ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់គ្រឿងសំណង់ ចុងគ័រហ៊្វូហ័រ នៅក្រុងបាវិត

ស្វាយរៀង ៖ លោក វណ្ណ សុមុន្នី អភិបាលក្រុងស្តីទី បានដឹកនាំកំលាំងចម្រុះក្នុងក្រុង ចុះជួយពន្លត់អគ្គិសភ័យ ត្រង់ចំនុចហាងលក់គ្រឿងសម្ភារៈសំណង់ ចុងគ័រហ៊្វូហ័រ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានបណ្តាលអោយខូចខាត ឃ្លាំងលក់គ្រឿងសំណង់ និងសម្ភារៈមួយចំនួនទាំងស្រុង ប៉ុន្តែមិនបណ្តាលអោយមនុស្ស រងរបួសនោះទេ។

ករណីឆេះនេះបានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា កម្លាំងចម្រុះរួមមានអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលបាវិត និងកម្លាំងវរសេនាតូចលេខ៦០៩ នឹងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់កម្លាំងរួម សរុប៥៥នាក់ ស្រី០១នាក់ ក្នុងនោះនគរបាល៣៥នាក់ កម្លាំងកងរាជអាវុធហត្ថ២០នាក់ ស្រី០១នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន០៩រថយន្ត ដើម្បីបាញ់ទឹកពន្លត់ទាំងស្រុង។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការណ៍នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នគរបាលក្រុងបាវិត០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុតហត្ថ០២គ្រឿង ក្រុង០១+ខេត្ត០១គ្រឿង ប្រើប្រាស់ទឹកអស់០៦រថយន្ត មូលហេតុ : ឆ្លងចរន្តអគ្គិសនី៕

To Top