន៕

To Top