ព័ត៌មានជាតិ

ឆេះ ផ្ទះ លក់ អេតចាយ ជនជាតិ វៀតណាម នៅ ក្រោយ ផ្សារ សាមគ្គី

ភ្នំពេញ ៖ ផ្ទះលក់ អេតចាយ ជនជាតិ វៀតណាម នៅ ក្រោយ ផ្សារ សាមគ្គី ចំនួន ២ ខ្នង ត្រូវ អគ្គិ្គភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុ ដោយសារម្ចាស់ ផ្ទះបានយកខ្សែភ្លើងមកដុតដើម្បីយកស្ពាន់លក់បណ្ដាលឱ្យអគ្គីភ័យឆាប់ឆេះ នឹងរាលដាលដល់ ផ្ទះអ្នកជិតខាងឆេះ អស់ទាំងស្រុងតែម្ដង។

បើទោះជាសមត្ថកិច្ចពន្លត់អគ្គីភ័យ ខំព្យាយាមយ៉ាងណាក្តីក៏មិនអាច ពន្លត់បានដែរដោយសារស្ថានភាពផ្លូវមានការលំបាក និងតូច ដែលអាចបញ្ជារថយន្តចូល ធ្វើអន្តរាគមន៍បាន៕

To Top