ព័ត៌មានជាតិ

អាមេរិក សាទរកម្ពុជា ទទួលមេដាយ៤៦ ក្នុងការប្រកួត ស៊ីហ្គេម

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអបអរសាទរចំពោះកម្ពុជា ដោយនៅក្នុងឆ្នាំ ២០១៩ នេះ បានទទួលមេដាយចំនួន ៤៦ នៅក្នុងការប្រកួតកីឡាស៊ីហ្កេម។ 

ទូតអាមេរិកថា នេះគឺជាចំនួនមេដាយច្រើនជាងពេលណាទាំងអស់ ដែលកម្ពុជាទទួលបានពីក្នុងព្រឹត្តិការណ៍កីឡានេះ។ 

ក្នុងនោះអបអររសាទរជាពិសេសចំពោះជនជាតិអាមេរិកមានដើមកំណើតខ្មែរចំនួន ២ រូប គឺ Cassie Tubbs ដែលបានទទួលមេដាយប្រាក់ផ្នែកកីឡាតៃក្វាន់ដូ និង Jessa Khan ដែលបានទទួលមេដាយមាសផ្នែកកីឡា Juitjutsu ៕

To Top